បដិវត្តន៍ការអប់រំ ៖ OpenAI ដំណើរការ ChatGPT Edu ដើម្បីប្រើនៅសាកលវិទ្យាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏លេចធ្លោរបស់សហរដ្ឋអាមេរិក OpenAI បានបង្ហាញជាលើកដំបូងនូវបច្ចេកវិទ្យា ChatGPT ថ្មីមួយទៀត ដែលមានឈ្មោះថា ChatGPT Edu ដោយផ្ដោតសំខាន់ទៅលើការពង្រឹងបទពិសោធន៍សិក្សានៅកម្រិតឧត្តមសិក្សា ។ ដោយផ្អែកលើមូលដ្ឋានបច្ចេកវិទ្យាដ៏អស្ចារ្យនៃ GPT-4.0 បច្ចេកវិទ្យា ChatGPT Edu ត្រូវបានកំណត់ ដើម្បីផ្លាស់របៀបដែល សិស្ស និស្សិត អ្នកស្រាវជ្រាវ និងអ្នកធ្វើការក្នុងមហាវិទ្យាល័យ ធ្វើអន្តរកម្មជាមួយបញ្ញាសិប្បនិម្មិត (AI)។

យុគសម័យថ្មីនៃបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសិក្សាស្រាវជ្រាវ

បច្ចេកវិទ្យា ChatGPT Edu បានបង្កើតនូវភាពជោគជ័យ ដែលគេបានមើលឃើញនៅតាមបណ្ដាស្ថាប័នអប់រំល្បីៗជាច្រើនដូចជា សាកលវិទ្យាល័យ Oxford, សាលា Wharton នៃសាកលវិទ្យាល័យ Pennsylvania, សាកលវិទ្យាល័យ Texas នៃរដ្ឋ Austin, សាកលវិទ្យាល័យ Arizona State និងសាកលវិទ្យាល័យ Columbia ។ សាកលវិទ្យាល័យទាំងនេះ បានបង្ហាញឱ្យឃើញនូវឥទ្ធិពលវិជ្ជមាននៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យអប់រំ។ បច្ចេកវិទ្យានេះ បានជំរុញលទ្ធផលនៃការសិក្សាបានកាន់តែប្រសើរ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ តាមរយៈ ChatGPT Enterprise ។

លក្ខណៈពិសេសនៃបច្ចេកវិទ្យានេះ

សមត្ថភាពដ៏អស្ចារ្យរបស់ ChatGPT Edu អាចក្លាយជាជំនួយការនៃការធ្វើការកិច្ចការស្រាវជ្រាវជាច្រើន។ ជាក់ស្ដែង វាផ្ដល់នូវការបង្រៀនផ្ទាល់ខ្លួន, ជួយពិនិត្យឡើងវិញនូវប្រវត្តិរូបសង្ខេប និងជួយអ្នកស្រាវជ្រាវធ្វើពង្រាងពាក្យសុំជំនួយ ជាដើម។ ការអនុវត្តប្រកបដោយភាពច្នៃប្រឌិត នៅអំឡុងពេលសាកល្បងរួមមាន​៖

  • សាកលវិទ្យាល័យ Columbia ៖ ក្រុមការងាររបស់សាស្ត្រាចារ្យ Nabila El-Bassel បានប្រើ GPT ដើម្បីវិភាគសំណុំទិន្នន័យធំ ដោយបង្កើនល្បឿននៃការស្រាវជ្រាវរបស់ខ្លួន។
  • សាលា Wharton ៖ សិស្សរបស់សាស្ត្រចារ្យ Ethan Mollick បានធ្វើការសន្ទនា ដែលមានលក្ខណៈស៊ីជម្រៅជាមួយ ChatGPT ដើម្បីបង្កើនបទពិសោធន៍សិក្សារបស់ពួកគេ។
  • សាកលវិទ្យាល័យរដ្ឋអារីហ្សូណា ៖ ជំនួយការសាស្រ្តចារ្យ Christiane Reves បង្កើតភាសា Buddies GPT ដើម្បីជួយសម្រួលដល់ការសន្ទនាភាសាអាឡឺម៉ង់ ដែលតម្រូវតាមជំនាញរបស់សិស្ស ដើម្បីបង្កើនប្រសិទ្ធភាពរៀនភាសា និងការសន្សំពេលវេលាសិក្សានៅមហាវិទ្យាល័យ។

ការប្រើប្រាស់ ChatGPT Edu

ដើម្បីបង្កើនអត្ថប្រយោជន៍បន្ថែមទៀត ChatGPT Edu ផ្ដល់ឱ្យសាកលវិទ្យាល័យនូវមធ្យោបាយ ដែលមានតម្លៃសមរម្យ និងសុវត្ថិភាពក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ។ លក្ខណៈពិសេសរបស់វារួមមាន៖

  • សមត្ថភាពកម្រិតខ្ពស់ ៖ សមត្ថភាពនៃបច្ចេកវិទ្យា GPT-4.0 គឺពូកែក្នុងការបកស្រាយអត្ថបទ សរសេរកូដ ដោះស្រាយលំហាត់គណិតវិទ្យា រួមជាមួយនឹង ឧបករណ៍សម្រាប់វិភាគទិន្នន័យ រុករកព័ត៌មាន និងសង្ខេបឯកសារ។
  • ការប្ដូរតាមបំណង និងការចែករំលែក ៖ សាកលវិទ្យាល័យអាចបង្កើត និងចែករំលែកកំណែ GPT ផ្ទាល់ខ្លួននៅក្នុងកន្លែងធ្វើការរបស់ខ្លួន។
  • ធ្វើឱ្យការទំនាក់ទំនងប្រសើរឡើង ៖ ជាមួយនឹងការប្រើប្រាស់បានជាង ៥០ភាសា អ្នកប្រើប្រាស់កាន់តែងាយស្រួលប្រើ ចំណែកល្បឿននៃការប្រើប្រាស់កាន់តែរហ័ស និងប្រសើរឡើង។
  • សុវត្ថិភាពខ្ពស់ ៖ ការប្រើប្រាស់បច្ចេកវិទ្យានេះ ធានាបាននូវឯកជនភាពទិន្នន័យ ជាមួយនឹងការគ្រប់គ្រងរដ្ឋបាលដូចជា ការអនុញ្ញាតឱ្យគ្រប់គ្រងជាក្រុម និងការគ្រប់គ្រងតាមរបៀប SSO, SCIM និង GPT ជាដើម។
  • ងាយស្រួលប្រើ ៖ លទ្ធផលនៃការសន្ទនា គឺមានលក្ខណៈស៊ីជម្រៅ និងទូលំទូលាយជាង ជំនាន់ ChatGPT ដែលមិនគិតថ្លៃសេវា។

លោក Kyle Bowen អនុប្រធាន CIO នៃសាកលវិទ្យាល័យ Arizona State បានលើកឡើងថា «ការួមបញ្ចូលបច្ចេកវិទ្យារបស់ OpenAI ទៅក្នុងក្របខ័ណ្ឌអប់រំ និងប្រតិបត្តិការការងារក្នុងស្ថាប័នអប់រំ អាចបង្កើនល្បឿននៃការផ្លាស់ប្ដូរនៅក្នុងសាលា។»

ChatGPT Edu តំណាងឱ្យជំហានថ្មីដ៏សំខាន់មួយ ក្នុងការធ្វើឱ្យបញ្ញាសិប្បនិម្មិត (AI) កាន់តែងាយស្រួលប្រើប្រាស់ និងមានប្រយោជន៍សម្រាប់ស្ថាប័នអប់រំទូទាំងពិភពលោក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...