ការប្រើហិង្សាលើកុមារ នឹងធ្វើឱ្យគេជួបផលវិបាក៥យ៉ាង

នៅក្នុងសង្គមបច្ចុប្បន្ននេះមានការជជែក និងចែករំលែកជាច្រើនជុំវិញគុណវិបត្តនៃអំពើហិង្សា ក្នុងនោះកុមារគឺជាក្រុមមនុស្សស្ថិតក្នុងចំណោមមនុស្សដែលងាយរងគ្រោះ ហើយប្រសិនបើពួកគេទទួលរងអំពើហិង្សាពីសំណាក់មនុស្សធំ មិនថាផ្លូវកាយ ឬផ្លូវចិត្ត ពួកគេអាចនិងមានផលវិបាកជាច្រើន។

យោងតាមសៀវភៅណែនាំរបស់ក្រសួងអប់រំ យុវជន និង​កីឡា ស្តីពី «ការដាក់វិន័យបែបវិជ្ជមាន និងការគ្រប់គ្រងថ្នាក់រៀនដោយប្រសិទ្ធភាព» បានលើកឡើងថា ការ​ប្រើហិង្សាលើកុមារ នឹង​ធ្វើឱ្យពួកគេជួបនូវវិបត្តិចំនួន៥ រួមមាន ៖

ផលវិបាកចំពោះរាងកាយ‍៖រាប់ចាប់ពីកាឈឺចាប់រាងកាយ ស្នាមរបួស និងជាំតិចតួច រហូតដល់របួសធ្ងន់ធ្ងរ បណ្តាលឱ្យ​មានពិការភាព ឬរហូតដល់បាត់បង់ជីវិត។

ផលវាបាកខាងផ្លូវចិត្ត៖ វាធ្វើឱ្យកុមារខឹងសម្បារ លំបាកចិត្ត និងអាម៉ាសមុខ។ នៅពេលកុមារត្រូវគេបង្អាប់ ចំអក បន្ទាបបន្ថោក ឬសម្លុត ពួកគេអាចបាត់បង់ការគោរពចំពោះខ្លួនឯង និងក្រៀមក្រំចិត្ត។ ពួកគេប្រហែលជាអាចចាប់ផ្តើមគិតអំពីការសងសឹក ឬមានអាកប្បកិរិយាឃោរឃៅផងដែរ។

ផលវិបាកចំពោះអាកប្បកិរិយា៖ វាជាការបង្រៀនកុមារថា ហិង្សាគឺជាអាកប្បកិរិយាដែលទទួលយកបាន។ ប្រការនេះទំនងជាអាចឱ្យកុមារប្រកាន់យកអាកប្បកិរិយាគ្មានសណ្តាប់ធ្នាប់ និងឃោរឃៅដូចជាបំផ្លាញទ្រព្យសម្បត្តិសាលារៀន ឬរករឿងឈ្លោះជាមួយមិត្តរួមថ្នាក់ ឬពេលក្លាយជាមនុស្សធំ គាត់បន្តអំពើហិង្សាបែបនេះក្នុងគ្រួសារ ។

ផលវិបាកក្នុងទំនាក់ទំនង៖ វាធ្វើឱ្យខូចទំនុកចិត្តរបស់ក្មេងចំពោះមនុស្សធំ។ ពួកគេអាចលំបាកបង្កើតទំនាក់ទំនងជាមួយគ្រូ មនុស្សធំដ៏ទៃទៀត និងសូម្បីជាមួយក្មេងដ៏ទៃ។

ផលវិបាកចំពោះស្មារតី៖ វារាំងខ្ទប់សមត្ថភាពរបស់ពួកគេក្នុងការរៀនសូត្រ។ កុមារមានអារម្មណ៍មិនហ៊ានសាកល្បងធ្វើរឿងថ្មីៗ និងមិនហ៊ានសួរឬឆ្លើយសំនួរ។ ពួកគេច្រើមានអារម្មណ៍អាម៉ាស់និងខ្លាចការចំអក។ ពួកគេអាចខ្វះទឹកចិត្តក្នុងការរៀនសូត្រឱ្យ​បានពិន្ទុល្អ ហើយគុណភាពនៃការរៀនសូត្ររបស់ពួកគេអាចធ្លាក់ចុះ។ នៅដំណាក់កាលណាមួយ វាអាចធ្វើឱ្យ​សិស្សគេចសាលា និងសិស្សបោះបង់ចោលសាលារៀនតែម្តង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...