៦ រឿងគួរឱ្យចាប់អារម្មណ៍អំពីបញ្ញាសប្បនិម្មិត (AI)ក្នុងខែមីនា

មួយរយៈចុងក្រោយនេះ បញ្ញាសប្បនិម្មិត (AI) ត្រូវបានប្រជាជន និងអ្នកសិក្សាស្រាវជ្រាវគ្រប់មជ្ឈដ្ឋានលើកមកជជែកពិភាក្សាមិនដាច់ពីមាត់។ ទន្ទឹមនឹងការចាប់អារម្មណ៍របស់មហាជន ខាងក្រោមនេះគឺជា រឿងដែលគួរឱ្យចាប់អារម្មណ៍ទាំង ៦អំពីបញ្ញាសប្បនិម្មិត(AI) ដែលបានកើត​ឡើងនៅក្នុង​ខែមីនា ឆ្នាំ ២០២៣ នេះ៖

១. នាយករដ្ឋមន្ត្រីរ៉ូម៉ានីប្រើបញ្ញាសប្បនិម្មិត (AI) ដើម្បីប្រឹក្សាយោបល់អំពីមតិសាធារណៈ ៖ នាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក នីកូលា ស៊ីអ៊ូកា(Nicolae Ciucă) បានប្រកាសជាសាធារណៈថា គាត់បានប្រើបញ្ញាសប្បនិម្មិត(AI) ជាជំនួយការ ដើម្បីប្រាប់គាត់អំពីទស្សនៈប្រជាជនក្នុងប្រទេស។ គាត់បានបង្ហាញឧបករណ៍ ដែលត្រូវបានគេស្គាល់ថា ឡុន (Lon) ឱ្យគណៈរដ្ឋមន្ត្រីបានដឹងនៅថ្ងៃទី ១ខែ មីនា។

ឧបករណ៍ ឡុន (Lon) មានតួនាទីត្រួតពិនិត្យ និងតាមដានបណ្ដាញសង្គម ព្រមទាំងរាយការណ៍អំពីមតិសាធារណៈទៅកាន់រដ្ឋាភិបាលយ៉ាងរហ័ស។ រដ្ឋាភិបាលរ៉ូម៉ានី បានថ្លែងការណ៍អំពីដំណឹងនេះថា «ឡុង (Lon) គឺជាឧបករណ៍ ដែលត្រូវបានបង្កើតឡើង ដើម្បីតាមដានមតិសាធារណៈជនអំពីសង្គមរ៉ូម៉ានៅ តាមរយៈការប្រមូលទិន្នន័យដែលមាននៅលើបណ្ដាញសង្គម»។

២. បញ្ញាសប្បនិម្មិត(AI) មានសមត្ថភាពបង្កើតរូបភាព មិនមានការការពារកម្មសិទ្ធិបញ្ញានៅអាមេរិកទេ ៖ ការិយាល័យការពារកម្មសិទ្ធិបញ្ញាសហរដ្ឋអាមេរិកបានបង្កើតច្បាប់ថ្មី ដោយបានបញ្ជាក់ថា រូបភាពនៅក្នុងរឿងថ្លុក ដែលបានគូសដោយប្រព័ន្ធបញ្ញាសប្បនិម្មិតមីដជឺនី (Mid journey) គឺមិនទទួលបានការការពារកម្មសិទ្ធិបញ្ញានោះឡើយ។ ទន្ទឹមនឹងនេះ មន្ត្រីការិយាល័យការពារកម្មសិទ្ធិបញ្ញាក៏បានផ្ញើសំបុត្រមួយច្បាប់ ទៅកាន់មេធាវីតំណាងអ្នកនិពន្ធអំពីបញ្ហានេះផងដែរ។ ជាឧទាហរណ៍ អ្នកនិពន្ធ Zarya of the Dawn ដែលម្ចាស់រឿងថ្លុក Kristina Kashtanova អាចរក្សាសិទ្ធិផ្នែកខ្លះនៃសៀវភៅដែលនាងបានសរសេរ និងរៀបរៀងឡើង ប៉ុន្តែមិនអាចរក្សាកម្មសិទ្ធិបញ្ញារូបភាព ដែលគូសដោយប្រព័ន្ធបញ្ញាសប្បនិម្មិតមីដជឺនី (Mid journey)នោះទេ។

៣. បញ្ញាសប្បនិម្មិត (AI) អាចព្យាករណ៍អំពីហានិភ័យជំងឺមហារីកសួតបានមុន៦ឆ្នាំ ៖ អ្នកវិទ្យាសាស្ត្ររបស់វិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាជូសេត (MIT)បានរកឃើញថា បញ្ញសប្បនិម្មិត (AI) អាចព្យាករណ៍អំពីហានិភ័យនៃជំងឺមហារីកសួតបានមុន៦ឆ្នាំឯណោះ។ ក្រុមអ្នកវិទ្យាសាស្ត្របានបង្កើតកម្មវិធីសិក្សាស៊ីជម្រៅ (Deep Learning)ឱ្យដំណើរការក្នុងស៊ីធីស្កេន (CT Scans) ដែលអាចវិភាគអំពីហានិភ័យនេះបានយ៉ាងមាប្រសិទ្ធភាព។

ប្រព័ន្ធបច្ចេកវិទ្យានេះ មានឈ្មោះថា ស៊ីប៊ីល (Sybil) មុននឹងដាក់ដំណើរការ វាត្រូវបានពិសោធន៍សាកល្បងរាប់ម៉ឺនដងឯណោះ។ ទីបំផុតគេរកឃើញថា វាអាចព្យាករណ៍យ៉ាងសុក្រឹត្យបំផុតអំពីសញ្ហាដំបូងនៃជំងឺមហារីក ដែលមិនអាចមើលឃើញដោយភ្នែកទទេ តាមរយៈលទ្ធផលម៉ាស៊ីនស៊ីធីស្កេន (CT Scan)បាន។

៤. បញ្ញាសប្បនិម្មិត (AI) ត្រូវបានសាកល្បងប្រើក្នុងប្រតិបត្តិការផ្លាស់ប្ដូរសរីរាង្គមនុស្ស ៖ គ្រូពេទ្យវះកាត់ប្ដូរសរីរាង្គមនុស្ស ដែលអ្នកសម្រេចចិត្តទៅលើការស្លាប់រស់របស់អ្នកជំងឺ នឹងទទួលបានជំនួយពីបញ្ញសប្បនិម្មិត(AI) ដែលអាចជួយអ្នកជំនាញវាយតម្លៃពីគុណសរីរាង្គអ្នកបរិច្ចាគ។ សារព័ត៌មាន The Guardian បានឱ្យដឹងថា ប្រព័ន្ធនេះនឹងជួយបង្កើនប្រតិបត្តិការវះកាត់ផ្លាស់ប្ដូរសរីរាង្គបានច្រើនជាង ៣០០ជារៀងរាល់ឆ្នាំ។ បញ្ញាសប្បនិម្មិត (AI) នឹងធ្វើការវាយតម្លៃពីលទ្ធភាពជោគជ័យនៃការវះកាត់ តាមរយៈការប្រៀបធៀបសរីរាង្គដែលបរិច្ចាគថ្មី ទៅនឹងរូបភាពនៃសរីរាង្គរាប់ម៉ឺនទៀតដែលត្រូវបានប្រើក្នុងការផ្លាស់ប្ដូរក្នុងប្រតិបត្តិការមុនៗ។

៥. តុលាការកំពូលអង់គ្លេសបដិសេធសុំណើរយកពន្ធប៉ាតង់ពីបញ្ញាសប្បនិម្មិត (AI) ៖ ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រកុំព្យូទ័រជនជាតិអាមេរិកម្នាក់ បានស្នើសុំឱ្យតុលាការកំពូលរបស់ចក្រភពអង់គ្លេសសម្រេចថា គាត់មានសិទ្ធិទទួលបានពន្ធប៉ាតង់លើការបង្កើតថ្មី ដែលធ្វើឡើងដោយប្រព័ន្ធបញ្ញាសប្បនិម្មិត(AI)របស់គាត់។ មេធាវីរបស់លោក Stephen Thaler ទទូចទាមទារលើការទទួលបានពន្ធប៉ាតង់នៅអង់គ្លេសលើការបង្កើតថ្មីរបស់ «ម៉ាស៊ីនច្នៃប្រឌិត-Creativity machine» របស់កូនក្ដីគាត់ ដែលត្រូវបានគេហៅថា DABUS ។ យ៉ាងណាមិញ តុលាការកំពូលរបស់អង់គ្លេសបានបដិសេធសំណើរនេះ ដោយលើហេតុផលថា នវានុវត្តករ ត្រូវតែជាមនុស្ស ឬក្រុមហ៊ុនណាមួយ មិនមែនម៉ាស៊ីននោះទេ។

៦. បញ្ញាសប្បនិម្មិត (AI) នឹងធ្វើការងារផ្ទះគ្រប់ប្រភេទនៅក្នុងទសវត្សរ៍នេះ ៖ យោងតាមក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យអុកហ្វត (Oxford) និងសាកលវិទ្យាល័យអូឆាណូមីហ្សូ (Ochanomizu) របស់ជប៉ុន បានឱ្យដឹងថា ជាង៤០% នៃពេលវេលាដែលយើងចំណាយលើការងារផ្ទះ នឹងត្រូវបានកាត់បន្ថយ តាមរយៈការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI)ជាជំនួយ។ ការសិក្សារបស់ពួកគេ បានស្នើឱ្យអ្នកជំនាញផ្នែកបញ្ញាសប្បនិម្មិតរបស់អង់គ្លេស និងជប៉ុនប៉ានស្មានពីវិសាលភាព​ ដែលបញ្ញាសប្បនិម្មិត (AI) នឹងធ្វើកិច្ចការក្នុងការផ្ទះដោយស្វ័យប្រវត្តិ។ ជាលទ្ធផល អ្នកជំនាញបានទស្សន៍ទាយថា ៣៩% នៃការងារផ្ទះទំនងជាត្រូវបានធ្វើដោយមនុស្សយន្តក្នុងឆ្នាំពេល ១០ឆ្នាំ។ បន្ថែមពីនេះ គេបានលើកឡើងថា ការដើរទិញអីវ៉ាន់ សម្អាតផ្ទះ ការថែទាំកុមារ និងសមាជិកគ្រួសារទំនងជាត្រូវប្រគល់ឱ្យបញ្ញាសប្បនិម្មិតធ្វើ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...