ភ្នំពេញ – សព្វថ្ងៃនេះការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ បើធៀបជាមួយបុរស ខណៈដែលស្ត្រីក៏មានទេពកោសល្យ និងសក្តានុពលសំខាន់ក្នុងការចូលរួមអភិវឌ្ឍលើផ្នែកបច្ចេកវិទ្យានៅក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម។ ទន្ទឹមគ្នានេះ ការចូលរួមរបស់ស្រ្តីក្នុងវិស័យបច្ចេកវិទ្យា នឹងរួមចំណែកបង្កើនធនធានមនុស្ស បង្កើនប្រាក់ចំណូល ជួយដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យាឆ្លើយតបទៅនឹងតម្រូវការមនុស្ស ព្រមទាំងជួយដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រហ្វេសប៊ុកមជ្ឈមណ្ឌលកម្ពុជា៤.០ ។

ទី១. បង្កើនធនធានមនុស្ស៖ វិស័យបច្ចេកវិទ្យាបានរីកចម្រើនជាលំដាប់ ដែលធ្វើឱ្យមានកំណើនតម្រូវការអ្នកជំនាញក្នុងវិស័យនេះកាន់តែខ្លាំងឡើង ។ ជាក់ស្តែង យោងតាមគេហទំព័រ DAXX នៅឆ្នាំ ២០២១ មាន ៦៩% នៃនិយោជកនៅសហរដ្ឋអាមេរិកបានជួបប្រទះកង្វះនិយោជិត ពិសេសអ្នកជំនាញផ្នែកបច្ចេកវិទ្យា។ លើសពីនេះទៀត យោងតាមគេហទំព័រ IMF គិតត្រឹមឆ្នាំ២០៣០ ពិភពលោកនឹងជួបប្រទះនូវកង្វះអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាប្រមាណ ៨៥លាននាក់ ដែលអាចធ្វើឱ្យបាត់បង់ចំណូលប្រមាណ ៨,៥ពាន់លានដុល្លារ។ ដូច្នេះ ការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយកាត់បន្ថយកង្វះអ្នកជំនាញក្នុងវិស័យដ៏សំខាន់នេះ។
ទី២. បង្កើនប្រាក់ចំណូល ៖ ការចូលរួមរបស់ស្ត្រីក្នុងក្រុមហ៊ុនបច្ចេកវិទ្យាក៏អាចជួយបង្កើនផលិតភាពការងារ ព្រមទាំងគំនិតនវានុវត្តន៍ និងភាពច្នៃប្រឌិតដែលអាចជួយឱ្យផលិតផល ឬសេវាកម្មបច្ចេកវិទ្យារបស់ក្រុមហ៊ុនកាន់តែមានភាពទាក់ទាញ។ ការណ៍នេះ អាចជួយបង្កើនប្រាក់ចំណូលរបស់ក្រុមហ៊ុនបាន។ ជាក់ស្តែង យោងតាមគេហទំព័រ WomenTech នៅឆ្នាំ២០២០ ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានអ្នកដឹកនាំ ៣០% ជាស្ត្រីអាចបង្កើនប្រាក់ចំណូលបន្ថែមប្រមាណ ១៥%។

ទី៣. ជួយដល់ការអភិវឌ្ឍបច្ចេកវិទ្យា ៖ ការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាពិតជាមានសារៈសំខាន់ណាស់ ព្រោះពួកគេអាចចូលរួមផ្តល់ជាគំនិត និងដំណោះស្រាយថ្មីៗ ដែលធ្វើឱ្យការអភិវឌ្ឍបច្ចេកវិទ្យាកាន់តែប្រសើរ។ បើសិនជាមិនមានវត្តមានស្ត្រីក្នុងវិស័យបច្ចេកវិទ្យា យើងក៏មិនអាចឃើញពីវត្តមានបច្ចេកវិទ្យាមួយចំនួនដែរ។ ឧទាហរណ៍ ភាសាសរសេរកម្មវិធីកុំព្យូទ័រដំបូងគេបង្អស់នៅលើពិភពលោកត្រូវបានបង្កើតឡើងដោយលោកស្រី Ada Lovelace ដែលជាគណិតវិទូនៅអំឡុងឆ្នាំ១៨៤០។ ភាសានេះត្រូវបានគេស្គាល់ថាជា Ada Programming Language។

ទី៤. អភិវឌ្ឍន៍បច្ចេកវិទ្យាឆ្លើយតបទៅនឹងតម្រូវការមនុស្ស ៖ បច្ចេកវិទ្យាត្រូវបានបង្កើតឡើងសម្រាប់បំពេញតម្រូវការ និងដោះស្រាយនូវបញ្ហានានារបស់មនុស្ស ដែលជួយឱ្យការរស់នៅកាន់តែប្រសើរ។ ទន្ទឹមគ្នានេះ ស្ត្រីជាអ្នកយល់ច្បាស់នូវអ្វីដែលពួកគេត្រូវការ ដូច្នេះស្ត្រីគួរចូលរួមនៅក្នុងការរចនា និងអភិវឌ្ឍន៍បច្ចេកវិទ្យាដូចបុរសដែរ។ ម៉្យាងវិញទៀត វត្តមានទាំងស្ត្រី និងបុរសក្នុងវិស័យបច្ចេកវិទ្យាមានសារៈសំខាន់ដូចគ្នាក្នុងការអភិវឌ្ឍផលិតផល ឬសេវាកម្មបច្ចេកវិទ្យានានាឱ្យស្របតាមតម្រូវការមនុស្សគ្រប់គ្នា។
ទី៥. ជួយដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ៖ ស្ត្រី និងបុរសមានគំនិតខុសគ្នាច្រើនដូច្នេះការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាអាចជួយបំពេញបន្ថែមនូវគំនិត និងទស្សនៈថ្មីៗក្នុងការស្រាវជ្រាវ ដែលអាចជួយដល់ការអភិវឌ្ឍចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ។ ទន្ទឹមគ្នានេះ ចំណេះដឹង និងបច្ចេកវិទ្យាទាំងនេះអាចជួយបង្កើនស័ក្តិសិទ្ធិភាព និងផលិតភាពការងារក្នុងគ្រប់វិស័យ ដែលអាចជួយឱ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។ ជាក់ស្តែង យោងតាមគេហទំព័រR&D World គិតត្រឹម ២០១៩ ការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) បានជួយឱ្យមានការកើនឡើងនៃផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDPper capita) ក្នុងចន្លោះប្រមាណពី ២,២% ទៅ ៣% នៅសហភាពអឺរ៉ុប៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2024
ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/11/2023
ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ...

SEARCA ផ្តល់អាហារូបករណ៍ពេញថ្លៃថ្នាក់អនុបណ្ឌិត-បណ្ឌិត ក្នុងឆ្នាំសិក្សា២០២៧-២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/09/2026
SEARCA (Southeast Asian Regional Center for Graduate Study and Research in Agriculture) បានប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃសម្រាប់ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ក្នុងឆ្នាំសិក្សា២០២៧-២០២៨ នេះ

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់២៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/11/2024
សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្ត (សិក្សារយៈពេល២ឆ្នាំ) រហូតដល់២៨០កន្លែងសម្រាប់សិស្ស...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសជប៉ុន ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/05/2026
នៅក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្សកម្ពុជា ដើម្បីទៅបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយអាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2024
មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2025
កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































