WE Forum ៖ កុមារជាង ២៥០លាននាក់ មិនបានរៀនក្នុងសាលា

ពិភពលោកមានកុមារច្រើនជាង ២៥០លាននាក់ មិនមានឱកាសចូលរៀនក្នុងសាលា, បញ្ហានេះ បានធ្វើឱ្យកុមារ កំពុងរស់នៅក្នុងរង្វង់នៃភាពអស់សង្ឃឹម អំពើហិង្សា និងគ្មានកម្លាំងចិត្ត។ នៅប្រទេសចំណូលខ្ពស់ កុមារដែលមិនបានចូលរៀន មានត្រឹមតែ ៣ភាគរយប៉ុណ្ណោះនៃចំនួនសរុប ខណៈកុមារដែលមិនបានចូលរៀនក្នុងប្រទេសមានប្រាក់ចំណូលទាប មានរហូតដល់ ៣៣ភាគរយឯណោះ។ ក្នុងចំណោមប្រទេសក្រីក្របំផុតទាំង ៧៩ ដែលជារឿយៗកំពុងមានបញ្ហាសង្គ្រាម ការផ្លាស់ប្ដូរទីលំនៅជាប្រចាំ និងភាពអាសន្នទាក់ទងនឹងអាកាសធាតុ ត្រូវការទឹកប្រាក់ប្រមាណ ១០០ ប៊ីលានដុល្លារក្នុងមួយឆ្នាំ ដើម្បីដោះស្រាយបញ្ហានេះ។

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញថា មានកត្តាចម្បង ២ ដែលនាំឱ្យបញ្ហានេះ កើតឡើង រួមមាន ៖

១. កង្វះគ្រូបង្រៀនជុំវិញពិភពលោកចំនួន ៤៤លាននាក់ មានន័យថា ក្រុមកុមារក្រីក្រ កំពុងខ្វះការទទួលបានសេវា គ្រូបង្រៀន ដែលទទួលបានការបណ្តុះបណ្ដាល បំពាក់បរិក្ខាល្អ និងការយកចិត្តទុកដាក់។

២. ប្រជាជនចំនួន ១ភាគ៣ នៅតែមិនទាន់អាចប្រើប្រាស់អ៊ីនធឺណិតបាន ដែលបញ្ហានេះនាំឱ្យមានការរាំងស្ទះការទទួលយកវិធីសាស្ត្រច្នៃប្រឌិត ដើម្បីជួយកុមារ ដែលកំពុងត្រូវការជំនួយ។

នៅក្នុងប្រព័ន្ធអប់រំកំពូលៗ ការបង្រៀនមានគុណភាពអាចជួយឱ្យកុមារទទួលបានការអប់រំប្រកបដោយអត្ថន័យ ប៉ុន្តែនេះនៅតែជាបញ្ហាប្រឈមដ៏ធំ ហើយលទ្ធភាពអាចសម្រេចបានគឺនៅឆ្ងាយ។

ខណៈដែលនៅសល់ប្រាំឆ្នាំទៀត នឹងឈានដល់ឆ្នាំ២០៣០ វាជាការចាំបាច់ ដែលមេដឹកនាំមកពីរដ្ឋាភិបាល ឧស្សាហកម្ម និងសង្គមស៊ីវិល ត្រូវយល់ឱ្យបានស៊ីជម្រៅអំពីការចំណាយនៃសង្គម នយោបាយ និងសេដ្ឋកិច្ចនៃភាពអសកម្ម ហើយត្រូវគិតឡើងវិញអំពីរបៀបជំរុញការផ្លាស់ប្ដូរ។ នៅក្នុងកិច្ចប្រជុំកំពូលនៃការផ្លាស់ប្ដូរ ការអប់រំនៅឆ្នាំ២០២២ មេដឹកនាំពិភពលោក បានប្ដេជ្ញាចិត្ត ចំពោះផែនទីបង្ហាញផ្លូវហិរញ្ញប្បទាន ដែលមានបំណងធានាទំហំសារពើពន្ធ ដែលត្រូវប្រើ ដើម្បីពន្លឿន និងបិទគម្លាតមូលនិធិទឹកប្រាក់ដ៏ច្រើននៅក្នុងប្រទេសក្រីក្រ។ ប៉ុន្តែ ជាអកុសល ការវិនិយោគ លើវិស័យអប់រំកំពុងធ្លាក់ចុះក្នុងអត្រាដ៏គួរឱ្យព្រួយបារម្ភមួយ ខណៈពេលដែលការអភិវឌ្ឍ និងការច្នៃប្រឌិតថ្មីៗកំពុងស្ថិតនៅកម្រិតទាបបំផុត។

អនុសាសន៍កម្រិតខ្ពស់របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ស្ដីពីវិជ្ជាជីវៈបង្រៀន ដែលបានចាប់ផ្ដើមកាលពីដើមឆ្នាំនេះ បានគូសបញ្ជាក់ថា ប្រទេសក្រីក្រជាច្រើន គឺជាប្រទេសដែលមានបញ្ហាកង្វះគ្រូបង្រៀនធ្ងន់ធ្ងរ។ បញ្ហានេះពិតជាធ្ងន់ធ្ងណាស់ សម្រាប់ប្រទេសដែលប្រឈមមុខនឹងជម្លោះ និងវិបត្តិអូសបន្លាយ ដែលនាំឱ្យកុមារត្រូវឈប់រៀនច្រើនខែ ឬច្រើនឆ្នាំ។ នៅក្នុងប្រទេសទាំងនេះ មានម្ចាស់ជំនួយផ្នែកអប់រំ ដែលកំពុងស្វែងរកមធ្យោបាយសាងសង់សាលារៀន នៅតាមជុំរំ គេចពីគ្រាប់បែក, ការផ្ដល់អាហារដល់សាលារៀន ទោះបីជាមានកម្ដៅក្ដៅខ្លាំង ឬការបង្កើតកម្មវិធីសិក្សាបង្រៀនភាសាក្នុងតំបន់ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ការដាក់កំហិតលើជំនួយមួយចំនួន មិនអាចដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងគ្រូបង្រៀនមិនអាចទទួលបានប្រាក់ខែច្រើនខែ ដែលធ្វើឱ្យពួកគាត់មិនមានលទ្ធភាពចិញ្ចឹមគ្រួសាររបស់គាត់បាន។

ក្នុងអត្ថបទដដែលរបស់វេទិកាសេដ្ឋកិច្ចពិភពលោកបានបញ្ជាក់ ការអប់រំក្នុងសម័យកាល ៤.០ មិនអាចផ្ដោតតែលើសេដ្ឋកិច្ច ចំណេះដឹងនោះទេ តែយើងត្រូវវិនិយោគស្មើគ្នាទៅក្នុងសង្គមចំណេះដឹង មានន័យថា ការជ្រើសរើសបណ្ដុះបណ្ដាល និងរក្សាបុគ្គលិកដែលមានចំណេះដឹង ដែលអាចជួយសិស្សអាចបែងចែកការពិត និងរឿងប្រឌិត និងការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត។ ក្នុងពិភពលោក ដែលមានជម្លោះដូចបច្ចុប្បន្ន ទាមទារឱ្យមានការផ្លាស់ប្ដូរការអប់រំ ដែលវិនិយោគ ក្នុងការបង្កើតអ្នកដឹកនាំសម្រាប់អនាគត ដូច្នេះ យើងទាំងអស់គ្នា នឹងទទួលបានប្រយោជន៍ពីសេដ្ឋកិច្ច និងសង្គមរបស់យើងទាំងអស់គ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសសម្រាប់និស្សិតកម្ពុជាជំនាញវិចិត្រសិល្បៈទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅ Korea National University of Heritage

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

ជា​ឱកាសសម្រាប់និស្សិតកម្ពុជា​ដែលកំពុងសិក្សាចាប់ពីឆ្នាំទី២ រហូត ដល់ឆ្នាំទី៤ នៃមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយវិទ្យា និងមហាវិទ្យាល័យ

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...