បង្ហាត់កុមារឱ្យចេះទទួលខុសត្រូវចំពោះខ្លួនគេតាំងពីនៅតូច អាចនាំឱ្យគេក្លាយជាមនុស្សមានទំនួលខុសត្រូវនៅពេលគេពេញវ័យដោយមិនពិបាកក្នុងការណែនាំច្រើនពេកទេ ។ ដែលនេះវាមិនខុសគ្នាអីទៅនឹងសុភាសិតខ្មែរមួយឃ្លាដែលបានលើកឡើងថា ដំដែកទាន់នៅក្ដៅ ណែនាំកូនចៅទាន់នៅក្មេង ។
យោងតាមគេហទំព័រ BaByCentre បានបង្ហាញ៦ចំណុចទៅកាន់ឪពុកម្តាយពីរបៀបបង្រៀនកូនឱ្យចេះរស់នៅដោយមានភាពម្ចាស់ការ និងឯករាជ្យតាំងតែពីនៅគេនៅក្មេង។
១.ប្រគល់កិច្ចការឱ្យសមស្របនឹងអាយុរបស់ពួកគេ ៖ ឪពុកម្តាយត្រូវចេះប្រមាណពីប្រភេទកិច្ចការជាមួយអាយុកូន សូមកុំដាក់នូវកិច្ចការណាដែលពិបាកពេកសម្រាប់ពួកគេ ។ ការធ្វើបែបនេះអាចផ្តល់ប្រសិទ្ធភាពបន្ទាប់ពីប្រគល់ការងារទាំងឡាយឱ្យពួកគេធ្វើ ។ ជាមួយគ្នានឹងការដាក់កិច្ចការឱ្យកុមារធ្វើ លោកអ្នកចាំបាច់ត្រូវតែចំណាយពេលពន្យល់ពួកគេឱ្យបានក្បោះក្បាយអំពីអ្វីដែលអ្នកចង់បាន ឬអ្វីដែលជាគោលបំណងរបស់អ្នក ។ ការអធិប្បាយឱ្យលម្អិតបែបនេះធ្វើឱ្យពួកគេយល់ពីអ្វីដែលអ្នករំពឹងចង់បានពីពួកគេ និងដើម្បីឱ្យពួកគេបំពេញភារកិច្ចដោយឆ្លើយតបនឹងតម្រូវការរបស់អ្នកវិញដែរ ។

ក្នុងករណីខ្លះកូនរបស់អ្នកអាចនឹងមិនពេញចិត្តទេនៅពេលអ្នកស្នើឱ្យពួកគេធ្វើអ្វីមួយមើលទៅហាក់ដូចជាធំដំ «ឧទាហរណ៍រៀបចំបន្ទប់គេងទាំងស្រុង» តែវាមិនមែនជាបញ្ហាទេអ្នកអាចបំបែកការងារទាំងនោះឱ្យតូចៗ ដូចជាស្នើឱ្យពួកគេចេះទុកដាក់សម្លៀកបំពាក់ ការរៀបចំកន្លែងគេង ។ល។
អ្នកអាចដាក់កិច្ចការដែលតម្រូវឱ្យកុមារមានការគិតវិភាគ និងខិតខំប្រឹងប្រែងខ្លះ តែសូមឱ្យប្រាកដក្នុងចិត្តថា វាមិនលើសពីកម្រិតសមត្ថភាពរបស់ពួកគេ នេះហើយជាហេតុធ្វើឱ្យក្មេងចាប់ផ្តើមដុះដាលនូវភាពម្ចាស់ការចំពោះខ្លួនគេ ។
២.បង្ហាត់បង្ហាញ និងអធិប្បាយ ៖ នៅពេលដែលអ្នកប្រគល់កិច្ចការឱ្យកុមារធ្វើ សូមពន្យល់ពួកគេដោយវិធីសាស្រ្តងាយៗ ដូចជាប្រាប់ដោយប្រើប្រាស់ពាក្យឱ្យស្របនឹងអាយុដែលពួកគេអាចស្ដាប់បាន ។ ឧទាហរណ៍នៅពេលអ្នកប្រើឱ្យក្មេងរៀបតម្លើងតុដែលមានបត់បែនជាកគន្លិកគន្លាក់ច្រើន អ្នកត្រូវប្រគល់ការងារនោះឱ្យគេដាច់តែឯងមួយចំណែក ហើយអ្នកគ្រាន់តែបង្ហាត់បង្ហាញពីរបៀបរៀបនៅនឹងមុខក្មេងផ្ទាល់តែម្តង មុននឹងឱ្យគេចាប់ផ្តើមធ្វើសកម្មភាព ។
ខណៈនោះសូមអ្នកសង្កេតមើលនាទីនាឡិការផង ប្រសិនបើអ្នកចំណាយពេលច្រើនជាងពីរទៅបីនាទីក្នុងការពន្យល់អ្វីមួយ អ្នកត្រូវដឹងថា កាលដែលចំណាយពេលបែបនេះមានន័យថា ក្មេងនិងកិច្ចការនោះមិនសមស្របនឹងគ្នាទេ គឺអាចធ្វើឱ្យក្មេងមានអារម្មណ៍ថាពិបាក និងឆាប់ធុញជាមួយការងារ ។
៣.ធ្វើការខ្លះលេងកម្សាន្តខ្លះ ៖ ទោះបីជាការផ្តោតអារម្មណ៍របស់ក្មេងនៅមិនទាន់បានល្អក៏ដោយ អ្នកនៅតែអាចជំរុញឱ្យពួកគេបញ្ចប់កិច្ចការបានដោយឯករាជ្យខ្លួនគេ ។ អ្នកអាចបំផុសឱ្យគេដឹងថា គេនឹងទទួលបានអ្វីជាទីគាប់ចិត្តបន្ទាប់ពីធ្វើអ្វីមួយរួចរាល់ ។ អ្នកអាចសាកល្បងដោយវិធីសាស្រ្តមួយគឺប្រាប់ថា ចង់នាំកូនទៅលេងសួនកម្សាន្ត ក៏ប៉ុន្តែយើងត្រូវរៀបចំសម្អាតកន្លែងញាំអាហារថ្ងៃត្រង់របស់យើងឱ្យរួចរាល់ជាមុនសិន ។ ការធ្វើបែបនេះនឹងជំរុញឱ្យក្មេងរិះរកវិធីសាស្រ្តសម្អាតកន្លែងនោះដោយខ្លួនគេ។
ត្រង់ចំណុចនេះអ្នកត្រូវប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ពាក្យពេចន៍ផងដែរ ដោយអ្នកគួរតែប្រើពាក្យ «នៅពេលដែល» ជាជាងការប្រើពាក្យ «ប្រសិនបើ» ។ ព្រោះកាលដែលអ្នកប្រើប្រយោគ «នៅពេលដែល» គឺវាបានបង្ហាញអំពីភាពជាក់លាក់ថា គេនឹងទទួលបានអ្វីដែលគេចង់បានបន្ទាប់ពីបញ្ចប់កិច្ចការមួយនោះ ។

៤.បង្កឱ្យការងារកាន់តែសប្បាយ ៖ ធ្វើយ៉ាងណាឱ្យកូនរបស់អ្នករីករាយនៅខណៈពួកគេចំណាយពេលវេលាធ្វើការជាមួយអ្នក ឧទាហរណ៍ដូចជានៅពេលអ្នកប្រមូលខោអាវចេញពីម៉ាស៊ីនបោកអ៊ុតអ្នកអាចឱ្យកូនរបស់អ្នកទាញវាចេញដោយធ្វើដូចជាកំពុងកម្ដៅម្រាមដៃអ៊ុនៗជាមួយនឹងខោអាវទាំងនោះ ព្យាយាមបង្វែរបរិយាកាសនោះឱ្យដូចជាមិនមែនជាបរិយាកាសកំពុងធ្វើកិច្ចការ ឬក៏នៅពេលអ្នករៀបរបស់របរអ្វីមួយ ចូរនាំកុមាររៀបជាមួយគ្នាដោយភ្នាល់លេងជាមួយពួកគេថាអ្នកណារៀបបានច្រើនជាង ។

៥.ហាមដាក់សម្ពាធទៅលើកុមារ ៖ អ្នកអាចបង្រៀនកូនរបស់អ្នកឱ្យគោរពច្បាប់ទម្លាប់អ្វីមួយដោយវិធីសាស្រ្តត្រជាក់ៗបែបវិជ្ជមាន ដោយគ្មានការបង្ខិតបង្ខំ ឬគំរាមគំហែង ឧទាហរណ៍ថា ប្រសិនបើកូនរបស់អ្នកមិនមានទម្លាប់ញាំអាហារនៅលើតុទេ ហើយនៅពេលកូននិយាយថា «ខ្ញុំចង់បាននំញាំ» អ្នកអាចប្រាប់គេថា «ចូរកូនអង្គុយលើតុឱ្យមានរបៀបរៀបរយសិននោះកូននឹងអាចញាំវាបាន» នេះជាវិធីសាស្រ្តដ៏ប្រសើរដើម្បីបណ្តុះទម្លាប់កូនរបស់អ្នកឱ្យមានរបៀប និងម្ចាស់ការ ។ ហើយគេនឹងចេះរកកន្លែងអង្គុយដោយខ្លួនឯងនៅពេលគេចង់បានអ្វីនៅពេលក្រោយៗទៀត ។
៦.ធ្វើជាគំរូសម្រាប់ក្មេង ៖ ចូរអ្នកធ្វើសកម្មភាពល្អៗបង្ហាញទៅកាន់កូនរបស់អ្នកដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់អ្នកដោយទុកដាក់នូវសម្ភារៈប្រើប្រាស់ និងកន្លែងផ្ទាល់ខ្លួនឱ្យមានរបៀបរៀបរយ ហើយជាមួយគ្នានោះ អ្នកត្រូវពន្យល់ពីមូលហេតុដែលអ្នកធ្វើវាផងដែរ «ឧទាហរណ៍, នៅពេលអ្នកយកសោឡានទៅទុកកន្លែងមួយជាប្រចាំរៀងរាល់ពេលដែលអ្នកឈប់ប្រើ ខណៈនោះអ្នកអាចប្រាប់ទៅកូនរបស់អ្នកដែរថា ការដែលទុកបែបនេះ គឺដើម្បីងាយស្រួលយកទៅប្រើប្រាស់នៅពេលក្រោយ អាចធ្វើឱ្យយើងចំណេញពេលវេលាច្រើន» ធ្វើដូច្នេះហើយកូនរបស់អ្នកអាចរៀនពីការចេះទទួលខុសត្រូវតាមវិធីនោះយ៉ាងល្អ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2023
សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2026
ឱកាសសម្រាប់និស្សិតដែលកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការទទួលបានអាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/12/2024
តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។



































































