ប្រធាន​មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកគាំទ្រឱ្យគ្រប់ស្ថាប័នការងារមានបន្ទប់បំបៅដោះកូន

ភ្នំពេញ – បន្ទប់បំបៅដោះកូននៅកន្លែងធ្វើការនឹងចូលរួមចំណែកគាំទ្រ ព្រមទាំង​លើកកម្ពស់​ការអនុវត្តន៏ការចិញ្ចឹមទារក និងកុមារតូច ជាពិសេសការបំបៅកូនដោយទឹកដោះម្តាយដែលជាអាហារូបត្ថម្ភពេញលេញ ។ បន្ទប់បំបៅដោះកូនគួរមាននៅគ្រប់​ក្រសួងស្ថាប័ន មន្ទីរ រោងចក្រសហគ្រាស ធនាគារ និងកន្លែងធ្វើការដទៃទៀត ។ អ្នកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធាន​មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានប្រសាសន៍ដូចនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូនគំរូនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក កាលពី​ថ្ងៃសុក្រដើមខែមីនាកន្លងទៅ ។

អ្នកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា មានប្រសាសន៍បន្តថា មានបន្ទប់បំបៅដោះកូននៅកន្លែងការងារនឹងចូលរួមចំណែកកាត់បន្ថយអត្រាមរណភាពរបស់ទារក និងកុមារ តាមរយៈការលើកកម្ពស់​ស្ថានភាពអាហារូបត្ថម្ភរបស់​ស្ត្រីនិងកុមារនៅកម្ពុជា ស្របតាមមាត្រា ១៨៤, ១៨៥, និង១៨៦ នៃច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា ។

អ្នកជំនាញសុខភាពសាធារណៈរូបនេះ បានបញ្ជាក់បន្ថែមថា ៖

“តាំងនាមឱ្យមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ខ្ញុំសូមអំពាវនាវដល់ក្រសួង ស្ថាប័ន មន្ទីរ រោងចក្រសហគ្រាស ធនាគារ និងកន្លែងធ្វើការដទៃទៀត មេត្តាពិចារណារៀបចំឱ្យ​បន្ទប់បំបៅដោះកូន ដើម្បីសម្រួលឱ្យ​ស្ត្រីដែលត្រឡប់មកធ្វើការវិញ អាចបន្តការបំបៅដោះកូនតទៅទៀតបាន”

ប្រធាន​មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានឱ្យដឹងទៀតថា បន្ទប់បំបៅដោះកូនគំរូមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់ ៦ខែ ឲ្យបានដល់៨៥% នៅឆ្នាំ២០៣០ ។ បន្ទប់បំបៅដោះសម្រួលដល់ម្តាយដែលបម្រើការងារនៅមជ្ឈមណ្ឌលនេះផ្ទាល់ និងអ្នកម្តាយទាំងឡាយដែរមកពិនិត្យសុខភាពមានកូនតូចមកជាមួយ អាចមានកន្លែងសមរម្យក្នុងការបន្តបំបៅដោះកូនប្រកបដោយអារម្មណ៍កក់ក្តៅ ។

សូមជម្រាបថា បន្ទប់បំបៅដោះកូនគំរូនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មាន​ចំនួន ៤កន្លែង អាចឱ្យ​ម្តាយ ៤នាក់បំបៅដោះកូនក្នុងពេលតែមួយ។ លើសពីនេះ​បរិយាកាសបន្ទប់រចនាឡើងភ្ជាប់នឹងសម្ភារៈប្រកបដោយផាសុកភាព និងមានលក្ខខណៈឯកជនសម្រាប់ម្តាយ។ តំណាង​មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានរំលេចថា ប្រសិនបើស្ថាប័ននីមួយៗយកចិត្តទុកដាក់លើកទឹកចិត្ត និងសម្រួលឱ្យ​ស្ត្រីបន្តបំបៅដោះកូននៅកន្លែងធ្វើការ នោះកម្ពុជាអាចមានសង្ឃឹមថា អាត្រាការបំបៅកូនដោយទឹកដោះម្តាយនឹងមានសន្ទុះកើនឡើងវិញ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...