ស៊ុយអ៊ែតនឹងជួយកម្ពុជាបង្កើតមជ្ឈមណ្ឌលការងារឱ្យបានគ្រប់រាជធានីខេត្ត

ភ្នំពេញ – ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពីពេលថ្មីៗនេះ លោក Magnus Saemundsson លេខាទី១ស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា បានបញ្ជាក់ថា ស៊ុយអ៊ែតនឹងបន្តគាំទ្រដល់ក្រសួងការងារ ដើម្បីអាចបង្កើតមជ្ឈមណ្ឌលការងារថែមទៀតឱ្យបានគ្រប់រាជធានី ខេត្ត ពោលគឺយ៉ាងតិចមានមជ្ឈមណ្ឌលការងារមួយក្នុងមួយរាជធានីខេត្ត ដើម្បីគាំទ្រដល់អ្នកស្វែងរកការងារធ្វើដែលមានពិការភាព ជាពិសេសយុវជន និងស្ត្រី។

សូម​បញ្ជាក់ដែរថា រដ្ឋាភិបាលស៊ុយអ៊ែត, រាជរដ្ឋាភិបាលកម្ពុជា, អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិផងដែរនោះ នឹងរួមសហការគ្នាបង្កើតគម្រោងមួយ ឈ្មោះថា “ទីផ្សារការងារសម្រាប់ជនគ្រប់រូបនៅកម្ពុជា ការគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាព” ។ គម្រោងនេះមានរយៈពេល ២ឆ្នាំ ៣ខែ ដោយចាប់ពីថ្ងៃទី ០១ កញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីលើកកម្ពស់ទីផ្សារការងាសម្រាប់ជនគ្រប់រូប ដោយគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាពក្នុងការស្វែងរកការងារធ្វើ និងផ្តោតជាពិសេសលើយុវជន និងស្ត្រី។

នៅក្នុងជំនួបនោះ ឯកឧត្តម អ៊ិត សំហេង ក៏​បានសម្តែងការរីករាយ និងអរគុណចំពោះរាជរដ្ឋាភិបាលស៊ុយអ៊ែតដែលតែងតែផ្តល់ការជួយឧបត្ថម្ភគាំទ្រ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់មន្រី្តក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទាក់ទងទៅនឹងការងារជនពិការវិញ ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ថា កម្ពុជាក៏មានច្បាប់ការពារជនពិការ ដែលច្បាប់នេះពិតជាមានសារសំខាន់ណាស់ដើម្បីគាំពារដល់ពួកគាត់។ ហើយមានបញ្ហាជាច្រើនទៀតដែលទាមទារឱ្យ​យើងត្រូវចូលរួមធ្វើការដោះស្រាយ ក្នុងការធ្វើសមារហណកម្មជនពិការទៅក្នុងសហគមន៍ ដោយ​ផ្តល់ឱកាសការងារជូនដល់ពួកគាត់ឲ្យបានកាន់តែប្រសើរ។

តាមឯកឧត្តម អ៊ិត សំហេង ច្បាប់ជនពិការនេះ ក៏បានធ្វើការកំណត់ផងដែរថា ក្នុងការជ្រើសរើសជនពិការក្នុងការចូលបម្រើកិច្ចការងារនៅក្នុងសង្គមដោយរដ្ឋាភិបាលត្រូវបានកំណត់ចំនួន២ភាគរយ ចំណែក១ភាគរយនៅក្នុងសហគ្រាសឯកជន។ 

ភាគីទាំងពីរក៏​បានសម្តែងនូវមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្នាកន្លងមក ដោយអាចនិយាយបានថា ទទួលបានផ្លែផ្កា និងជោគជ័យជាទីគាប់ប្រសើរ ហើយបង្ហាញនូវជំនឿជឿជាក់ថា គម្រោងទាំងនោះ ពិតជាបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ភាពងាយស្រួល និងពង្រីកនូវវិសាលភាពទៅដល់ប្រជាពលរដ្ឋ ក្នុងការស្វែងរកឱកាសការងារ និងផ្តល់កម្លាំងពលកម្មដើម្បីបំពេញនូវតម្រូវការដល់ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលកំពុងត្រូវការជាចាំបាច់បម្រើឱ្យ​ខ្សែច្រវ៉ាក់ផលិតកម្មខ្លួន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...