អត្ថប្រយោជន៍ នៃការអានសៀវភៅឱ្យទារកក្នុងផ្ទៃស្ដាប់

យើង​គ្រប់គ្នា​ពិត​ជា​ដឹង​ហើយថា ការអានមានសារៈប្រយោជន៍ណាស់ ដូចជា បង្កើន​សមត្ថភាពខួរក្បាល បង្កើនចំណេះដឹង បង្កើនការចងចាំ ហើយសម្រាប់កុមារតូច​ ការ​អាន​​នឹង​ជួយ​អភិវឌ្ឍភាសា រៀនពាក្យថ្មីៗជាដើម, ចុះទារកដែល​នៅក្នុងផ្ទៃម្តាយ តើ​​ការអាននឹង​ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់គេ?

យោងតាមគេហទំព័រហ្គ្រីនឆាល (Green Child) បានឱ្យដឹងថា ការអានសៀវភៅឱ្យទារកនៅក្នុងផ្ទៃស្ដាប់ អាចជួយឱ្យពួកគេអភិវឌ្ឍន៍នូវផ្នែកភាសា និងអាចបង្កើនការកំណត់ចំណាំនៃលក្ខណៈផ្សេងៗក្នុងពិភពខាងក្រៅ ។ ការអានអាចរឹតចំណងស្ពានមេត្រីរវាងទារកនៅក្នុងផ្ទៃនិងឪពុកម្តាយផងដែរ ។ ខាងក្រោមនេះ គឺជា​សារៈ​ប្រយោជន៍​ជា​ច្រើន​ទៀត ដែល​ឪពុកម្តាយ​គួរ​តែអានសៀវភៅ​ឱ្យ​ទារកស្តាប់៖

មានទំនាក់ទំនងគ្នារវាងឪពុកម្តាយ និងទារក

ការសិក្សាជាច្រើនបានបង្ហាញថា សម្លេងរបស់ម្តាយគឺជាការកម្សាន្តយ៉ាងពិសេសសម្រាប់ទារកនៅក្នុងផ្ទៃ ដោយវា​ធ្វើឱ្យចង្វាក់បេះដូងរបស់ទារកដើរបានល្អ ហើយចំណងទំនាក់ទំនងរវាងម្តាយឳពុក និងទារក​ក៏​កាន់តែ​ល្អថែមទៀតបើអ្នកម៉ាក់ ឬលោកប៉ាអានសៀវភៅឱ្យទារកស្ដាប់មុនពេលសម្រាល ។ ការអាន វាក៏ជាវិធីមួយធ្វើឱ្យទារកមានភាពកក់ក្ដៅ និងសុវត្ថិភាពផងដែរ ។

កុមារឆ្លាតដោយការអានឱ្យស្ដាប់តាំងពីនៅជាទារកក្នុងផ្ទៃ

ការនិយាយ ការអាន និងស្តាប់ការប្រគុំតន្រ្តីបែបចម្រុះផ្សេងៗគ្នាអាចដាស់អារម្មណ៍មនោសញ្ចេតនាទារក និងអភិវឌ្ឍន៍ផ្នែកស្មារតីកាន់តែល្អជាងមុន ។ យោងតាមលោកវេជ្ជបណ្ឌិត Michael Roizen បាននិយាយថា ការស្ដាប់ប៉ះនូវសម្លេង និងឈុតឆាកដែលមានភាពចម្រុះផ្សេងៗ វាជារឿងសំខាន់មួយដែលនាំឱ្យមានប្រព័ន្ធទំនាក់ទំនងពីកោសិការមួយទៅកោសិការមួយ ។

​ពេលវេលាដែលគួរអានឱ្យទារកក្នុងផ្ទៃស្ដាប់

នៅអាយុចន្លោះប្រហែល៦ខែ ទារកអាចស្ដាប់នូវសម្លេងចលនាក្នុងផ្ទៃម្តាយ តាំងពីសម្លេងចង្វាក់បេះដូងទៅដល់សម្លេងរំលាយអាហារ ។ បើនិយាយពីសម្លេងខាងក្រៅផ្ទៃវិញ ទារកអាចស្ដាប់បានយ៉ាងច្បាស់ទោះក្នុងករណីសម្លេងនោះទាបជាង ១០ decibels ក៏ដោយ ។ ហើយទារកចាប់ពីអាយុ២៥អាទិត្យទៅ អាចភ្ជាប់​​​​​​​​​​​​​​​ទំនាក់ទំនង និងអាចបញ្ចេញសកម្មភាព ។

តើគួរអានសៀវភៅអ្វីឱ្យទារកក្នុងផ្ទៃស្ដាប់?

មិនថាអ្នកអានសៀវភៅបែបណាទេ គឺសុទ្ធតែល្អ ដូចជា​រឿងបែបកំប្លែង រឿងដែលធ្វើឱ្យផ្លូវចិត្តស្ងប់ និងមានអារម្មណ៍ផាសុខភាពជាដើម ព្រោះថា រាល់សកម្មភាពដែលអ្នកអាន វានឹងផ្ដល់អត្ថប្រយោជន៍ទៅកាន់ទារក​ក្នុង​ផ្ទៃ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...