ពិព័រណ៍ស្នាដៃសិស្ស ជួយបណ្ដុះចំណេះដឹងតាមរយៈការអនុវត្តជាក់ស្ដែង សម្រាប់ការសិក្សាវិជ្ជាជីវៈក្នុងពេលអនាគត

ថ្លែងក្នុងពិធី “ពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំសិក្សា២០២៤-២០២៥” នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្ថិត​នៅ​ក្នុង​ស្រុកកងមាស ខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ពិព័រណ៍ស្នាដៃនេះ នឹងជួយបណ្ដុះចំណេះដឹងសិស្សដោយការអនុវត្តជាក់ស្ដែងដើម្បីរៀបចំខ្លួនសម្រាប់ការសិក្សាវិជ្ជាជីវៈក្នុងពេលអនាគត។

ឯកឧត្តម វង ភិរុណ មានប្រសាសន៍ថា ការតាំងពិព័រណ៍នេះ ជាការបង្ហាញពីការយល់ដឹង និងអ្វីដែលសិស្សានុសិស្សបានរៀន ចូលរួមធ្វើសកម្មភាពលើអ្វីដែលគេបានរៀន និងជាការសហការគ្នាពីការយល់ដឹង ធ្វើឱ្យការរៀនសូត្រមានអត្ថន័យកាន់តែខ្លាំងក្លាឡើង។

ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា

អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ បន្ថែមថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដែលមានម៉ាស៊ីនដើរតួនាទីជំនួសមនុស្ស និងមានភាពឆ្លាតវៃ ហើយការតាំងពិព័រណ៍នេះ នឹងជួយសិស្សឱ្យអនុវត្តចំណេះដឹងតាមសេណារីយ៉ូពិភពពិត ដោយបទពិសោធន៍ជាក់ស្ដែងទាំងនេះ នឹងជួយពួកគេឱ្យអនុវត្តចំណេះដឹងរបស់ខ្លួនតាមរបៀបដ៏មានប្រសិទ្ធភាព និងរៀបចំខ្លួនសម្រាប់ប្រកួតប្រជែងក្នុងការសិក្សាវិជ្ជាជីវៈ។

កាលពីឆ្នាំកន្លងទៅ វិទ្យាល័យ ហ៊ុន សែន ពាមជីកង បានកែប្រែមុខមាត់ថ្មី ក្លាយជាសាលារៀនជំនាន់ថ្មី ជាពិសេសបានជាប់ស្ដង់ដាសាលារៀនគំរូ។ ឯកឧត្តមបន្តថា សាលាជំនាន់ថ្មីនេះ គឺបានផ្តល់បច្ចេកទេស ចំណេះជំនាញយ៉ាងច្រើន ជាពិសេសនោះទេពកោសល្យតាមចំណូលចិត្តរបស់សិស្ស ដើម្បីស្វែងយល់ខ្លួនឯង និងត្រៀមខ្លួនចាប់យកអាជីពនៅពេលអនាគតផងដែរ។

ពិធីពិព័រណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញនូវសមិទ្ធផលដែលជាស្នាដៃកើតចេញពីការសិក្សារបស់សិស្សានុសិស្ស បង្កើនចំណងទំនាក់ទំនងរវាងសាលារៀន សហគមន៍ មាតាបិតាអាណាព្យាបាលសិស្ស និងជាការបង្ហាញបរិស្ថានសិក្សាដល់សហគមន៍ ជាពិសេសជាការផ្តល់ឱកាសឱ្យសិស្សបញ្ចេញសមត្ថភាព ទេពកោសល្យដល់សហគមន៍ឱ្យចាប់អារម្មណ៍លើការអប់រំបែបស្ទែម (STEM) ដែលឆ្លុះបញ្ចាំងពីបំណិនរបស់សិស្ស។

គួរជំរាបជូនថា ការរៀបចំពិធីពិព័រណ៍ស្នាដៃសិស្សវិទ្យាល័យ ហ៊ុន សែន ពាមជីកង ធ្វើឡើងរយៈពេលមួយថ្ងៃ ដោយបានរៀបចំតុបតែងស្តង់ចំនួន២៤១ស្តង់ ស្មើនឹង២៤១ប្រធានបទ ដែលបង្ហាញពីសមិទ្ធផលដែលសិស្សខិតខំធ្វើឡើង និងចែករំលែកដល់មិត្តរួមថ្នាក់។ ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាល័យ ហ៊ុន សែន ពាមជីកង មានសិស្សានុសិស្សចំនួន៣៨ថ្នាក់ មាន៦កម្រិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *