ការព្យាករណ៍អំពីនិន្នាការចំនួន ៦ ដែលនឹងលេចឡើងក្នុងទីផ្សារការងារសម័យទំនើប

ជារៀងរាល់ថ្ងៃ Manpower Group កំពុងតាមដានទិន្នន័យក្នុងពេលវេលាជាក់ស្ដែង ដោយពិនិត្យការប្រកាសការងាររាប់លាន ដើម្បីកំណត់ពីនិន្នាការ ដែលកំពុងកំណត់អនាគតការងារ និងអនាគតរបស់បុគ្គលិក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ក៏បានជជែកជាមួយបេក្ខជន ដែលកំពុងរកការងារធ្វើ និងនិយោជករាប់ពាន់នាក់ផងដែរ ដើម្បីយល់ពីអ្វី ដែលនិយោជិតចង់បាន និងជំនាញ ដែលនិយោជក់កំពុងស្វែងរក។ ជាមួយនឹងការសម្លឹងមើលឆ្នាំ២០២៤ និងអនាគតទៅមុខទៀត ក្រុមហ៊ុននេះ បានព្យាការណ៍អំពីនិន្នាការចំនួន ៦ ដែលនឹងលេចឡើងក្នុងរបៀបធ្វើការ និងទីផ្សារការងារសម័យទំនើប ៖

១. តម្រូវការប្រមូលផ្ដុំ ​៖ ឥឡូវនេះ និយោជក កំពុងផ្ដោតលើការជួលបុគ្គលិកក្នុងវិស័យចំនួន ៣ ដូចខាងក្រោម៖

  • ការងារក្នុងវិស័យសុខាភិបាល ៖ ការស្វែងរកបុគ្គលិកនៅក្នុងវិស័យសុខាភិបាលនៅតែមានតម្រូវការខ្ពស់, ចំនួនគិលានុបដ្ឋាយិកា ដែលបានចុះឈ្មោះធ្វើការ កើនឡើងខ្ពស់បំផុត, គ្រូពេទ្យផ្នែកវិទ្យុសកម្ម និងជំនួយការគ្រូពេទ្យក៏ជាជំនាញដែលមានតម្រូវការខ្ពស់ផងដែរ។ ជាមួយគ្នានេះ តួនាទីថ្មីក្នុងវិស័យវេជ្ជសាស្ត្រក៏កំពុងលេចឡើងដែរ ជាក់ស្ដែង តម្រូវការអ្នកវិទ្យាសាស្ត្រទិន្នន័យវេជ្ជសាស្ត្រកើនឡើងជាង ៣០០ភាគរយ ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ការផ្ដោតលើសុខភាព និងសុខុមាលភាពនេះ នឹងនៅតែជាវិស័យអាទិភាពរបស់មនុស្ស ហើយបុគ្គលិកដែលធ្វើការក្នុងវិស័យវេជ្ជសាស្ត្រ គឺស្ថិតក្នុងតម្រូវការរយៈពេលវែង។
  • ការងារដែលបំពេញតម្រូវការប្រចាំថ្ងៃរបស់មនុស្ស ៖ តាមការស្រាវជ្រាវ នៅតែឃើញអំពីតម្រូវការខ្ពស់ ក្នុងវិស័យបដិសណ្ឋារកិច្ច ជាពិសេស ការផ្ដល់សេវាកម្ម ទាំងក្នុងការរស់នៅប្រចាំថ្ងៃ និងតាមអ៊ីនធឺណិត ដូចជា ក្រុមហ៊ុន AMAZON, ភោជនីយដ្ឋាន និងក្រុមហ៊ុនដឹកជញ្ជូនជាដើម។
  • ការងារដែលនាំឱ្យមានការផ្លាស់ប្ដូរក្នុងក្រុមហ៊ុន ៖ ដោយសារតែគ្រប់អាជីវកម្មសម័យថ្មីស្ទើរតែទាំងអស់ សុទ្ធតែពឹងលើបច្ចេកវិទ្យា បាននាំឱ្យតម្រូវការអ្នកអភិវឌ្ឍកម្មវិធី (App developer) កំពុងតែក្លាយជាជំនាញដែលកំពុងមានតម្រូវការខ្ពស់បំផុតមួយ។ ជាមួយគ្នានេះ នៅតាមបណ្ដាក្រុមហ៊ុន ក៏កំពុងមានតម្រូវការអ្នក​​ឯកទេសផ្នែកបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនសិក្សាផងដែរ។

២. ជំនាញគឺជាគន្លឹះសំខាន់ ៖ ប្រសិនបើយើងសំឡឹងទៅថ្ងៃអនាគត ក្រុមហ៊ុននៅតែត្រូវចំណាយប្រាក់ដើម្បីជួលបុគ្គលិក ដែលមានទេពកោសល្យ និងជំនាញថ្មីៗ ច្បាស់សាល់ ដើម្បីមកបំពេញការងារ។ ខណៈការស្រាវជ្រាវបានបង្ហាញថា និយោជកចំនួន ៧៧ភាគរយ កំពុងមានបញ្ហាក្នុងការស្វែងរកបុគ្គលិក ដែលមានជំនាញស្របតាមតម្រូវការរបស់ពួកគេ។

៣. ស្ដ្រីជាកតាលីករសំខាន់សម្រាប់អនាគត ​៖ នៅពេលដែលជំងឺរាតត្បាតផ្ទុះឡើង ស្រ្ដីរាប់លាននាក់បានចាកចេញពីការងាររបស់ខ្លួន ហើយការលាលែងយ៉ាងគំហុកបែបនេះ អាចនឹងចំណាយពេលរាប់ទសវត្សរ៍​​ឯណោះ ដើម្បីស្ដារស្ថានភាពឡើងវិញ។ យ៉ាងណាក៏ដោយ ត្រឹមរយៈពេល ៣ឆ្នាំប៉ុណ្ណោះ កម្រិតការងារសម្រាប់ស្រ្តីបានត្រឡប់មកសភាពដើមវិញ ដូចមុនពេលការកើតឡើងនៃជំងឺរាតត្បាត។

ស្រ្ដីដែលមានអាយុចន្លោះពី ២៤ ទៅ ៥៤ឆ្នាំ មានអត្រានៃការចូលរួមកម្លាំងពលកម្ម ឡើងដល់កម្រិតខ្ពស់បំផុត។ រូបភាពនេះ កំពុងបង្ហាញថា ស្ត្រីកំពុងតែដើរតួយ៉ាងសំខាន់សម្រាប់អនាគត ដែលកំពុងផ្ដោតលើបច្ចេកវិទ្យាបៃតង និងភាពជឿនលឿននៃបច្ចេកវិទ្យា។

៤. ការងារក្នុងវិស័យបៃតងនឹងមានកំណើន ៖ ទន្ទឹមនឹងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កាន់តែទូលំទូលាយ។ ការងារនៅក្នុងវិស័យបៃតង នឹងធ្វើ​ឱ្យមានការផ្លាស់ប្ដូរទីផ្សារការងារដ៏ធំនាពេលអនាគត។ លើសពីនេះ ជំនាញនៅក្នុងវិស័យបៃតង នឹងក្លាយជាការងារ ដែលមានតម្រូវការខ្ពស់ ចាប់ពីពេលនេះតទៅគ្រប់ជំនាន់។

៥. ការកើនឡើងនៃកិច្ចសហប្រតិបត្តិការ (ទល់នឹងសាជីវកម្ម) ៖ នៅពេលដែលលែងមានតុល្យភាព នៃកម្រិតអំណាចរវាងបុគ្គលិក និងនយោជក, យើងនឹងឃើញភាពជាដៃគូកាន់តែច្រើនរវាងភាគីទាំងពីរ ជំនួសឱ្យការគ្រប់គ្រងពេញដៃ។ ពីសាជីវកម្ម បែបប្រពៃណី ដែលនិយោជនមានអំណាចក្នុងដៃ យើងកំពុងឃើញការលេចឡើងនៃកិច្ចសហប្រតិបត្តិការ ដែលបុគ្គលិកមានឥទ្ធិពល រួមជាមួយនឹងជំនាញដែលមានតម្រូវការ។ ដូច្នេះ និយោជក ត្រូវតែស្ដាប់សំឡេងរបស់បុគ្គលិក ដើម្បីរក្សាបុគ្គលិកឆ្នើមរបស់ខ្លួន។

៦. បញ្ហាផលិតភាពត្រូវបានដោះស្រាយ ៖ ការធ្វើការនៅក្នុងក្រុមហ៊ុន កំពុងតែកើនឡើងនូវផលិតភាព ដោយសារតែវត្តមាននៃបច្ចេកវិទ្យាថ្មីៗ គុណភាពទិន្នន័យ និងសុខុមាលភាពបុគ្គលិក ត្រូវបានយកចិត្តទុកដាក់ជាងមុន។ បញ្ហាប្រឈមធំសម្រាប់ក្រុមហ៊ុននៅពេលនេះ គឺមិនមែនផលិតភាពទៀតនោះទេ ប៉ុន្តែជាការរក្សាភាពសុខដុមរមនាក្នុងស្ថាប័ន, តុល្យភាពការវិនិយោគលើបច្ចេកវិទ្យា, ការអភិវឌ្ឍជំនាញបុគ្គលិក និងការធ្វើឱ្យមានតុល្យភាពជីវិត និងសម្រាប់បុគ្គលិក ដើម្បីស្រូបទាញ និងរក្សាបុគ្គលិកឆ្នើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...