ឡើងភ្នំ ៦ ទទួលបានអាហារូបករណ៍ ៖ ការផ្ដល់អាហារូបករណ៍ចម្លែកបំផុតរបស់សាកលវិទ្យាល័យជាតិកូរ៉េ

និស្សិតជាង ១,៤០០នាក់ បានដាក់ពាក្យសុំអាហារូបករណ៍ យ៉ាងចម្លែកពីសាកលវិទ្យាល័យជាតិសេអ៊ូល ដែលផ្ដល់ជូនជាទឹកប្រាក់រហូតដល់ ៧០ម៉ឺនរ៉ុន (៥៤០ដុល្លារអាមេរិក) សម្រាប់ការឡើងភ្នំចំនួន ៦។

កាសែតកូរ៉េ Chosun បានរាយការណ៍ថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១៨ ខែកក្កដា សាកលវិទ្យាល័យជាតិសេអ៊ូល របស់កូរ៉េ នឹងបើកកម្មវិធី «អាហារូបករណ៍ឡើងភ្នំ Misan» ដែលនឹងផ្ដល់រង្វាន់ជាសាច់ប្រាក់ ដល់និស្សិតដែលបានឡើងភ្នំចំនួន ៦ ដោយជោគជ័យ មុនបំណាច់ឆ្នាំនេះ។ យុវជននឹងទទួលបានអាហារូបករណ៍ភ្លាមៗ ដោយមិនចាំបាច់មានការប្រឡង ការសរសេរអត្ថបទ ឬសមិទ្ធផល និងស្នាដៃសិក្សាអ្វីនោះទេ ដោយមានតែភស្ដុតាងនៃការឡើងភ្នំ គឺគ្រប់គ្រាន់។

អ្នកដែលបានឡើង ៣ ទៅ៥ភ្នំ នឹងទទួលបាន ៣០ម៉ឺនវ៉ុន ខណៈពេលដែល អាចឡើងដល់ ៦ភ្នំ នឹងទទួលបាន ៧០ម៉ឺនវ៉ុន។ កាសែត Economist Korea បានរាយការណ៍ថា អាហារូបករណ៍មានចំនួន ៧០កន្លែង ប៉ុន្តែមានសិស្សជាង ១,៤០០នាក់ ដែលបានដាក់ពាក្យ ដែលធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំងក្លា។

អាហារូបករណ៍នេះ ទទួលបានទឹកប្រាក់ឧបត្ថម្ភ ពីអតីតនិស្សិតវ័យ ៨១ឆ្នាំ ឈ្មោះ Kwon Jun-ha ដែលសង្ឃឹមថា អាហារូបករណ៍នេះ នឹងជំរុញទឹកចិត្តឱ្យនិស្សិតដកឃ្លាពីសៀវភៅខ្លះ ហើយងាកមកគិតពីការថែទាំសុខភាព។

លោក Kwon មានប្រសាសន៍ថា និស្សិត SNU បានចំណាយជីវិតរបស់ពួកគេ នៅជាមួយការសិក្សាសឹងតែគ្រប់ពេល។ ហេតុនេះ លោកចង់ឱ្យពួកគេ គិតគូរពីការថែទាំសុខភាព និងបង្កើតអនុស្សាវរីយ៍ល្អៗ សម្រាប់ជីវិត។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦ នេះ សាកលវិទ្យាល័យជាតិសេអ៊ូល ជាប់ចំណាត់ថ្នាក់លេខ ៣៨ ជាសាកលវិទ្យាល័យល្អបំផុតលើពិភពលោក ក្នុងតារាងចំណាត់ថ្នាក់ QS ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។