WHO ៖ គ្មាន​កម្រិត​នៃ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ ​ដែល​មាន​សុវត្ថិភាព​​ឡើយ

នៅដើមឆ្នាំ២០២៣ WHO បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនៅក្នុង The Lancet Public Health ថា នៅពេលនិយាយពីការទទួលទានគ្រឿងស្រវឹង គឺមិនមានបរិមាណសុវត្ថិភាព ដែលមិនប៉ះពាល់ដល់សុខភាពនោះទេ។ ជាតិអាល់កុល គឺជាសារធាតុពុល និងមានសារធាតុញៀន ដែលប៉ះពាល់ដល់ដំណើរការខួរក្បាល ព្រមទាំងមានឥទ្ធិពលអវិជ្ជមានទៅលើអារម្មណ៍ និងការគិត។ វាត្រូវបានចាត់ថ្នាក់ជាសារធាតុបង្កមហារីកក្រុមទី១ ដោយ International Agency for Research on Cancer ។

ជាតិអាល់កុលបណ្តាលឱ្យមានជំងឺមហារីកយ៉ាងហោចណាស់ប្រាំពីរប្រភេទ ក្នុងនោះក៏មានជំងឺ មហារីកពោះវៀន និងមហារីកសុដន់ផងដែរ។ អេតាណុល (ជាតិអាល់កុល) បង្កឱ្យមានជំងឺមហារីក ហើយភេសជ្ជៈទាំងឡាយណា ដែលមានជាតិអាល់កុល គឺសុទ្ធតែបង្កឱ្យមានហានិភ័យជំងឺមហារីក។ ទិន្នន័យចុងក្រោយបង្អស់ បានបង្ហាញថា ពាក់កណ្តាលនៃអ្នកជំងឺមហារីកនៅតំបន់អឺរ៉ុប គឺបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង កម្រិត «ស្រាល» និង «មធ្យម» ដែលតិចជាង ១,៥ លីត្រ ឬតិចជាង 3.5 លីត្រនៃស្រាបៀរក្នុងមួយសប្តាហ៍។

វេជ្ជបណ្ឌិត Carina Ferreira-Borges បានពន្យល់ថា «យើងមិនអាចកំណត់កម្រិតសុវត្ថិភាពនៃការប្រើប្រាស់គ្រឿងស្រវឹងនោះទេ។ មិនសំខាន់ទេថា តើអ្នកផឹកចំណុះប៉ុន្មានឡើយ ហានិភ័យចំពោះសុខភាពរបស់អ្នកផឹក ចាប់ផ្តើមពីដំណក់ដំបូង នៃភេសជ្ជៈមានជាតិអាល់កុលតែម្ដង។ រឿងតែមួយគត់ ដែលយើងអាចនិយាយបានច្បាស់នោះ គឺអ្នកផឹកកាន់តែច្រើន កាន់តែមានគ្រោះថ្នាក់។ ឬនិយាយម្យ៉ាងទៀត អ្នកផឹកកាន់តែតិច កាន់តែមានសុវត្ថិភាព»។

របាយការណ៍របស់ WHO បានបង្ហាញថា នៅទូទាំងពិភពលោក តំបន់អឺរ៉ុបមានកម្រិតអ្នកប្រើប្រាស់គ្រឿងស្រវឹងខ្ពស់ជាងគេ។ មានមនុស្សជាង ២០០ លាននាក់ កំពុងរស់នៅជាមួយហានិភ័យនៃការវិវត្តជំងឺមហារីក ដោយសារការទទួលទានគ្រឿងស្រវឹង។ ជាមួយគ្នានេះ ប្រជាជនដែលងាយរងគ្រោះ និងមានអត្រាស្លាប់ដោយសារគ្រឿងស្រវឹង ភាពច្រើនគឺជាអ្នកដែលមានជីវភាពក្រីក្រ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...