ទីក្រុងល្អបំផុតសម្រាប់សិស្សនិស្សិតដែលចង់បន្តការសិក្សានៅបរទេស

ការសម្រេចចិត្តជ្រើសរើសទីក្រុង សាលា និងវគ្គសិក្សាឱ្យបានត្រឹមត្រូវ ពិតជាមានសារសំខាន់ណាស់សម្រាប់សិស្សនិស្សិតអន្តរជាតិមកពីជុំវិញពិភពលោក។ ការទទួលបានសាលាដែលមានគុណភាពអប់រំខ្ពស់ ព្រមទាំងទីក្រុង និងប្រទេសដែលងាយស្រួលរស់នៅ ជាផ្នែកមួយដ៏សំខាន់ដែលជួយជំរុញឱ្យលទ្ធផល នៃការសិក្សារបស់សិស្សនិស្សិតកាន់តែប្រសើរ។ ដូច្នេះហើយទើបចំណាត់ថ្នាក់ទីក្រុងដែលល្អបំផុតសម្រាប់សិស្សនិស្សិតបន្តសិក្សាមានសារសំខាន់ ក្នុងការជួយឱ្យ សិស្សនិស្សិតងាយស្រួល​ក្នុង​ការ​សម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើសទីកន្លែងសិក្សា។

យោងតាមការវាយតម្លៃចុងក្រោយបំផុតរបស់គេហទំព័រ QS Best Student Cities Rankings ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ទីក្រុងទាំង ១០ ដែលល្អបំផុតសម្រាប់និស្សិតបន្តការសិក្សាក្នុងឆ្នាំ ២០២៣៖

១. ទីក្រុងឡុងដ៍ (London)៖ ទីនេះគឺជាមជ្ឈមណ្ឌលនៃវប្បធម៌ចម្រុះ និងភាពច្នៃប្រឌិតដ៏អស្ចារ្យ ដែលមានភាពឈានមុខលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសិល្បៈ។ ទីក្រុងឡុងដ៍ (London) ផ្ដល់ជូននូវជម្រើសសិក្សា និងការ​ស្នាក់នៅយ៉ាងសម្បូរបែបសម្រាប់សិស្សនិស្សិតគ្រប់ជាតិសាសន៍ ដែលបង្ករឱ្យមានលក្ខណៈងាយស្រួលសម្រាប់អ្នកសិក្សាជុំវិញពិភពលោក។ បន្ថែមពីនេះ វាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលសំខាន់បំផុតរបស់ពិភពលោក ព្រមទាំងជាទីតាំងដ៏ល្អមួយសម្រាប់និស្សិត ដែលមានទេពកោសល្យ បញ្ចេញសមត្ថភាពក្រោយបញ្ចប់ការសិក្សា។ យ៉ាងណាមិញ ទីក្រុងនេះក៏មានតម្លៃរស់នៅថ្លៃផងដែរ ដែលទាមទារឱ្យអ្នកសិក្សានៅទីនោះត្រូវចំណាយច្រើន។ សាកលវិទ្យាល័យ ដែលល្បីបំផុតក្នុងទីក្រុងឡុងដ៍មាន ២ដូចជា សាកលវិទ្យាល័យទីក្រុងឡុងដ៍ (University College London) និងសាកលវិទ្យាល័យសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយទីក្រុងឡុងដ៍ (London School of Economics and Political Science)។

២. ទីក្រុងមុយនិច (Munich) និង សេអ៊ូល (Seoul) ៖ ចំណាត់ថ្នាក់លេខ ២បានទៅលើទីក្រុងមុយនិច (Munich) របស់អាល្លឺម៉ង់ និង សេអ៊ូល (Seoul) របស់កូរ៉េខាងត្បូង។

ទីក្រុងមុយនិច (Munich) ៖ ដោយសារតែតម្លៃសិក្សា និងស្នាក់នៅសមរម្យ ប្រទេសអាល្លឺម៉ង់បាននិងកំពុងក្លាយជាទិសដៅសិក្សារបស់និស្សិតអន្តរជាតិកាន់តែច្រើនឡើងៗ។ ជាងនេះទៀត មុយនិច (Munich) បានវ៉ាដាច់រដ្ឋធានីប៊ែកឡាំង (Berlin) ទៅហើយ ក្នុងការទទួលនិស្សិតមកសិក្សា ព្រោះការសិក្សានៅក្នុងគ្រឹស្ថានសិក្សារដ្ឋមិនតម្រូវឱ្យអ្នកបង់ថ្លៃនោះទេ ព្រមទាំងមិនគិតពីប្រទេសកំណើតរបស់អ្នកសិក្សាទៀតផង។ អ្វីដែលរឹតតែពិសេសទៀតនោះគឺ ទីក្រុងនេះមានសោភណ្ឌភាពស្រស់បំព្រង តម្លៃស្នាក់នៅសមរម្យ ព្រមទាំងមានវប្បធម៌គួរជាទីចាប់អារម្មណ៍។ មានគ្រឹះស្ថានសិក្សាចំនួន ២ដែលឈានមុខគេក្នុងទីក្រុងនេះគឺ សាកវិទ្យាល័យបច្ចេកទេសទីក្រុងមុយនិច (The technical University of Munich) និង សាកលវិទ្យាល័យលូដវីហ្គ-ម៉ាក់ហ្ស៊ីមីលាននៃទីក្រុងមុយនិច (Ludwig-Maximilians-Universität München )។

ទីក្រុងស៊េអូល (Seoul)៖ ទីក្រុងនាគសេដ្ឋកិច្ចរបស់អាស៊ីមួយនេះ ហាក់កំពុងបង្កើនប្រជាប្រិយភាពរបស់ខ្លួនជាលំដាប់ក្នុងការទទួលនិស្សិតមកពីគ្រប់ទិសទី ជាមួយនឹងគ្រឹះស្ថានសិក្សាចំនួន ៦ដែលបានជាប់ចំណាត់ថ្នាក់ល្អបំផុតទាំង ១០០របស់ពិភពលោក។ ក្រៅពីការសិក្សាមានគុណភាពខ្ពស់ រដ្ឋធានីមួយនេះក៏ផ្ដល់នូវទីកន្លែងកម្សាន្តដ៏សម្បូរបែប និងទេសភាពដ៏ស្រស់ស្អាតផងដែរ។ ប្រសិនបើអ្នកកំពុងស្វែងរកបទពិសោធសិក្សាកម្រិតខ្ពស់ ស៊េអ៊ូល (Seoul)គឺជាទីកន្លែងដែលល្អបំផុតសម្រាប់អ្នក។ និស្សិតអាចស្វែងយល់ពីវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជនជាតិកូរ៉េ អាហារក្នុងស្រុកប្លែកៗ ព្រមទាំងទេសភាពទីក្រុងដ៏រស់រវើក។

៤. ហ៊្សូរិច (Zurich)៖ ទីក្រុង ហ៊្សូរិច (Zurich) ប្រទេសស្វីស ជាទីក្រុងដែលមានភាពស្ដុកស្តម្ភបំផុតមួយរបស់ទ្វីបអឺរ៉ុប ជាមួយនឹងកិត្តិនាមនៃបរិស្ថានស្អាត សុវត្ថិភាពខ្ពស់ និងការរស់នៅបែបស៊ីវីល័យ។ ការសិក្សានៅទីនោះផ្ដល់ឱ្យអ្នកនូវបែបផែនជីវិតកម្រិតខ្ពស់ រុក្ខវិថីពណ៌បៃតងស្រស់ និងមិនបាច់បារម្ភពីបញ្ហាសន្តិសុខនោះឡើយ។ ទន្ទឹមនឹងនេះ អ្នកក៏ត្រូវការចំណាយខ្ពស់លើការបង់ថ្លៃសិក្សាផងដែរ ប៉ុន្តែវានៅទាបជាងប្រទេសមួយចំនួនដូចជា អាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេស។ លក្ខណៈពិសេសនៃទីក្រុងនេះ គឺផ្ដល់ឱ្យសិស្សនូវអារម្មណ៍បែបទីក្រុង និងជនបទរួមបញ្ចូលគ្នា ព្រោះទីនេះហ៊ុមព័ទ្ធទៅដោយធម្មជាតិស្រស់បំព្រង។ សាកលវិទ្យាល័យកំពូលៗចំនួន ២គឺ អ៊ីឌីអេច ហ៊្សូរិច (ETH Zurich) និងសាកលវិទ្យាល័យហ៊្សូរិច (The University of Zurich)។

៥. មែលប៊ឺន (Melbourne)៖ មិនគ្រាន់តែជាទីក្រុងនៃទីប្រាថ្នារបស់និស្សិតជុំវិញពិភពលោកប៉ុណ្ណោះទេ មែលប៊ឺន (Melbourne) ក៏ត្រូវបានគេដឹងថាជាទីក្រុងដែលមានផាសុកភាពបំផុតមួយសម្រាប់ការរស់នៅផងដែរ។ ទីក្រុងដែលមានទីតាំងនៅភាគខាងត្បូងនៃប្រទេសអូស្ដា្រលីមួយនេះ មានភាពល្បីល្បាញលើភាពច្នៃប្រឌិតកម្រិតខ្ពស់ និងវប្បធម៌គួរឱ្យចាប់អារម្មណ៍ ដែលផ្ដល់ឱ្យនិស្សិតនូវបទពិសោធនៃការសិក្សាក្រៅថ្នាក់រៀនដ៏រំភើប និងមានតែមួយគត់។ នៅទីនេះ មានសាលវិទ្យាល័យរហូតដល់ ៧ឯណោះ ដែលមានក្នុងតារាងសាកលវិទ្យាល័យល្អបំផុតទាំង ១០០ ហើយនេះគឺជាការឆ្លុះបញ្ចាំឱ្យឃើញពីគុណភាពនៃប្រព័ន្ធអប់រំនៃទីក្រុង។ យ៉ាងណាំមិញ មានគ្រឹះស្ថានសិក្សា ២ដែលឈានមុខគេ គឺ សាកលវិទ្យាល័យមែលប៊ឺន (The University of Melbourne) និង សាកលវិទ្យាម៉ូណាហ្ស (Monash University)។

៦. ប៊ែកឡាំង (Berlin) ៖ ជាមួយនឹងទិដ្ឋភាពវប្បធម៌ដ៏រស់រវើក ទីក្រុងនេះក៏ជាមជ្ឈមណ្ឌលនៃសិល្បៈរចនា ការច្នៃម៉ូដ តន្ត្រី និងសិល្បៈ ដែលកំពុងតែប្រកួតប្រជែងជាមួយទីក្រុងញ៉ូវយ៉ក់ និងទីក្រុងឡុងដ៍ផងដែរ។ យ៉ាងណាក្ដី ទីនេះផ្ដល់ឱ្យអ្នកសិក្សានូវភាពងាយស្រួលក្នុងការសិក្សាជាងទីក្រុងល្បីៗឯទៀត ហើយក៏ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល ដែលទាក់ទាញអ្នកមានទេពកោសល្យធ្វើអាជីវកម្មមកពីគ្រប់ទិសទីទៀតផង។ ទន្ទឹមនឹងនេះ គ្រឹះស្ថានឧត្តមសិក្សាក្នុងទីក្រុងប៊ែកឡាំង (Berlin) ក៏ផ្ដល់នូវការសិក្សាដោយឥតគិតថ្លៃផងដែរ ព្រមទាំងមានវគ្គបណ្ដុះបណ្ដាលថ្នាក់ភាសាអង់គ្លេសសម្រាប់និស្សិតអន្តរជាតិទាំងអស់។ សាកលវិទ្យាល័យកំពូលៗនៃទីក្រុងនេះមាន សាកលវិទ្យាល័យហាំបូលនៃទីក្រុងប៊ែកឡាំង (Humboldt University of Berlin) និង សាកលវិទ្យាល័យហ្វ្រែនៃទីក្រុងប៊ែកឡាំង (Freie Universitaet Berlin)។

៧. តូក្យូ (Tokyo)៖ ជាមួយនឹងចំណាត់ថ្នាក់លេខ ៧ តូក្យូ (Tokyo) គឺជាទីក្រុងដ៏ល្អឥតខ្ចោះសម្រាប់និស្សិតដែលចូលចិត្តរស់នៅក្នុងទីក្រុងដ៏ធំ និងមានភាពមរមាញឹកក្នុងការធ្វើពាណិជ្ជកម្ម។ ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេក្នុងពិភពលោក រាជធានីមួយនេះផ្ដល់ឱកាសការងារយ៉ាងច្រើនសម្រាប់អ្នកចង់ទទួលបានបទពិសោធការងារក្រៅប្រទេស។ សាកលវិទ្យាល័យឈានមុខនៃទីក្រុងនេះ មានដូចជា សាកលវិទ្យាល័យតូក្យូ (The University of Tokyo) និង វិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ (The Tokyo Institute of Technology)។

៨. បារីស៍ (Paris)៖ ជាបេះដូងនៃទ្វីបអឺរ៉ុប ប៉ារីស៍ (Paris) ត្រូវបានគេវាយតម្លៃថាជាទីក្រុងដែលទាក់ទាញបំផុតក្នុងទ្វីបអឺរ៉ុប ព្រមទាំងទីកន្លែងប្រវត្តិសាស្ត្រ វប្បធម៌ និងស្រស់ស្អាតបំផុតមួយក្នុងពិភពលោក ដែលជាទីតាំងល្អឥតខ្ចោះសម្រាប់និស្សិត។ ជាមួយនឹងសាកលវិទ្យាល័យរហូតដល់ ៣១ ប៉ារីស៍បានក្លាយជាជម្រើសដ៏ទាក់ទាញបំផុតសម្រាប់និស្សិតមកពីជុំវិញពិភពលោក ដែលផ្ដល់នូវជម្រើសគ្រឹះស្ថានអប់រំយ៉ាងសម្បូរបែប។ សាកលវិទ្យាល័យកំពូលៗមានដូចជា សាកលវិទ្យាល័យប៉េ.អេស.អិល (Université PSL) និងវិទ្យាស្ថានបច្ចេកទេសប៉ារីស៍ (Institut Polytechnique de Paris)។

៩. ស៊ីដនី (Sydney)៖ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់របស់អូស្ត្រាលី ស៊ីដនី (Sydney) បានទាក់ទាញនិស្សិតអន្តរជាតិរាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ ជាមួយនឹងទេសភាពដ៏អស្ចារ្យនៃ ស្ពានហាប៊័រ (Sydney Harbour) សាលល្ខោនអូប៉េរ៉ា (Sydney Opera House) និងឆ្នេរហ្គីលស្ទីននីង (Glistening Beaches) ក៏ផ្ដល់ឱកាសឱ្យនិស្សិតសិក្សាពីទីកន្លែងទាក់ទាញល្បីៗនៅលើផែនដីផងដែរ។ សាកលវិទ្យាល័យល្បីៗនៅទីក្រុងនេះមានដូចជា សាកលវិទ្យាល័យស៊ីដនី (University of Sydney) និងសាកលវិទ្យាល័យញ៉ូវសាវវ៉ែល (University of New South Wales)។

១០. អ៊ីឌីនប៊ឺក (Edinburgh)៖ ជាទីក្រុងធំលំដាប់ទី២ របស់ស្កុតឡែន អ៊ីឌីនប៊ឺក(Edinburgh) មានប្រជាជនប្រមាណ ៥៣ម៉ឺននាក់ និងមានសហគមន៍និស្សិតអន្តរជាតិដ៏ធំទៀតផង។ លើសពីនេះ ប្រាសាទបុរាណ ទីតាំងប្រវត្តិសាស្ត្រ ភោជនីដ្ឋាន ទាមស្រា និងបុណ្យល្បីៗក្នុងពិភពលោកបានធ្វើឱ្យទីនេះ ក្លាយជាទីក្រុងមួយដែលមនុស្សគ្រប់គ្នាចង់រស់នៅ និងសិក្សា។ សាកលវិទ្យាល្បីចំនួន ២នៅទីនេះមានដូចជា សាកលវិទ្យាល័យអ៊ីឌីនប៊ឺក (University of Edinburgh) និងសាកលវិទ្យាល័យហឺរីអតវ៉ាត (Heriot-Watt University)។

គួរបញ្ជាក់ផងដែរថា ការវាយតម្លៃចំណាត់ថ្នាក់សាកលវិទ្យាល័យលំដាប់ថ្នាក់ពិភពលោក គឺយោងទៅតាមស្ដង់ដានៃការអប់រំ ការសិក្សាស្រាវជា្រវ និងគុណភាពនៃការបង្រៀននៅក្នុងគ្រឹះស្ថាននីមួយៗ ប៉ុន្តែការជ្រើសរើសរបស់និស្សិតក៏ឆ្លុះបញ្ចាំងពីគុណភាពនៃគ្រឹះស្ថានផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...