ចិន ពង្រឹងកម្មវិធីសិក្សា ក្នុងវិស័យបច្ចេកវិទ្យា និងវិស្វកម្មបន្ទះឈីប ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនបន្ថែមលើឆាកអន្តរជាតិ

ក្រសួងអប់រំចិនបានអនុម័តជាបន្ទាន់ក្នុងការដំណើរការសាកលវិទ្យាល័យថ្មីចំនួន២៩ ដែលភាគច្រើនផ្ដោតលើបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត, វិទ្យាសាស្ត្រ និងវិស្វកម្មបន្ទះឈីប (Semiconductor) និងបញ្ញាសិប្បនិម្មិត (AI)។

ក្រសួងអប់រំចិនបានប្រកាសកាលពីថ្ងៃអង្គារថា ការសម្រេចចិត្តនេះ គឺស្របតាមយុទ្ធសាស្ត្រជាតិ ការវិវឌ្ឍន៍របស់ប្រទេស និងការប្ដេជ្ញាចិត្តរបស់ចិន ចំពោះការអភិវឌ្ឍខ្លួនឱ្យក្លាយជាប្រទេស ដែលមានការអប់រំកម្រិតខ្ពស់។

មុខវិជ្ជាថ្មីផ្ដោតលើផលប្រយោជន៍ ក្នុងយុទ្ធសាស្ត្រជាតិ ដែលនឹងដាក់ដំណើរការ រួមមាន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមុទ្រ វិស័យសុខភាព និងសន្តិសុខផ្នែកវេជ្ជសាស្ត្រ។

ជាការឆ្លើយតបទៅនឹងភាពជឿនលឿន នៃបច្ចេកវិទ្យា មានមុខវិជ្ជាថ្មីមួយចំនួន ត្រូវបានបង្កើតឡើង រួមមាន វិស្វកម្ម​ម៉ូលេគុលឆ្លាតវៃ វិស្វកម្មឧបករណ៍ និងបរិក្ខាវេជ្ជសាស្ត្រ និងវិស្វកម្មព័ត៌មាន spatiotemporal ។

ដើម្បីបន្ស៊ីជាមួយនិន្នាការ និងតម្រូវការទីផ្សារការងារ ដែលកំពុងរីកចម្រើន វិស័យថ្មីៗដូជា ការគ្រប់គ្រងនាវាអន្តរជាតិ និងវិទ្យាសាស្ត្រអាកាសចរណ៍ ត្រូវបានបញ្ចូលបន្ថែមក្នុងមុខវិជ្ជាសិក្សា។

ដោយឆ្លុះបញ្ចាំងពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃបញ្ញាសិប្បនិម្មិត (AI) នៅក្នុងសង្គមទំនើប ក្រសួងក៏បានណែនាំមុខវិជ្ជាសំខាន់ៗដូចជា ការអប់រំ AI, វិស្វកម្មសោតទស្សន៍ឆ្លាតវៃ និងរឿងល្ខោនឌីជីថល (Digital drama) ផងដែរ។

ដើម្បីធានាបាននូវវិធីសាស្ត្រឆ្លើយតបកាន់តែច្រើនចំពោះយុទ្ធសាស្ត្រជាតិ ក្រសួងបានអនុវត្តយន្តការថ្មី សម្រាប់​កែសម្រួល​កម្មវិធីសិក្សាឱ្យបានកាន់តែឆាប់រហ័ស ក្នុងគោលដៅឆ្លើយតបទៅនឹងវិស័យយុទ្ធសាស្ត្រអាទិភាពថ្មី។

ជាមួយគ្នានេះ ដោយមើលឃើញពីការអភិវឌ្ឍយ៉ាងលឿន នៃសេដ្ឋកិច្ចរយៈកម្ពស់ទាប (Low-altitude Economy) សាកលវិទ្យាល័យចំនួន ៦ រួមទាំងសាកលវិទ្យាល័យ Beihang បានរៀបចំឱ្យមានការបណ្ដុះបណ្ដាលជំនាញ លើផ្នែកបច្ចេកវិទ្យា និងវិស្វកម្មកម្ពស់ទាប (low-altitude technology and engineering) ។

លោក Wang Peng សហការីស្រាវជ្រាវ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមប៉េកាំង បាននិយាយនៅក្នុងបទសម្ភាសន៍​មួយជាមួកាសែត Global Times ថា មុខជំនាញថ្មីទាំងនេះ ត្រូវបានគេរំពឹងថា នឹងបណ្ដុះធនធានមនុស្ស ដែលមានទេពកោសល្យឯកទេសសម្រាប់វិស័យសំខាន់ៗ ដើម្បីបង្កើតសមត្ថភាពប្រកួតប្រជែង និងឥទ្ធិពលរបស់​ចិនលើ​ឆាកអន្តរជាតិ ព្រមទាំងគាំទ្រដល់កំណើនឧស្សាហកម្ម និងទំនើបកម្មរបស់ខ្លួន។

ខណៈស្ថិតិថ្មីៗនេះ ពីសារព័ត៌មាន Xinhua បានបង្ហាញថា ប្រទេសចិនកំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មជាង ៥លាននាក់ នៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ២,៣លាននាក់ នៅក្នុងជំនាញទិន្នន័យទិន្នន័យធំ និងជាង ១លាននាក់ នៅក្នុងឧស្សាហកម្មរថយន្តថាមពលថ្មី (new-energy vehicles) និងជាង ១លាននាក់ សម្រាប់ប្រតិបត្តិករ យន្តហោះគ្មានមនុស្សបើកសម្រាប់សេដ្ឋកិច្ចរយៈកម្ពស់ទាប (Low-altitude Economy)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...