ក្រុមហ៊ុន Meta ដាក់ឱ្យដំណើរការ Meta AI បង្កើតរូបភាពសិប្បនិម្មិតដោយឥតគិតថ្លៃ

ថ្មីៗនេះក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេគ្រប់គ្រងបណ្ដាញ ដូចជា សង្គមហ្វេសប៊ុក (Facebook) អ៊ីនស្ត្រាក្រាម (Instagram) វ៉ាស់អេប (WhatsApp) បានដាក់ឱ្យដំណើរការ Meta AI សារជាថ្មី ដោយកម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតរូបភាពតាមក្តីស្រមៃរបស់ខ្លួនបានដោយឥតគិតថ្លៃ ។ នេះបើតាមអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាគេហទំព័របង្កើតរូបសិប្បនិម្មិត (Meta AI) នេះមិនទាន់អាចប្រើប្រាស់បានជាទូទៅនៅឡើយ ។

ដើម្បីអាចប្រើប្រាស់រូបភាពជាមួយ Meta AI អ្នកប្រើប្រាស់អាចសាកល្បងវិធីសាស្ត្រមួយចំនួនដូចជា ប្រើប្រាស់កម្មវិធី VPN ឬប្រើប្រាស់ Browse Brave, និងChrome ដោយតំឡើង extensions VPN free ណាមួយដែលអ្នកទុកចិត្ត (អ្នកប្រើប្រាស់អាចសាកល្បងប្រើ “Browse VPN – Free VPN for Chrome”) រួចបើកដំណើរការ VPN ដើម្បីប្តូរ IP ទៅប្រទេសមួយចំនួន ដូចជា United States ឬប្រទេសដែលក្រុមហ៊ុន Meta អនុញ្ញាត ។

ជំហានមួយទៀត អ្នកប្រើប្រាស់អាចចូលទៅកាន់គេហទំព័រ Meta IA តាមរយៈតំណភ្ជាប់ https://imagine.meta.com បន្ទាប់មកបង្កើតគណនីថ្មី ឬជាមួយគណនីហ្វេសប៊ុករបស់អ្នកប្រើប្រាស់ ។ បន្ទាប់មកវាយបញ្ចូលពាក្យ ឬឃ្លានៃក្តីស្រមៃរបស់អ្នកប្រើប្រាស់ រួចចុច “Generate” នោះអ្នកប្រើនឹងទទួលបានរូបភាពសិប្បនិម្មិតតាមក្តីស្រមៃ និងអាចទាយយកមកប្រើប្រាស់បាន ។

កន្លងទៅលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta ធ្លាប់លើកឡើងថា ក្រុមហ៊ុនកំពុងបង្កើតក្រុមផលិតកម្រិតកំពូលថ្មីមួយនៅ Meta ដែលក្រុមការងារថ្មីនេះ ធ្វើការងារផ្តោតលើការអភិវឌ្ឍន៍បច្ចេកវិទ្យា AI ជំនាន់ថ្មី ដើម្បីជំរុញការងាររបស់ពួកគេឱ្យកាន់តែខ្លាំងនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ។ ក្រុមហ៊ុនបានសំឡឹងមើលទៅលើការបង្កើត AI personas ដែលអាចជួយមនុស្សតាមវិធីផ្សេងៗពីគ្នា ។

គួរបញ្ជាក់ថា បច្ចេកវិទ្យា Artificial intelligence (AI) នេះអាចផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ប៉ុន្តែក៏ផ្ដល់ហានិភ័យជាច្រើនដល់បុគ្គល និងសង្គមទាំងមូលផងដែរ ប្រសិនបើអ្នកប្រើមិនបានពិចារណាឱ្យបានហ្មត់ចត់ពីរបៀបប្រើប្រាស់ ។ ទន្ទឹមគ្នានេះ អ្នកប្រើប្រាស់ AI ទាំងអស់ ត្រូវប្រើប្រាស់កម្មវិធីបច្ចេកវិទ្យានីមួយៗប្រកបដោយក្រមសីលធម៌ ការទទួលខុសត្រូវ និងមានការប្រុងប្រយ័ត្នខ្ពស់ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ជប៉ុន ផ្តល់អាហារូបករណ៍ (JDS) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត ២៤កន្លែង ដល់មន្ត្រីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2026

អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា (JDS) ផ្តើម​ប្រកាស​ផ្តល់​សម្រាប់​មន្ត្រីរាជការ​កម្ពុជា

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...