ភ្នំពេញ – បន្ទប់បំបៅដោះកូននៅកន្លែងធ្វើការនឹងចូលរួមចំណែកគាំទ្រ ព្រមទាំងលើកកម្ពស់ការអនុវត្តន៏ការចិញ្ចឹមទារក និងកុមារតូច ជាពិសេសការបំបៅកូនដោយទឹកដោះម្តាយដែលជាអាហារូបត្ថម្ភពេញលេញ ។ បន្ទប់បំបៅដោះកូនគួរមាននៅគ្រប់ក្រសួងស្ថាប័ន មន្ទីរ រោងចក្រសហគ្រាស ធនាគារ និងកន្លែងធ្វើការដទៃទៀត ។ អ្នកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានប្រសាសន៍ដូចនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូនគំរូនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក កាលពីថ្ងៃសុក្រដើមខែមីនាកន្លងទៅ ។

អ្នកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា មានប្រសាសន៍បន្តថា មានបន្ទប់បំបៅដោះកូននៅកន្លែងការងារនឹងចូលរួមចំណែកកាត់បន្ថយអត្រាមរណភាពរបស់ទារក និងកុមារ តាមរយៈការលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភរបស់ស្ត្រីនិងកុមារនៅកម្ពុជា ស្របតាមមាត្រា ១៨៤, ១៨៥, និង១៨៦ នៃច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា ។
អ្នកជំនាញសុខភាពសាធារណៈរូបនេះ បានបញ្ជាក់បន្ថែមថា ៖
“តាំងនាមឱ្យមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ខ្ញុំសូមអំពាវនាវដល់ក្រសួង ស្ថាប័ន មន្ទីរ រោងចក្រសហគ្រាស ធនាគារ និងកន្លែងធ្វើការដទៃទៀត មេត្តាពិចារណារៀបចំឱ្យបន្ទប់បំបៅដោះកូន ដើម្បីសម្រួលឱ្យស្ត្រីដែលត្រឡប់មកធ្វើការវិញ អាចបន្តការបំបៅដោះកូនតទៅទៀតបាន”

ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានឱ្យដឹងទៀតថា បន្ទប់បំបៅដោះកូនគំរូមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់ ៦ខែ ឲ្យបានដល់៨៥% នៅឆ្នាំ២០៣០ ។ បន្ទប់បំបៅដោះសម្រួលដល់ម្តាយដែលបម្រើការងារនៅមជ្ឈមណ្ឌលនេះផ្ទាល់ និងអ្នកម្តាយទាំងឡាយដែរមកពិនិត្យសុខភាពមានកូនតូចមកជាមួយ អាចមានកន្លែងសមរម្យក្នុងការបន្តបំបៅដោះកូនប្រកបដោយអារម្មណ៍កក់ក្តៅ ។

សូមជម្រាបថា បន្ទប់បំបៅដោះកូនគំរូនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានចំនួន ៤កន្លែង អាចឱ្យម្តាយ ៤នាក់បំបៅដោះកូនក្នុងពេលតែមួយ។ លើសពីនេះបរិយាកាសបន្ទប់រចនាឡើងភ្ជាប់នឹងសម្ភារៈប្រកបដោយផាសុកភាព និងមានលក្ខខណៈឯកជនសម្រាប់ម្តាយ។ តំណាងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានរំលេចថា ប្រសិនបើស្ថាប័ននីមួយៗយកចិត្តទុកដាក់លើកទឹកចិត្ត និងសម្រួលឱ្យស្ត្រីបន្តបំបៅដោះកូននៅកន្លែងធ្វើការ នោះកម្ពុជាអាចមានសង្ឃឹមថា អាត្រាការបំបៅកូនដោយទឹកដោះម្តាយនឹងមានសន្ទុះកើនឡើងវិញ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2026
សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅប្រទេសវៀតណាម សម្រាប់សិស្សជាប់បាក់ឌុបឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/09/2025
សាលា Thai Nguyen College នៃប្រទេសវៀតណាម នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សិក្សារយៈពេល៤ឆ្នាំ ដល់សិស្សកម្ពុជាចំនួន ៧២កន្លែង។

ឱកាសសម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2026
សម្រាប់សិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2025
កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/11/2023
បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

វិទ្យាស្ថាន NTTI ជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2026
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាសចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសរូម៉ានី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2026
ក្រសួងការបរទេសរូម៉ានី នឹងចាប់ផ្តើមបើកការទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំងនិស្សិតកម្ពុជាផង ដើម្បីទៅសិក្សានៅប្រទេសរ៉ូម៉ានី។



































































