ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំសិក្សា២០២៦-២០២៧ នេះ នឹងជ្រើសរើសនិស្សិតបរិញ្ញាបត្រជាន់ ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំង ចំនួន ៣០ នាក់ តាមប្រព័ន្ធបណ្តុះបណ្តាលរយៈពេល ០២ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំ ។

ការជ្រើសរើស និងបណ្តុះបណ្តាល និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិធីសាស្ត្របង្រៀនភាសាបារាំង ជំនាន់ទី៨ ទាំង ៣០ នាក់នេះ គឺសម្រាប់ថ្នាក់អាហារូបករណ៍ ចំនួន ១០ នាក់ និងថ្នាក់បង់ថ្លៃសេវាសិក្សាចំនួន ២០ នាក់ តាមប្រព័ន្ធបណ្តុះបណ្តាលរយៈពេល ០២ឆ្នាំ សិក្សារៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅវិទ្យាស្ថានជាតិអប់រំ។
លក្ខខណ្ឌនៃការប្រឡងជ្រើសរើសក្នុងចំណោមបេក្ខជនទាំងពីរភេទ៖
* សម្រាប់ថ្នាក់អាហារូបករណ៍៖
-ជាបុគ្គលិកអប់រំក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា
-មានបទពិសោធការងារចាប់ពីតាំងស៊ប់ក្នុងក្របខ័ណ្ឌរដ្ឋ
-មានវិញ្ញាបនបត្ររដ្ឋបាលចេញដោយប្រធានអង្គភាព
-បរិញ្ញាបត្រភាសាបារាំង ឬសញ្ញាបត្រសមមូល ឬបរិញ្ញាបត្រមុខជំនាញផ្សេងទៀត តែមាន សញ្ញាបត្រភាសាបារាំងចាប់ពីកម្រិត DELF B2 (៣) ជាគ្រូបង្រៀនភាសាបារាំង ឬគ្រូទទួលបន្ទុកបង្រៀន ភាសាបារាំងដែលមានបរិញ្ញាបត្រផ្សេងទៀតហើយមានសញ្ញាបត្រភាសាបារាំងចាប់ពីកម្រិត DELF B1។
* សម្រាប់ថ្នាក់បង់ថ្លៃសេវាសិក្សា៖
-ជាបេក្ខជនទូទៅ
-មានបរិញ្ញាបត្រភាសាបារាំង ឬសញ្ញាបត្របណ្តោះអាសន្នថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ឬបរិញ្ញាបត្រមុខជំនាញផ្សេងទៀតតែមានសញ្ញាបត្រភាសាបារាំងចាប់ពីកម្រិត DELF B2 (៣) ជាគ្រូ បង្រៀនភាសាបារាំង ឬគ្រូទទួលបន្ទុកបង្រៀនភាសាបារាំងដែលមានបរិញ្ញាបត្រផ្សេងទៀតហើយ មានសញ្ញាបត្រភាសាបារាំងចាប់ពីកម្រិតDELF B1។

សិស្ស និស្សិតដែលចង់ដាក់ពាក្យ ត្រូវទាញយក(Download) ពាក្យសុំប្រឡងជ្រើសរើសតាមតំណភ្ជាប់នេះ៖ [ ://shorturl.at/1261A ] រួចព្រីនចេញជាពណ៌ក៏បានជាសខ្មៅក៏បាន ហើយធ្វើការដាក់ពាក្យចាប់ពីថ្ងៃប្រកាសផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
ក្រសួងនឹងរៀបចំការប្រឡងជ្រើសរើសនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ លើវិញ្ញាសា ដូចជា៖ វិញ្ញាសា ភាសាបារាំង និងវិធីសាស្ត្របង្រៀន រយៈពេល ៣ ម៉ោង ០០នាទី មេគុណ២ និង វិញ្ញាសា វប្បធម៌ទូទៅរយៈពេល ១ ម៉ោង ៣០នាទី មេគុណ១ នៅមណ្ឌលប្រឡងវិទ្យាស្ថានជាតិអប់រំ។
ជាមួយគ្នានេះសំណុំលិខិតរបស់បេក្ខជន បេក្ខជនត្រូវបំពេញសំណុំលិខិតសុំចុះឈ្មោះប្រឡងដោយផ្ទាល់ដៃរួមមាន៖
-ពាក្យសុំចុះឈ្មោះប្រឡង (គំរូភ្ជាប់)ចំនួន០១ច្បាប់
-សញ្ញាបត្របរិញ្ញាបត្រ ឬវិញ្ញាបនបត្របណ្តោះអាសន្នថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល (ថតចម្លងបញ្ជាក់ពីអាជ្ញាធរដែនដី) និងសញ្ញាបត្រ DELF B1-B2 (ថតចម្លង)ចំនួន០១ច្បាប់
-ប្រវត្តិរូបសង្ខេបមានបិទរូបថតថ្មីទំហំ ៤x៦ (គំរូភ្ជាប់) ចំនួន០១ច្បាប់
-សលាកបត្រឯកត្តជនមានបិទរូបថតថ្មីទំហំ ៤x៦ (គំរូភ្ជាប់)ចំនួន០២ច្បាប់
-លិខិតតាំងស៊ប់ក្នុងក្របខ័ណ្ឌរដ្ឋ (សម្រាប់ថ្នាក់អាហារូបករណ៍)ចំនួន០១ច្បាប់
-វិញ្ញាបនបត្ររដ្ឋបាលចេញដោយប្រធានអង្គភាព (សម្រាប់ថ្នាក់អាហារូបករណ៍)ចំនួន០១ច្បាប់
-រូបថតថ្មីថតពីមុខ គ្មានពាក់មួក គ្មានពាក់វ៉ែនតា ទំហំ ៤x៦ ចំនួន០២សន្លឹក។

សម្គាល់៖
–បេក្ខជនណាដែលជាប់អាហារូបករណ៍ក្នុងកម្មវិធីណាមួយនៅវិទ្យាស្ថានជាតិអប់រំ មិនអនុញ្ញាឱ្យដាក់ពាក្យ ប្រឡងជ្រើសរើសយកអាហារូបករណ៍ក្នុងកម្មវិធីផ្សេងទៀតទេ តែអាចដាក់ពាក្យប្រឡងជ្រើសរើសយក ថ្នាក់បង់ថ្លៃសិក្សាបាន
-ក្រសួងនឹងលប់ឈ្មោះបេក្ខជនចេញពីបញ្ជីនិស្សិតដោយស្វ័យប្រវត្តិ ក្នុងករណីដែលក្រសួងស្រាវជ្រាវ ឃើញមានការក្លែងបន្លំសញ្ញាបត្រ ឬសំណុំលិខិតនៃការប្រឡង
-បេក្ខជនដែលបានដាក់ពាក្យប្រឡងថ្នាក់អាហារូបករណ៍ មានចំណាត់ថ្នាក់មធ្យមពិន្ទុចាប់ពីលេខ១ ដល់ លេខ ១០ នឹងទទួលបានអាហារូបករណ៍១០០% ។ បេក្ខជនដែលមានចំណាត់ ថ្នាក់មធ្យមពិន្ទុចាប់ ពីលេខ ១១ ឡើង ទៅ អាចស្ម័គ្រចិត្តដាក់ពាក្យចូលរៀនថ្នាក់បង់ថ្លៃសិក្សា
-ឯកសារចម្លងផ្សេងៗ គ្រូបបញ្ជាក់ និងប្រថាប់ត្រាពីអាជ្ញាធរដែនដី ឬប្រធានអង្គភាព
-អាហារូបករណ៍ផ្តល់ជូនសម្រាប់តែបុគ្គលិកអប់រំដែលកំពុងបម្រើការងារនៅក្នុងក្រសួងអប់រំ យុវជន និង កីឡាប៉ុណ្ណោះ
ចំពោះព័ត៌មានលម្អិត បេក្ខជនអាចមកទំនាក់ទំនងផ្ទាល់នៅការិយាល័យសិក្សានៃវិទ្យាស្ថានជាតិអប់រំ រៀងរាល់ម៉ោងធ្វើការ ឬគេហទំព័រវិទ្យាស្ថានជាតិអប់រំ៖ [ http://www.nie.edu.kh ]៕

































