ភាសាកូរ៉េកំពុងមានប្រជាប្រិយភាពសម្រាប់យុវជនវៀតណាម

វៀតណាម – បច្ចុប្បន្នប្រជាជនវៀតណាមមានចំនួនប្រមាណជាង ៩៨លាននាក់ ។ ប្រទេសវៀតណាមមានប្រជាជនច្រើនជាងគេទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីដែលមានប្រជាជនប្រមាណជាង ២២៣លាននាក់ ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនវៀតណាមមាននិន្នាការរៀនភាសាបរទេស និងបន្តការសិក្សារបស់ខ្លួននៅក្រៅប្រទេសកាន់តែច្រើនក្រោមហេតុផលពង្រីងសមត្ថភាពការងារ និងត្រៀមខ្លួនសម្រាប់ទីផ្សារការងារក្នុងតំបន់ ។

ការចុះផ្សាយរបស់សារព័ត៌មាន VN Express នៅក្នុងសប្តាហ៍នេះ បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៣ វៀតណាមមានអ្នកសិក្សាភាសាកូរ៉េច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ យុវជនវៀតណាមកាន់តែច្រើនឡើងកំពុងចាប់អារម្មណ៍សិក្សារៀនភាសាកូរ៉េ ។ ប្រទេសវៀតណាមមានសាលាបង្រៀនភាសាកូរ៉េផ្លូវការចំនួន៦០ និងអ្នកសិក្សាចំនួនជាង ៥ម៉ឺននាក់ ។

មូលហេតុចម្បងដែលជំរុញឱ្យយុវជនវៀតណាមចាប់ផ្តើមសិក្សាភាសាកូរ៉េ ដោយសារពួកគេសំឡឹងឃើញបានឱកាសការងារជាច្រើន តាមរយៈក្រុមហ៊ុនកូរ៉េខាងត្បូងកំពុងវិយោគនៅក្នុងប្រទេសវៀតណាម ។ ទន្ទឹមគ្នានេះ យុវជនវៀតណាមយល់ឃើញថា ភាសាកូរ៉េនឹងជួយឱ្យពួកគេមានឱកាសបន្តការសិក្សាជំនាញផ្សេងៗកាន់ទូលំទូលាយនៅប្រទេសកូរ៉េខាងត្បូង និងសិក្សាពីវប្បធម៌កូរ៉េបានយ៉ាងស៊ីជម្រៅផងដែរ ។

ការសិក្សាភាសាកូរ៉េកំពុងផ្តល់ឱកាសការងារក្នុងស្រុក និងក្នុងតំបន់កាន់តែច្រើនសម្រាប់ប្រជាជនវៀតណាម ។ ជាក់ស្តែងប្រទេសវៀតណាមមានក្រុមហ៊ុនកូរ៉េជាច្រើនកំពុងចូលមកវិនិយោគ ដូចជា ក្រុមហ៊ុន SAMSUNG, LG, និង Hyundai ជាដើម ។ ក្រុមហ៊ុនទាំងនេះ បានប្រើប្រាស់កម្លាំងពលកម្មវៀតណាមស្ទើរតែទាំងស្រុក ហើយបានផ្តល់លទ្ធភាពកាន់តែទូលាយសម្រាប់អ្នកចេះភាសាកូរ៉េ ។ ប្រទេសកូរ៉េខាងត្បូងជាដៃគូពាណិជ្ជកម្មដ៏ធំរបស់វៀតណាម ដែលមានទំហំទឹកប្រាក់វិនិយោគសរុបប្រមាណជាង ៨២ពាន់លានដុល្លារអាមេរិក ។

សូមជម្រាបថា ដោយសារសក្តានុពលវិយោគលើវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ព្រមទាំងកំណើននៃការសិក្សាភាសាកូរ៉េរីកចម្រើននៅក្នុងប្រទេសវៀតណាម កាលពីថ្ងៃ២២ ខែមិថុនាកន្លងទៅ លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol និងភរិយាបានទៅបំពេញទស្សនកិច្ចនៅវៀតណាម។

នៅទីក្រុងហានណូយ លោកប្រធានាធិបតី Yoon Suk-yeol បានទៅជួបយុវជនសាកលវិទ្យាល័យជាតិវៀតណាម (Vietnam National University) ហើយបាននិយាយថា ភាសាកូរ៉េកំពុងក្លាយជាភាសាមានប្រជាប្រិយភាពសម្រាប់យុវជនវៀតណាម ។ វាមិនមែនសម្រាប់តែនិស្សិតសាកលវិទ្យាល័យនោះទេ ភាសាកូរ៉េកំពុងទទួលបានការគាំទ្រពីសិស្សវិទ្យាល័យ និងអនុវិទ្យាល័យផងដែរ ។

គួររំលឹកថយក្រោយបន្តិចដែរ នៅក្នុងឆ្នាំ១៩៩៣ ប្រទេសវៀតណាមមានសាកលវិទ្យាល័យជាតិតែពីរគត់ដែលបានបើកថ្នាក់បង្រៀនភាសាកូរ៉េដំបូងគេ គឺសាកលវិទ្យាល័យហាណូយ និងសកលវិទ្យាល័យហូជីមិញ ។ បច្ចុប្បន្ននៅក្នុងប្រទេសវៀតណាមមានសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន៦០ បានដាក់បញ្ចូលមុខវិជ្ជាភាសាកូរ៉េចូលទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...