ភ្នំពេញ – កម្មវិធីអាហារូបករណ៍និស្សិតពហុវប្បធម៌ ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៧០កន្លែងនៅសាកលវិទ្យាល័យ Chiang Mai Rajabhat ឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ ។ អាហារូបករណ៍និស្សិតពហុវប្បធម៌ ឬហៅថា Multicultural Student Scholarship in Bachelor’s Degree( Taught in Thai) នេះផ្ដល់ជូនសម្រាប់តែសិស្សនិស្សិតដែលស្ថិតក្នុងតំបន់តែប៉ុណ្ណោះ រួមមាន ប្រទេសឡាវ ថៃ និងកម្ពុជា ។

អាហារូបករណ៍នេះផ្ដល់ជូនជំនាញឱ្យនិស្សិតជ្រើសរើសច្រើនជាង ៣០មុខជំនាញ ដែលសិក្សានៅសាកលវិទ្យាល័យ Chiang Mai Rajabhat ផ្ទាល់រយៈពេល០៤ឆ្នាំ ។ លក្ខខណ្ឌដែលបេក្ខជនអាចដាក់ពាក្យបាន ត្រូវមានសញ្ជាតិខ្មែរ មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានសុខភាពមាំមួន និងអាកប្បកិរិយាល្អ អាចស្ដាប់ និយាយ អានភាសាថៃបាន និងមិនមែនជាភិក្ខុសង្ឃ ។
លិខិតដែលបេក្ខជនត្រូវភ្ជាប់ជាមួយពាក្យស្នើសុំអាហារូបករណ៍ដូចជា ជីវប្រវត្តិរូបផ្ទាល់ខ្លួន លិខិតឆ្លងដែន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លិខិតពិនិត្យសុខភាពសម្រាប់ជនបរទេស ។ បេក្ខភាពដែលជាប់អាហារូបករណ៍នឹងទទួលបានការឧបត្ថម្ភ និងគាំទ្រសម្រាប់សិក្សាដូចជា ថ្លៃសិក្សាពេញលេញរយៈពេល៤ឆ្នាំ ប្រាក់ចំណាយប្រចាំខែក្នុងការរស់នៅ និងសិក្សា ធានារ៉ាប់រងសុខភាព និងថ្លៃធ្វើដំណើរ ។

និស្សិតអាចមើលព័ត៌មានលម្អិតតាមរយៈ https://mss2022.cmru.ac.th/files/English-Announcement-2022.pdf និងព័ត៌មានបន្ថែមអាចចូលទៅកាន់
តំណភ្ជាប់ https://mss2022.cmru.ac.th/ ។ សូមធ្វើការដាក់ពាក្យស្នើសុំឱ្យបានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសផ្តល់អាហារូបករណ៍ ក្នុងការសិក្សាជំនាញសំខាន់ៗចំនួន៧ដែលកំពុងមានតម្រូវការទីផ្សារ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញប្រចាំជីវិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2025
កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/05/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2025
ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងការសិក្សាជំនាញជាច្រើន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ចំនួន ១៧៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាសជ្រើសរើសសិស្សានុសិស្សឱ្យចូលសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/09/2026
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































