បើនិយាយពីភាពជាខ្លួនឯងពិតជាពិបាកពិណ៌នា ប៉ុន្តែការស្គាល់ខ្លួនឯងដោយស្គាល់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនជាអ្វីដែលមនុស្សម្នាក់ៗ អាចងាយយល់តម្លៃផ្ទាល់ខ្លួន ឬភាពជាខ្លួនឯង ព្រមទាំងធ្វើអ្វីដែលខ្លួនឯងពេញចិត្ត។ ស្គាល់ខ្លួនឯងអាចផ្តល់តម្លៃដល់ខ្លួនឯងតាមរយៈគំនិតវិជ្ជមាននៅក្នុងជីវិតប្រចាំថ្ងៃ រាប់ទាំងការសិក្សា ការងារ ទំនាក់ទំនងគ្រួសារ និងសង្គម។ ខាងក្រោមនេះ ជាមធ្យោបាយទាំង ៧ចំណុចដែលធ្វើឱ្យបុគ្គលផ្តល់ឱ្យតម្លៃខ្លួនឯងដ៏ត្រឹមត្រូវ។

១. មើលខ្លួនឯងជាមនុស្សដែលមានភាពជឿជាក់៖ ការជឿជាក់លើខ្លួនគឺជារឿងសំខាន់រាល់សកម្មភាពការងារទាំងអស់។ ការជឿជាក់លើខ្លួនឯង គឺជាការលើកតម្លៃខ្លួនឯងឱ្យកាន់តែមានភាពល្អប្រសើរឡើង។
២. ស្តាប់អ្នកដទៃ និងកែតម្រូវខ្លួនឯងប្រសិនបើវាជាការពិត៖ ការស្ដាប់យោបល់ និងទទួលយកពាក្យសម្ដីអ្នកដទៃមកកែប្រែលើខ្លួនឯងមិនមែនជារឿងដែលមិនល្អនោះទេ ប្រសិនបើជាវាជាការពិត។ ស្ដាប់អ្នកដទៃនិយាយពីចំណុចខ្វះខាតរបស់អ្នក និងកែប្រែចំណុចមិនល្អរបស់ខ្លួនឯងឱ្យបានប្រសើរមកវិញ ប៉ុន្តែមិនមែនឱ្យអ្នកចាំតែស្ដាប់ពាក្យសម្ដីរបស់គេរហូតនោះទេ ត្រូវទទួលយកការប្រាប់កំហុស និងកែប្រែឱ្យខ្លួនឯងត្រឹមត្រូវមកវិញ។

៣. ហ៊ាននិយាយហ៊ានធ្វើ៖ ទំនួលខុសត្រូវគឺជាផ្នែកសំខាន់សម្រាប់ខ្លួនឯងនៅក្នុងជីវិតរបស់មនុស្សគ្រប់គ្នា។ ការចេះទទួលខុសត្រូវលើកិច្ចការងារនានាដែលខ្លួនបានធ្វើបាននាំឱ្យអ្នកអ្នកមានតម្លៃសម្រាប់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន។ អ្នកត្រូវទទួលខុសត្រូវលើអ្វីដែលសន្យា ហ៊ាននិយាយ ហ៊ានធ្វើវាប្រកបដោយគុណធម៌ខ្ពស់។
៥. ស្វែងរកអ្វីមួយទុកជាគម្រូសម្រាប់ខ្លួនឯង ឬជានិមិត្តរូបរបស់ខ្លួន៖ នៅពេលមានបុគ្គលម្នាក់ដែលអ្នកគោរពស្រលាញ់ និងជាមនុស្សម្នាក់ដែលអ្នកតែងសរសេរ ឬជាមនុស្សដែលតែងជំរុញទឹកចិត្តរបស់អ្នក។ អ្នកគួរយកគំរូ ឬធ្វើតាមនូវរឿងល្អៗពីគេ។
៦. រក្សាការព្យាយាមធ្វើជានិច្ចមិនបោះបង់៖ សេចក្ដីតស៊ូប្រៀបដូចជាអាវុឌមុខស្រួចនៃជិវីតរបស់មនុស្សគ្រប់គ្នា ហេតុនេះអ្នកត្រូវតែព្យាយាមប្រឹងប្រែងទៅលើអ្វីដែលមានប៉ង់ប្រាថ្នាចង់បាន មិនថាការងារ ការសិក្សា ក្ដីស្រមៃនាពេលអនាគតត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។

៧. អ្វីដែលសម្រេចចិត្តថាធ្វើ ត្រូវតែធ្វើឱ្យប្រកបដោយគុណភាពខ្ពស់៖ បន្ទាប់ពីការប្រឹងប្រែងអ្នកត្រូវធ្វើកិច្ចការងារអ្វីដោយមានទំនួលខុសត្រូវ ប្រកបដោយគុណភាព។ តាំងចិត្តធ្វើដោយផ្ចិតផ្ចង់ ធ្វើវាឱ្យអស់ពីដៃជើង ធ្វើយកគុណភាពមិនមែនចេះធ្វើឱ្យតែរួចពីដៃនោះទេ។
ជារួមមកប្រាំពីរចំណុចខាងលើនេះនឹងធ្វើឱ្យអ្នកកាន់តែវិឌ្ឍន៍ខ្លួនបានល្អប្រសើរចំពោះការងារ ការសិក្សា និងក្លាយមនុស្សបញ្ញវន្ត ឬជាទំពាំងរឺងមាំល្អនៅក្នុងសង្គមជាតិ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសផ្តល់អាហារូបករណ៍ ក្នុងការសិក្សាជំនាញសំខាន់ៗចំនួន៧ដែលកំពុងមានតម្រូវការទីផ្សារ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញប្រចាំជីវិត...
ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2025
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូតដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...
កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/07/2023
សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...
ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2026
ជាឱកាសសម្រាប់និស្សិតទាំងពីរភេទដែលកំពុងសិក្សាជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសមន្រ្តីហាត់ការមកបម្រើការងារចំនួន ៨រូប ក្នុងនោះជំនាញនីតិសាស្រ្ត...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៦៣៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2023
ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ...




























