ភ្នំពេញ – ខណៈទម្រង់ផ្សេងៗនៃបណ្តាញសង្គមកំពុងប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់តម្រូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន អង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia) បានរកឃើញរូបភាពកេងប្រវ័ញ្ចលើកុមារជាច្រើនតាមប្រព័ន្ធអ៊ីនធឺណេត ពិសេសក្នុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលជាសកល ។ អ្នកជំនាញនៃអង្គការសកម្មភាពដើម្បីកុមារ បានឱ្យដឹងថា ឆ្នាំ២០២១ ករណីសង្ស័យកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ចំនួន ៩៩ករណីបានរាយការណ៍ ។

លោក ណេង វណ្ណៈ ប្រធានកម្មវិធីរួមបញ្ចូលផ្នែកឧស្សាហកម្ម និងប្រព័ន្ធផ្សព្វផ្សាយ នៃអង្គការសកម្មភាពដើម្បីកុមារ មានប្រសាសន៍ថា អំឡុងពេលកូវីដ-១៩ កំពុងរីករាលដាល តំណភ្ជាប់ប្រព័ន្ធអ៊ីនធឺណេតកំណើនយ៉ាងខ្លាំងទូទាំងសកលលោក រួមទាំងកម្ពុជាផងដែរ ។ ទន្ទឹមគ្នានេះ ជនល្មើសបានលាក់បាំងអត្តសញ្ញាណរបស់ពួកគេ ហើយទាក់ទងទៅកាន់កុមារតាមប្រព័ន្ធអ៊ីនធឺណេត ។
លោក ណេង វណ្ណៈ បានបញ្ជាក់បន្ថែមថា បច្ចេកវិទ្យាទំនើបបានធ្វើឱ្យសកម្មភាពផលិត ទាញយក ចែកចាយរូបភាព និងសម្ភារៈអាសអាភាសកុមារកាន់តែងាយស្រួលសម្រាប់ជនល្មើស ។ ទន្ទឹមគ្នានេះ រូបភាពនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតកើតឡើង ដោយសារចំណេះដឹងស្តីពីសុវត្ថិភាពគ្រប់គ្រងបច្ចេកវិទ្យារបស់ឳពុកម្តាយ ឬអាណាព្យាបាលនៅមានកម្រិត ។
មន្ត្រីជំនាញនៃអង្គការសកម្មភាពដើម្បីកុមារ បានឱ្យដឹងទៀតថា ទម្រង់ហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតមានបីចំណុចសំខាន់ៗ ។ ទីមួយ. ហានិភ័យពាក់ព័ន្ធនឹងមាតិកា សំដៅលើមាតិកាមិនសមស្របនឹងអាយុរបស់កុមារ ដែលអាចបង្កគ្រោះថ្នាក់ រួមមាន មាតិកាបែបហិង្សា មាតិកាផ្លូវភេទ ឬមាតិកាអាសអាភាសជាដើម ។
ចំណែកទីពីរ.ហានិភ័យទំនាក់ទំនង សំដៅលើសកម្មភាពប្រាស្រ័យទាក់ទងដោយផ្ទាល់រវាងកុមារជាមួយនឹងនរណាម្នាក់តាមអនឡាញ ហើយបានកសាងទំនុកចិត្តដល់កុមារព្រមទាំងបង្វែរទំនាក់ទំនងនោះឱ្យទៅជាទំនាក់ទំនងផ្លូវភេទ ។ ទីបី.ហានិភ័យប្រព្រឹត្តទៅដោយផ្ទាល់ គឺអាចកើតមាននៅពេលដែលកុមារចែកចាយរូបភាពបែបផ្លូវភេទ ឬរូបភាពបែបអាក្រាតផលិតដោយខ្លួនឯង ឬចូលរួមក្នុងសកម្មភាពផ្លូវភេទផ្សេងៗទៀត ដោយសារកុមារអាចស្ថិតក្រោមឥទ្ធិពលលួងលោម បង្គាប់បញ្ជា ឬគំរាមកំហែងដោយជនល្មើស ។

តើមនុស្សធំគួរតែធ្វើបែបណាដើម្បីទប់ស្កាត់កុំឱ្យកើតមានសកម្មភាពកេងប្រវ័ញ្ចលើកុមារតាមប្រព័ន្ធអ៊ីនធឺណេត ? លោកស្រី ហ៊ឹម សោភ័ណ្ឌ ប្រធានកម្មវិធីសេវាគាំទ្រជនរងគ្រោះ នៃអង្គការសកម្មភាពដើម្បីកុមារមានប្រសាសន៍ថា កុមារមានសិទ្ធិពិសេសមួយទៀត ដែលសិទ្ធិនេះត្រូវការមនុស្សធំបំពេញបន្ថែម គឺចូលរួមពិនិត្យមើលថា តើកុមារប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតបែបណា? តើគាត់ចំណាយពេលនៅលើប្រព័ន្ធអ៊ីនធឺណេតប៉ុន្មានម៉ោង ហើយស្ថានភាពនៃការប្រើប្រាស់របស់គាត់យ៉ាងម៉េច?
ស្របគ្នានេះលោកស្រី បានផ្តល់យោបល់ថា ឳពុកម្តាយត្រូវជួយពិនិត្យស្ថានភាពនៃការប្រើប្រាស់អ៊ីនធឺណេតរបស់កូន គួរកំណត់ពេលវេលាប្រើប្រាស់ស្មាតហ្វូនរបស់កុមារ ពិនិត្យមើលគេហទំព័រ ឬកម្មវិធីទូរស័ព្ទ (App) មួយណាគួរតែប្រើប្រាស់ និងមិនគួរប្រើប្រាស់សម្រាប់កុមារ ឬសម្រេចលុបកម្មវិធីនោះចោល ។
គួរបញ្ជាក់ដែរថា នៅក្នុងទិដ្ឋភាពច្បាប់ក្នុងក្រមព្រហ្មទណ្ឌ មាត្រា២៣២ បានចែងថា ការគំរាមគំហែងក្រោមទម្រង់ណាក៏ដោយ ថានឹងប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមប្រឆាំងនឹងបុគ្គល ប្រសិនបើការគំរាមកំហែងនេះធ្វើឡើងដោយមានបញ្ជាឱ្យបំពេញលក្ខណ្ឌអ្វីមួយ នោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ពី ១លានរៀលដល់ ៤លានរៀល ។
សូមជម្រាបថា អង្គការសកម្មភាពដើម្បីកុមារ លើកទឹកចិត្តដល់សាធារណជន គួររាយការណ៍ពីព័ត៌មានកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ ដោយចូលទៅកាន់គេហទំព័រ www.internethotlinecambodia.org ឬទាក់ទងទៅកាន់ទូរស័ព្ទលេខ ០៩២ ៣១១ ៥១១ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់២៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/11/2024
សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្ត (សិក្សារយៈពេល២ឆ្នាំ) រហូតដល់២៨០កន្លែងសម្រាប់សិស្ស...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សានៅប្រទេសណូវែលហ្សេឡង់ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2026
ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជនកម្ពុជា។

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយ ដល់សិស្ស និស្សិតរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/02/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

តួកគី ផ្តល់អាហារូបករណ៍លើការបណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2026
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋតួកគីយ៉េ បានប្រកាសផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សិក្សារយៈពេល ៨ ខែពេញ លើការបណ្ដុះបណ្ដាលភាសា និងវប្បធម៌តួកគីយ៉េ សិក្សានៅសាធារណរដ្ឋតួកគីយ៉េ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































