បារាំង នឹងចូលរួមប្រជែងជាមួយ អាមេរិក និងចិន ក្នុងវិស័យ AI

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសពីកិច្ចសន្យាក្នុងការវិនិយោគបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់បារាំង ដែលមានតម្លៃ ១០៩ ពាន់លានយូរ៉ូ (១១២ ពាន់លានដុល្លារ) ខណៈដែល អឺរ៉ុបកំពុងស្វែងរកកន្លែងឈរជើងក្នុងឧស្សាហកម្ម AI ដែលកំពុងត្រួតត្រាដោយ អាមេរិក និងចិន, នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters និង Financial times

លោក Macron បានបង្ហាញពីមូលនិធីគាំទ្រថ្មីនៅក្នុងកិច្ចប្រជុំកំពូលសកម្មភាព AI នៅទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ។ ការផ្ដួចផ្ដើមគំនិតវិនិយោគនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញការសាទរចំពោះគម្រោងហេដ្ឋរចនាសម្ព័ន្ធ AI ដែលមានតម្លៃ ៥០០ពាន់លានដុល្លារ ដែលត្រូវបានគេស្គាល់ថា Stargate ត្រូវបានសាងសង់ក្នុងសហរដ្ឋអាមេរិក ដោយ OpenAI និង SoftBank ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Google, Amazon, Microsoft និង Meta បានចំណាយដើមទុនវិនិយោគ AI សរុបប្រមាណជា ៣០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៥។

ជាមួយនឹងការរីកចម្រើន ក្នុងវិស័យ​ AI នៅអាមេរិក ក្រុមហ៊ុនចិន DeepSeek កំពុងបោះជំហានយ៉ាងធំក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI ដែលមានតម្លៃទាប ប៉ុន្តែមានការប្រកួតប្រជែងខ្ពស់ ខណៈដែលក្រុមហ៊ុន Huawei ក៏កំពុងវិនិយោគខ្លាំងក្នុងការផលិតបន្ទះឈីប ដែលអាចប្រកួតប្រជែងជាមួយក្រុមហ៊ុននាំមុខក្នុងទីផ្សារ Nvidia។

ក្នុងបរិយាកាស ដែលមានការប្រកួតប្រជែងខ្ពស់បែបនេះ លោក Macron បានលើកឡើង នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ France 2 កាលពីសប្ដាហ៍កន្លងទៅថា អឺរ៉ុប និងបារាំង ត្រូវតែពន្លឿនការវិនិយោគរបស់ខ្លួន ក្នុងឧស្សាហកម្ម AI ។

គម្រោង AI ដែលមានតម្លៃ ១០៩ ពាន់លានអឺរ៉ូ ក្នុងប្រទេសបារាំង គឺផ្ដោតសំខាន់លើការកសាងហេដ្ឋារចនាសម្ព័ន ដូចជា បច្ចេកវិទ្យា Computer Cluster និងមជ្ឈមណ្ឌលទិន្នន័យ ដែលមានសមត្ថភាពកម្រិត gigawatts ក្នុងគោលបំណងប្រកួតប្រជែងជាមួយការពង្រីកសមត្ថភាព ដ៏ធំរបស់អាមេរិក។

លោក Macron បានបង្ហាញការប្ដេជ្ញាចិត្តថា បារាំង និងអឺរ៉ុប នឹងមិនមើលរំលងការប្រកួតប្រជែង ដើម្បីអភិវឌ្ឍ និងធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាទំនើបនោះទេ។ ខណៈក្រុមហ៊ុនវិនិយោគ Brookfield របស់កាណាដា បានប្រកាសវិនិយោគទឹកប្រាក់ ២០ពាន់លានអឺរ៉ូ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ AI ក្នុងប្រទេសបារាំង។

គម្រោងនេះ ត្រូវបានគាំទ្រ ដោយក្រុមហ៊ុនអឺរ៉ុប ជាង ៦០ រួមទាំងក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen ក្រុមហ៊ុនស្ទ្រីមតន្ត្រីស៊ុយអែត Spotify និងក្រុមវិនិយោគអ៊ីតាលី-ហូឡង់ Exor ។ ក្រុមហ៊ុនទាំងនេះកំពុងសន្យាថានឹង «បង្កើនល្បឿន និងទទួលយក AI» ប៉ុន្តែមិនបានប្តេជ្ញាចិត្តចំពោះការចំណាយជាក់លាក់លើបច្ចេកវិទ្យានេះទេ។

ការចាប់ផ្ដើមអភិវឌ្ឍ AI នៅអឺរ៉ុប មានការយឺតយ៉ាវជាងអាមេរិក និងចិន ព្រោះអឺរ៉ុបប្រឈមនឹងកង្វះមូលនិធិគាំទ្រសម្រាប់ផលិត លទ្ធភាពទទួលបានកុំព្យូទ័រ ដែលមានថាមពលខ្លាំង និងកង្វះភាពច្បាស់លាស់អំពីរបៀបគ្រប់គ្រង AI ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...