AI និងការអប់រំ ៖ គោលការណ៍ ៧ចំណុច ដែលសាលារៀនអាចអនុវត្តសម្រាប់ការប្រើប្រាស់ AI

យោងតាម WE Forum បានបង្ហាញថា ការរីកសាយភាយយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងសង្គម ទាមទារឱ្យមានការណែនាំច្បាស់លាស់នៅក្នុងការកំណត់អប់រំ (Educational setting)។ ប៉ុន្តែការស្ទង់មតិជាសកលរបស់អង្គការយូណេស្កូនាពេលថ្មីៗនេះ លើសាលារៀន និងសាកលវិទ្យាល័យជាង ៤៥៩ បានបង្ហាញថាតិចជាង ១០ភាគរយ នៃសាលាទាំងនោះ មានគោលនយោបាយស្ថាប័ន និងការណែនាំទាក់ទងនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។

កាលពីខែតុលាឆ្នាំមុន មជ្ឈមណ្ឌលសម្រាប់លទ្ធិប្រជាធិបតេយ្យ និងបច្ចេកវិទ្យាបានរាយការណ៍ថា ៨១ភាគរយនៃឪពុកម្ដាយនិយាយថា ការណែនាំអំពីរបៀបដែលកូនរបស់ពួកគេអាចប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយទំនួលខុសត្រូវ និងការបង្កើតឱ្យមានច្បាប់ក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ពីសំណាក់សាលារៀន នឹងអាចជួយកូនរបស់ពួកគាត់បានច្រើន។ ទន្ទឹមនឹងនេះ សិស្សចំនួន ៧២ភាគរយ យល់ស្របនឹងអាណាព្យាបាលថា ការអនុវត្តបែបនេះ នឹងផ្ដល់ប្រយោជន៍ច្រើនសម្រាប់ពួកគេ។

ជាមួយនឹងគោលការណ៍ណែនាំដ៏ត្រឹមត្រូវ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការអប់រំ អាចពង្រឹងលទ្ធផលនៃការសិក្សារបស់សិស្ស, ជំរុញការបង្រៀន និងសុខុមាលភាពគ្រូបង្រៀន និងលើកកម្ពស់ភាពត្រឹមត្រូវក្នុងវិស័យអប់រំ ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីដែលគ្មានគោលការណ៍ណែនាំ វាអាចនាំឱ្យមានហានិភ័យ នៃការរំលោភលើឯកជនភាព, ការគោរពវិន័យមិនស្មើគ្នា និងការប្រើប្រាស់បច្ចេកវិទ្យាគ្មានប្រសិទ្ធភាពក្នុងបរិបទអប់រំ។

នៅក្នុងបរិបទថ្មីបែបនេះ តើគោលការណ៍ណែនាំដែលមានលក្ខណៈជាក់ស្ដែងអ្វីខ្លះ ដែលអ្នកដឹកនាំអាចងាកទៅបង្កើត​ ដើម្បីប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់សាលារៀនរបស់ពួកគេ? ខាងក្រោមនេះ គឺជាគោលការណ៍ទាំងប្រាំពីរ ដែលអ្នកអប់រំ អ្នកបង្កើតគោលនយោបាយ និងថ្នាក់ដឹកនាំក្នុងវិស័យអប់រំ អាចពិចារណានៅពេលបង្កើតគោលការណ៍ណែនាំ ដើម្បីធានាការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព។

១. គោលបំណង ៖ ភ្ជាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាមួយនឹងគោលដៅអប់រំច្បាស់លាស់

បញ្ញាសិប្បនិម្មិត (AI) គួរតែត្រូវបានប្រើប្រាស់ក្នុងគោលបំណង ដើម្បីគាំទ្រ និងលើកកម្ពស់បទពិសោធន៍សិក្សា, សុខុមាលភាពសិស្ស និងគ្រូ, និងសម្រួលការងាររដ្ឋបាល។ ការផ្ដោតសំខាន់ គួរតែផ្ដោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយសិស្សទាំងអស់ឱ្យសម្រេចបាននូវគោលដៅអប់រំ ខណៈពេលដែលពិចារណាអំពីសមធម៌ បរិយាប័ន្ន និងកាត់បន្ថយការបែងចែកឌីជីថល។ ឧបករណ៍ AI ត្រូវតែមានភាពស៊ីគ្នា ជាមួយនឹងចក្ខុវិស័យនៃការអប់រំរួមគ្នា ដោយផ្ដល់នូវតម្រូវការសិក្សាចម្រុះ។ ឧទាហរណ៍ សាលា Lower Merion School District ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានចែងថា «ជំនួសឱ្យការហាមឃាត់បច្ចេកវិទ្យានេះ សិស្សនៅតែអាចប្រើប្រាស់វា នៅក្រៅបរិវេណសាលា ព្រោះសាលាគិតថា នេះគឺជាឱកាសដែលសិស្សអាចរៀនសូត្រ និងពង្រឹងសមត្ថភាពរបស់ខ្លួន»។

២. ការប្រព្រឹត្តតាម៖ ប្រកាន់ខ្ជាប់នូវគោលនយោបាយដែលមានស្រាប់

ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការអប់រំទាមទារឱ្យមានការអនុលោមតាមផ្នែកសំខាន់ៗ នៃគោលនយោបាយបច្ចេកវិទ្យា រួមមាន ការរក្សាឯកជនភាព, សុវត្ថិភាពទិន្នន័យ, សុវត្ថិភាពសិស្ស និងកម្មសិទ្ធិទិន្នន័យ។ វាមានភាពចាំបាច់ណាស់ ក្នុងការបន្ស៊ីគ្នារវាងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបទបញ្ញាត្តិដែលបានចងក្រងឡើង, ព្រមទាំងពិចារណាអំពីក្រមសីលធម៌ ទាក់ទងនឹងឯកជនភាពរបស់សិស្ស និងសុវត្ថិភាពទិន្នន័យ។

៣. ចំណេះដឹង៖ លើកកម្ពស់អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI)

អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI) ពាក់ព័ន្ធនឹងការយល់ដឹងអំពីរបៀបដែលបញ្ញាសិប្បនិម្មិត (AI) ដំណើរការដែនកំណត់ ផលប៉ះពាល់ និងការគិតគូរអំពីក្រមសីលធម៌។ ការបំពាក់ឱ្យបុគ្គលម្នាក់ៗនូវចំណេះដឹង និងជំនាញ ដើម្បីប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលសុខត្រូវ ពិតជាមានសារៈសំខាន់ណាស់។ ចំណេះដឹងទាំងនេះ ពាក់ព័ន្ធនឹងវិទ្យាសាស្ត្រកុំព្យូទ័រ ក្រមសីលធម៌ ចិត្តវិទ្យា វិទ្យាសាស្ត្រទិន្នន័យ និងមុខវិជ្ជាជាច្រើនទៀត។

៤. តុល្យភាព ៖ ដឹងពីអត្ថប្រយោជន៍បញ្ញាសិប្បនិម្មិត (AI) និងចេះកំណត់ហានិភ័យ

ខណៈពេលដែលបញ្ញាសិប្បនិម្មិត (AI) ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ការអប់រំ, វាជារឿងសំខាន់ក្នុងការទទួលស្គាល់ និងចេះកំណត់ពីហានិភ័យរបស់វា។ ប្រព័ន្ធអប់រំគួរតែផ្ដល់នូវការណែនាំអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ ដោយធានាថា បច្ចេកវិទ្យានេះ ពិតជាបានពង្រឹងសុខុមាលភាពរបស់សិស្ស និងគ្រូ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការសិក្សាជាដើម។

៥. ការប្រកាន់នូវវិន័យខ្ជាប់ខ្ជួន ៖ បង្កើនភាពស្មោះត្រង់ក្នុងការសិក្សា

បញ្ញាសិប្បនិម្មិត (AI) បង្ហាញទាំងបញ្ហាប្រឈម និងឱកាសទាក់ទងនឹងសុចរិតភាពនៃការសិក្សា។ វាមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយហានិភ័យនៃការលួចចម្លង ខណៈពេលដែលប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីបញ្ជាក់ពីគុណតម្លៃជាមូលដ្ឋានដូចជា ភាពស្មោះត្រង់ ទំនុកចិត្ត យុត្តិធម៌ ការគោរព និងការទទួលខុសត្រូវ។ ឧបករណ៍ AI អាចជួយសិស្សក្នុងការស្រាវជ្រាវអំពីព័ត៌មានផ្សេងៗ ប៉ុន្តែពួកគេក៏ត្រូវដឹងអំពីដែនកំណត់របស់វាផងដែរ។ គ្រូបង្រៀនគួរតែដឹងច្បាស់ថា ពេលណាដែលត្រូវប្រើបច្ចេកវិទ្យានេះ ហើយសិស្សគួរប្រើវាដោយរបៀបណា ដើម្បីទាញបានប្រយោជន៍ជាអតិបរមា។

  • ការអនុញ្ញាត ៖ សិស្សអាចប្រើប្រាស់ឧបករណ៍ AI ដោយសេរី ដើម្បីជួយក្នុងកិច្ចការរបស់ពួកគេ ដូចជាការបង្កើតគំនិត ការអាន ឬរៀបចំខ្លឹមសារ។
  • ការប្រកាន់ភ្ជាប់នូវផ្លូវកណ្ដាល ៖ សិស្សអាចប្រើ AI សម្រាប់បំផុសគំនិត ឬស្រាវជ្រាវ ប៉ុន្តែខ្លឹមសារ និងការសន្និដ្ឋានគួរតែមានលក្ខណៈដើម (មិនលួចចម្លង)។
  • កំណត់ព្រំដែន ៖ ឧបករណ៍ AI ត្រូវតែហាមឃាត់សម្រាប់ការធ្វើកិច្ចការ ហើយការងារទាំងអស់របស់សិស្សត្រូវតែមានលក្ខណៈដើម។

៦. ការអន្តរាគមន៍ ៖ មនុស្សត្រូវតែជាអ្នកសម្រេចចិត្ត

រាល់ការសម្រេចចិត្តដែលគាំទ្រដោយបញ្ញាសិប្បនិម្មិត (AI) ត្រូវតែធ្វើឡើងដោយមនុស្ស។ បច្ចេកវិទ្យានេះ គួរតែដើរតួនាទីជាអ្នកប្រឹក្សា និងវែកញែកគំនិត ប៉ុន្តែមិនអាចជំនួសការទទួលខុសត្រូវរបស់ សិស្ស អ្នកអប់រំ និងអ្នកគ្រប់គ្រងនោះទេ។ ទស្សនវិស័យរបស់ AI ក្នុងការអប់រំ គឺប្រៀបបាន ទៅនឹងការប្រើប្រាស់ GPS, វាបម្រើជាមគ្គុទ្ទេសក៍គាំទ្រដល់ការងារ ឬកិច្ចការផ្សេងៗ ប៉ុន្តែការសម្រេចចិត្តចុងក្រោយនៅតែជាមនុស្ស។

៧. ការវាយតម្លៃ ៖ បន្តវាយតម្លៃអំពីឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI)

ការត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពអំពីរបៀបប្រើប្រាស់ AI ជាទៀងទាត់ មានសារៈសំខាន់ណាស់ ដើម្បីធានាថា វាឆ្លើយតបនឹងតម្រូវការ ដែលកំពុងវិវឌ្ឍក្នុងការអប់រំ, អនុលោមតាមច្បាប់ និងបច្ចេកវិទ្យាដែលផ្លាស់ប្ដូរជាប្រចាំ។ មតិកែលម្អពីភាគីពាក់ព័ន្ធនានា រួមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្ស មានសារៈសំខាន់ណាស់សម្រាប់ការកែលម្អជាបន្តបន្ទាប់។

តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំទាំងនេះ អ្នកអប់រំ និងអ្នកបង្កើតគោលនយោបាយអាចទាញយកអត្ថប្រយោជន៍នៃ AI បានយ៉ាងច្រើន ខណៈពេលដែលកំពុងដោះស្រាយបញ្ហាប្រឈមនៃបច្ចេកវិទ្យានេះ ដោយធានានូវវិធីសាស្រ្តប្រកបដោយតុល្យភាព សីលធម៌ និងបរិយាប័ន្នចំពោះ AI ក្នុងការអប់រំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...