យុវជនវៀតណាមកាន់តែច្រើន មាននិន្នាការបន្តការសិក្សានៅក្រៅប្រទេស

ហូជីមិញ – បច្ចុប្បន្នប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ក្នុងតារាងកំពូលទាំង១០ នៅលើពិភពលោកទាក់ទងនឹងការចល័តនិស្សិតបន្តការសិក្សានៅក្រៅប្រទេស ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងសមត្ថភាព អភិវឌ្ឍន៍ជំនាញ និងសិក្សាភាសាបរទេស ។ ការសម្រេចចិត្តបន្តការសិក្សានៅក្រៅប្រទេសនេះ ជាឱកាសជួយឱ្យយុវជនពង្រីកសក្តានុពលផ្ទាល់ខ្លួនឱ្យកាន់តែទូលាយនៅទីផ្សារការងារក្នុងតំបន់អាស៊ី ។ នេះបើតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលស្រាវជ្រាវការអប់រំ ICEF Monitor នៅពាក់កណ្តាលឆ្នាំ២០២៣ ។

ហេតុផលចម្បងដែលជំរុញឱ្យម្តាយឪពុក និងអាណាព្យាបាលវៀតណាម សម្រេចិត្តឱ្យកូនបន្តការសិក្សានៅក្រៅប្រទេស ក្នុងគោលដៅពង្រីកសក្តានុពលការងារកូនចៅ ។ ការសិក្សានៅក្រៅប្រទេសក៏ជាឱកាសជំរុញឱ្យយុវជនវៀតណាម អាចពង្រឹងសមត្ថភាពភាសាបរទេសបានយ៉ាងប្រសើរផងដែរ ។ ប្រទេសកូរ៉េខាងត្បូង និងជប៉ុន មានយុវជនវៀតណាមទៅបន្តការសិក្សាច្រើនជាងគេ ខណៈគុណភាពអប់រំនៅប្រទេសទាំងពីរនេះ កំពុងរីកចម្រើនប្រណាំងប្រជែងនឹងការអប់រំនៅបណ្តាប្រទេសលោកខាងលិច ។

តួលេខជាក់លាក់របស់ភ្នាក់ងារ Capstone Education មានមូលដ្ឋាននៅប្រទេសវៀតណាម បានបង្ហាញថា កូរ៉េខាងត្បូង គឺជាប្រទេសទីមួយដែលមានយុវជនចុះឈ្មោះចូលរៀន និងបន្តការសិក្សាចំនួន ៦ម៉ឺនប្រាំមួយពាន់នាក់ក្នុងឆ្នាំ២០២២ ។ ចំណែកនៅប្រទេសជប៉ុនជាប្រទេសទីបីមានសិស្សនិស្សិតវៀតណាមចុះឈ្មោះចូលរៀន និងបន្តការសិក្សាចំនួនជាង ៤ម៉ឺននាក់ក្នុងឆ្នាំ២០២១ ។

ទន្ទឹមគ្នានេះ សិស្សនិស្សិតវៀតណាមក៏បានបន្តការសិក្សានៅតាមបណ្តាប្រទេសនានា ដូចជា សហរដ្ឋអាមេរិក, អូស្ត្រាលី, តៃវ៉ាន់ , កាណាដា, ណូវេលសេឡង់, និងសាធារណៈរដ្ឋប្រជាមានិតចិន ។ ការសិក្សាបានរកឃើញថា មូលហេតុពីក្រោយខ្នងដែលជំរុញឱ្យគ្រួសារវៀតណាមបញ្ជូនកូនទៅក្រៅប្រទេស ដោយសារម្តាយឪពុកជនជាតិវៀតណាមឱ្យតម្លៃខ្ពស់ដល់គុណភាពអប់រំនៅបរទេស (ប្រទេសសេដ្ឋកិច្ចជឿនលឿន), ស្ថានភាពជីវភាពគ្រួសាររីកចម្រើន, ព្រមទាំងតម្លៃសាលាក្នុងស្រុកកើនឡើង ។

ទិន្នន័យចុងក្រោយរបស់អង្គការ UNESCO បង្ហាញថា ឆ្នាំ២០២០ និស្សិតវៀតណាមចំនួន ១៣២,៥៦០នាក់ បានចុះឈ្មោះចូលរៀនថ្នាក់ឧត្តមសិក្សានៅបរទេស ។ និស្សិតវៀតណាមបានសិក្សាមុខវិជ្ជាបម្រើដល់វិស័យជាច្រើន រាប់ទាំងកម្រិតសញ្ញាបត្រ កម្រិតជំនាញបច្ចេកទេស និងការសិក្សាភាសា ។ ជាមួយគ្នានេះ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម (MoET) ក៏បានទទួលស្គាល់ថា វៀតណាមមាននិស្សិតប្រហែល ១៩០,០០០ នាក់ដែលបានបន្តសិក្សានៅបរទេសក្នុងឆ្នាំសិក្សា ២០១៩ – ២០២០ ។

សូមជម្រាបថា តាមការសិក្សារបស់ធនាគារពិភពលោក (World Bank) បានរកឃើញថា កត្តារីកចម្រើនសេដ្ឋកិច្ចគ្រួសារ (គ្រួសារមានចំណូលមធ្យម) បានធ្វើឱ្យប្រជាជនវៀតណាមមានឱកាសច្រើនបញ្ជូនកូនចៅឱ្យទៅបន្តការសិក្សានៅក្រៅប្រទេស ។ នៅឆ្នាំ២០២៣ ការបង្វែរទិសដៅអប់រំកូនចៅនៅក្រៅប្រទេសជាជម្រើសពេញនិយមសម្រាប់គ្រួសារ និងយុវជនវៀតណាម ខណៈរដ្ឋាភិបាលក៏កំពុងលើកកម្ពស់គុណភាពអប់រំនៅក្នុងស្រុក ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...