សិង្ហបុរី ជាប្រទេសមានដង់ស៊ីតេបុគ្គលិកជារ៉ូបូតលំដាប់លេខ១លើពិភពលោក

កំណើននៃការប្រើប្រាស់ម៉ាស៊ីន ដើម្បីបំពេញការងារក្នុងពិភពលោកហាក់កើនឡើងជាលំដាប់ ។ បើយោងតាមទិន្នន័យដែលចេញផ្សាយដោយសហព័ន្ធរ៉ូបូតអន្តរជាតិ (IFR) បានបង្ហាញថា ដង់ស៊ីតេរ៉ូបូត (robot density) ជាមធ្យមនៅក្នុងវិស័យឧស្សាហកម្មផលិត បានបំបែកកំណត់ត្រាពិភពលោក ដោយមាន ៧៤គ្រឿងក្នុងចំណោមកម្មករ ១ម៉ឺននាក់នៅឆ្នាំ២០១៦កើនដល់ ១១៣គ្រឿងក្នុងឆ្នាំ ២០២១។ ក្នុងនោះ តំបន់អឺរ៉ុបខាងលិច មាន ២២៥គ្រឿង/១ម៉ឺននាក់ អឺរ៉ុបខាងជើង ២០៤គ្រឿង/១ម៉ឺននាក់ តាមពីក្រោមដោយ អាមេរិកខាងជើង មាន ១៥៣គ្រឿង​/១ពាន់នាក់ និងអាស៊ីអាគ្នេយ៍ ១១៩គ្រឿង/១ម៉ឺននាក់។

ស្ថិតិរ៉ូបូតពិភពលោកចុងក្រោយបង្អស់ ដែលចេញផ្សាយដោយ សហព័ន្ធរ៉ូបូតអន្តរជាតិ(IFR) បានបង្ហាញពីប្រទេសចំនួន ១០ ដែលប្រើបច្ចេកវិទ្យាស្វ័យប្រវត្តិច្រើនបំផុតលើពិភពលោករួមមាន សិង្ហបុរី កូរ៉េ ជប៉ុន អាល្លឺម៉ង់ ស៊ុយអែត ដាណឺម៉ាក ចិន អាមេរិក និងប៊ែលហ្សិក។

លោក Milton Guerry ប្រធានសហព័ន្ធរ៉ូបូតអន្តរជាតិ បានលើកឡើងថា «ដង់ស៊ីតេរ៉ូបូត គឺជាចំនួននៃមនុស្សយន្តឧស្សាហកម្មប្រតិបត្តិការធៀបនឹងចំនួនកម្មករ»។ លោកបន្ថែមថា «ការវាស់ស្ទង់កម្រិតនេះ អនុញ្ញាតឱ្យមានការប្រៀបធៀបប្រទេសដែលមានទំហំសេដ្ឋកិច្ចខុសៗគ្នា នៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម»។

ប្រទេសដែលមានដង់ស៊ីតេរ៉ូបូតខ្ពស់ជាងគេបំផុតលើពិភពលោកគឺ សិង្ហបុរី ដែលមានរ៉ូបូតរហូតដល់ ៩១៨គ្រឿង/១ម៉ឺននាក់ នៅក្នុងឆ្នាំ២០១៩។ ឧស្សាហកម្មផលិតគ្រឿងអេឡិចត្រូនិចដូចជា ស៊ីមីខន់ដាក់ទ័រ (semiconductor) និងបំណែកកុំព្យូទ័រ (Computer Peripheral) ជាផលិតកម្មចម្បង នៃឧស្សាហកម្មរ៉ូបូតក្នុងប្រទេសនេះ ដែលមានភាគហ៊ុនរហូតដល់ ៧៥ភាគរយ នៃភាគហ៊ុនប្រតិបត្តិការសរុប។

កូរ៉េ ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២ដែលមានការប្រើរ៉ូបូតប្រមាណ ៨៦៨គ្រឿង/១ម៉ឺននាក់ នៅក្នុងឆ្នាំ ២០១៩។ ប្រទេសនេះ គឺជាទីផ្សារឈានមុខគេ ក្នុងវិស័យផលិតកម្ម LCD និង Memory Chip ដែលមានក្រុមហ៊ុន Samsung និង LG ជារោងកម្មន្តសាល។ ជាពិសេស កូរ៉េក៏ជាទីតាំងផលិតរថយន្ត និងយន្តអគ្គិសនីផងដែរ។

បន្ទាប់ពីនេះ ជប៉ុន (៣៦៤រ៉ូបូត/១ម៉ឺននាក់) និងអាល្លឺម៉ង់ (៣៤៥រ៉ូបូត/១ម៉ឺននាក់) ឈរនៅចំណាត់ថ្នាក់លេខ ៣ និងលេខ៤ ។ ជប៉ុន គឺជាប្រទេសដែលផលិតរ៉ូបូតច្រើនបំផុតរបស់ពិភពលោក ដែលសូម្បីតែរ៉ូបូតអាចដំឡើងរ៉ូបូតគ្នាឯងបាន ។ ៤៧ភាគរយ នៃផលិតកម្មរ៉ូបូតសកលត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង Nippon នៃប្រទេសជប៉ុន ។ ឧស្សាហកម្មអគ្គិសនី និងគ្រឿងអេឡិចត្រូនិច មានភាគហ៊ុនចំនួន ៣៤ភាគរយ ឧស្សាហកម្មរថយន្ត ៣២ភាគរយ ឧស្សាហកម្មលោហៈ និងគ្រឿងម៉ាស៊ីន ១៣ភាគរយ នៃភាគហ៊ុនប្រតិបត្តិការ។

ទន្ទឹមនឹងនេះ អាល្លឺម៉ង់ គឺជាទីផ្សារម​នុស្សយន្តដ៏ធំបំផុតក្នុងទ្វីបអឺរ៉ុប ដែលមានទំហំ ៣៨ភាគរយនៃប្រតិបត្តិការរ៉ូបូតឧស្សាហកម្មក្នុងរោងចក្រ។ ដង់ស៊ីតេរ៉ូបូតក្នុងឧស្សាហកម្មរថយន្តអាល្លឺម៉ង់ ស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាខ្ពស់បំផុត។ ការងារក្នុងវិស័យនេះបានកើនឡើងជាបន្តបន្ទាប់ ពីកម្មករចំនួន ៧២ម៉ឺននាក់ក្នុងឆ្នាំ២០១០ រហូតដល់ ៨៥ម៉ឺននាក់ក្នុងឆ្នាំ២០១៩។

ប្រទេសស៊ុយអែតស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ក្នុងនាមជាប្រទេសដែលមានដង់ស៊ីតេរ៉ូបូតក្នុងវិស័យឧស្សាហកម្មខ្ពស់បំផុតរបស់ពិភពលោក។ មានរ៉ូបូត ២៧៤គ្រឿង/១ម៉ឺននាក់ ដោយមាន៣៥ភាគរយ ដំណើរការក្នុងឧស្សាហកម្មលោហៈ និង៣៥ភាគរយនៅក្នុងឧស្សាហកម្មរថយន្ត និង៣០ភាគរយទៀត នៅក្នុងឧស្សាហកម្មចម្រុះ។ ដោយឡែក ដង់ស៊ីតេមនុស្សយន្តនៅអាមេរិកកើនឡើងដល់ ២២៨គ្រឿង/១ម៉ឺននាក់។ នៅឆ្នាំ ២០១៩ ទីផ្សាររថយន្តអាមេរិកបានឡើងទៅកាន់ចំណាត់ថ្នាក់លេខ២លើពិភពលោក បន្ទាប់ពីប្រទេសចិន។ ទាំងសហរដ្ឋអាមេរិក និងចិនត្រូវបានចាត់ទុកថាជាទីផ្សារ ដែលមានការប្រកួតប្រជែងខ្លាំងក្នុងការផលិតរថយន្តរបស់ពិភពលោក។

គួរជម្រាបជូនផងដែរថា ការអភិវឌ្ឍដង់ស៊ីតេរ៉ូបូតនៅក្នុងប្រទេសចិននៅតែបន្តយ៉ាងខ្លាំងក្លា ។ បច្ចុប្បន្ន ចិនស្ថិតក្នុងចំណាត់ថ្នាក់លេខ១៥ ក្នុងនាមជាប្រទេសដែលមានដង់ស៊ីតេរ៉ូបូតខ្ពស់ជាងគេ។ ក្រៅពីឧស្សាហកម្មរថយន្ត វិស័យដែលមានការប្រើប្រាស់រ៉ូបូតច្រើន រួមមានជាអាទិ៍ ឧបករណ៍អេឡិចត្រូនិច ធុងអាគុយ ស៊ីមីខន់ដាក់ទ័រ(semiconductor) និងមីក្រូឈីប(microchips)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at