ភ្នំពេញ៖ រហូតមកដល់ពេលនេះពុំទាន់មានការស្រាវជ្រាវបញ្ជាក់ថា ស្ត្រីផ្ទុកជំងឺកូវីដ-១៩ អាចឆ្លងវីរុសនេះទៅដល់កូនកំពុងបំបៅដោះឡើយ ហើយម្តាយអាចបន្តបំបៅកូនដោយទឹកដោះដដែល ប៉ុន្តែត្រូវប្រកាន់ខ្ជាប់គោលការណ៍អនាម័យជានិច្ច។ ការចុះផ្សាយរបស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ម្ដាយគ្រប់រូបដែលទើបសម្រាលក្ដី ឬកំពុងបំបៅដោះកូនក្ដី សុទ្ធតែអាចបំបៅកូនដោយទឹកដោះម្តាយ ពុំចាំបាច់បារម្ភពីការចម្លងវីរុសកូវីដ-១៩ ឆ្លងទៅកាន់ទារក។

ទន្ទឹមគ្នានេះអង្គការយូនីសេហ្វ បានបញ្ជាក់ថា គេមិនបានរកឃើញវីរុសកូវីដ-១៩ នៅក្នុងទឹកដោះម្ដាយនោះទេ។ ហេតុនេះម្ដាយគ្រប់រូបគួរបន្តបំបៅកូនដោយរក្សាអនាម័យឱ្យបានខ្ពស់ដើម្បីចៀសវាងហានិភ័យមួយចំនួន។ ចំពោះម្តាយដែលមានរោគសញ្ញាហើយតែនៅមានសុខភាពល្អគ្រប់គ្រាន់ក្នុងការបំបៅដោះកូន វិធីបង្ការរួមមាន ពាក់ម៉ាស់នៅពេលស្ថិតនៅក្បែរកូន និងពេលបំបៅដោះកូន ត្រូវលាងដៃឱ្យស្ងួតមុននិងក្រោយពេលប៉ះពាល់កូន ព្រមទាំងសម្អាតរបស់ប្រើប្រាស់ផ្សេងៗឱ្យបានល្អ។
ម្តាយទាំងអស់ដែលស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ និងមានហានិភ័យ ហើយកើតមានរោគសញ្ញាគ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើម គួរតែស្វែងរកការព្យាបាល ឱ្យបានឆាប់រហ័ស និងធ្វើតាមការណែនាំពីអ្នកផ្តល់សេវាថែទាំសុខភាព។ អ្នកម្តាយអាចនៅបន្តបំបៅកូនដោយទឹកដោះ ទន្ទឹមគ្នានឹងការបន្តអនុវត្តវិធីបង្ការចាំបាច់នានា។ ប្រសិនបើម្តាយមានជំងឺធ្ងន់ធ្ងរគួរតែលើកទឹកចិត្តឱ្យបញ្ចេញទឹកដោះ ហើយបញ្ចុកកូនដោយប្រើកែវ ប្រើស្លាបព្រាស្អាត ហើយត្រូវបន្តអនុវត្តវិធីសាស្ត្របង្ការការឆ្លងវីរុសដដែល។
គួរបញ្ជាក់ថា ដើម្បីជៀសវាងការឆ្លងជំងឺផ្លូវដង្ហើមកូវីដ-១៩ ស្ត្រីជាម្តាយត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល។ ខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាសជូតមាត់នៅពេលក្អកឬកណ្តាស់ ហើយបោះចោលក្រដាសជូតមាត់ទៅក្នុងធុងសំរាមបិទជិត។ ចៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅ និងទៅជួបគ្រូពេទ្យប្រសិនបើអ្នកក្តៅខ្លួន ក្អក ឬមានអារម្មណ៍ថាពិបាកដកដង្ហើម៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2026
ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេសអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2026
សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2025
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2024
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្សនារីដែលរស់នៅតាមបណ្តាខេត្តដែលកំពុងសិក្សា...

ឱកាសសិក្សាជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/02/2025
ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្ម និងការអភិវឌ្ឍសមត្ថភាព និងជំនាញថ្មីដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ ជាពិសេសជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាសដល់អ្នកបម្រើការក្នុងវិស័យ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2023
សម្រាប់សិស្សានុសិស្ស ឬយុវជន ដែលមានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថានបច្ចេកទេសភូមិភាគតេជោសែនសៀមរាប...

សាកលវិទ្យាល័យស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍១០កន្លែងសម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2023
ក្រោមកម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យស៊ុនយ៉ាតសេននៅទីក្រុងក្វាងចូវ ប្រទេសចិន...

ឱកាសអាហារូបករណ៍វេជ្ជសាស្ត្រ ពី ARICE ៤០កន្លែង សិក្សានៅប្រទេសរូម៉ានី ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2026
ទីភ្នាក់ងារវិនិយោគ និងពាណិជ្ជកម្មបរទេសរបស់ប្រទេសរ៉ូម៉ានី ARICE ( THE ROMANIAN AGENCY FOR INVESTMENT AND FOREIGN TRADE ) បានប្រកាសជ្រើសរើសនិស្សិតបរទេស រួមទាំងកម្ពុជាសម្រាប់អាហារូបករណ៍

ឱកាសអាហារូបករណ៍សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងខេត្តសៀមរាប នៅវិទ្យាស្ថាន NPIA
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2026
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្ដល់ជូនអាហារូបករណ៍សម្រាប់យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបសរុបជាង១ពាន់នាក់ ផ្ដោតលើជំនាញចំនួន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































