វិស័យអប់រំ ស្ថិត​ក្នុង​វិស័យសំខាន់ៗក្នុងពិភពលោកដែលកំពុងប្រឈមនឹងការវាយប្រហារតាមអ៊ីនធឺណិត

ភាពជឿនលឿន នៃបច្ចេកវិទ្យា រួមទាំងវត្តមាននៃបញ្ញាសិប្បនិមិត្ត កំពុងផ្តល់មធ្យោបាយថ្មីៗយ៉ាងសម្បូរបែបដល់ឧក្រិដ្ឋជនតាមអ៊ីនធឺណិត ដើម្បីវាយប្រហារ ឬលួចទិន្នន័យលើប្រព័ន្ធអនឡាញ។ ខណៈដែលគ្រប់វិស័យទាំងអស់សុទ្ធតែប្រឈមនឹងហានិភ័យនៃការវាយប្រហារពីពួកឧក្រិដ្ឋជន ការស្រាវជ្រាវថ្មីមួយបានបង្ហាញវិស័យធំៗមួយចំនួនដែលមានហានិភ័យខ្ពស់ជាងគេ ក្នុងការវាយប្រហារ។

អ្នកវិភាគនៅ checkpoint.com បានរកឃើញថា ស្ថាប័នអប់រំ និងស្រាវជ្រាវ ប្រឈមមុខនឹងហានិភ័យខ្ពស់បំផុត ដែលងាយរងការវាយប្រហារតាមអ៊ីនធឺណិតនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៣។ ទិន្នន័យបង្ហាញថា វិស័យនេះបានប្រឈមមុខនឹង “ការវាយប្រហារជាមធ្យម ២,៥០៧ ក្នុងមួយអង្គភាពក្នុងមួយសប្តាហ៍ ដែលសម្គាល់ការកើនឡើង ១៥ % បើប្រៀបធៀបទៅនឹងត្រីមាសទី១ឆ្នាំ២០២២។ ការសិក្សារបស់ Checkpoint បង្ហាញថា ស្ថាប័នអប់រំជាច្រើននៅតែ ពិបាកក្នុងការធានាឱ្យបាននូវសុវត្ថិភាពប្រព័ន្ធរបស់ខ្លួន បន្ទាប់ពីការផ្លាស់ប្តូរទៅការរៀនពីចម្ងាយក្នុងអំឡុងពេលជំងឺរាតត្បាត។

រីឯស្ថាប័នរដ្ឋាភិបាល និងយោធា ក៏កំពុងស្ថិតក្នុងហានិភ័យនៃវាយប្រហារ ដោយឧក្រិដ្ឋជនតាមអ៊ីនធឺណិតផងដែរ ដោយការវាយប្រហារបានកើនឡើងដល់ ១,៧២៥ ​​ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣។ នោះ​គឺ​ជា​ការ​កើន​ឡើង ៣% ធៀប​នឹង​ឆ្នាំ​មុន។ ចំណែកវិស័យសុខាភិបាល ការទំនាក់ទំនង និងធនាគារក៏ជាគោលដៅដ៏ធំមួយរបស់ក្រុមឧក្រិដ្ឋជនដែរ។

ទិដ្ឋភាពហានិភ័យនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

បច្ចេកវិទ្យាទំនើបគ្រាន់តែជាកត្តាមួយនៅពីក្រោយហានិភ័យនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលកំពុងកើនឡើងប៉ុណ្ណោះ។ Global Cybersecurity Outlook 2023 របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) បានបង្ហាញថា អស្ថិរភាពភូមិសាស្ត្រនយោបាយពិភពលោក និងកង្វះអ្នកជំនាញក្នុងការបំពេញការងារ គឺជាកត្តាជំរុញដ៏សំខាន់នៃឧក្រិដ្ឋកម្មអនឡាញ។ តាមការស្រាវជ្រាវរបស់ WE Forum បានបង្ហាញថា អ្នកគ្រប់គ្រងអាជីវកម្មអាចការពារស្ថាប័នពីការគំរាមកំហែងតាមអ៊ីនធឺណិតបាន ប៉ុន្តែអ្នកគ្រប់គ្រងផ្នែកប្រព័ន្ធសុវត្ថិភាពព័ត៌មានវិទ្យាក្នុងអាជីវកម្មភាពច្រើនមិនបានដឹងច្បាស់អំពីទំហំនៃការវាយប្រហាររបស់ឧក្រិដ្ឋជនថា ស្ថិតក្នុងកម្រិតណានោះទេ។ យ៉ាងណាក្តី តាមរយៈរបាយការណ៍បានរកឃើញនូវឆន្ទៈរបស់ក្រុមអ្នកជំនាញ ក្នុងការកាត់បន្ថយហានិភ័យនៃការវាយប្រហារតាមអ៊ីនធឺណិតរបស់ក្រុមអ្នកការពារប្រព័ន្ធសុវត្ថិភាព។

ជាង ៧០% នៃអ្នកដឹកនាំធុរកិច្ច និងអ្នកដឹកនាំផ្នែកប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណិតទទួលស្គាល់ពីតម្រូវការក្នុងការរឹតបណ្ដឹងគោលនយោបាយជុំវិញការចូលប្រើទិន្នន័យដោយភាគីទីបី។ ក្រៅពីនេះ ក៏គួរមានកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការវាយតម្លៃថា តើប្រទេសណាដែលត្រូវធ្វើអាជីវកម្មជាមួយ។

របាយការណ៍នេះជម្រុញឱ្យអ្នកដឹកនាំ

“គិតឱ្យបានស៊ីជម្រៅបន្ថែមទៀតអំពីសុវត្ថិភាពអ៊ីនធឺណិត និងស្តាប់អ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធឺណិតដោយយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធានាបាននូវភាពធន់រួមគ្នា សម្រាប់ទាំងអស់គ្នា”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។