យុទ្ធនាការណ៍១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី ៖ រក្សាសេចក្ដីថ្លៃថ្នូរជំរុញការប្រព្រឹត្តរបស់មនុស្សឱ្យខិតទៅរកផ្នែកមួយនៃសន្តិភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការពង្រឹងភាពអង់អាច បាននាំឱ្យមានការយល់ដឹង ហើយការយល់ដឹងនាំឱ្យមានក្ដីអនុគ្រោះ ឬការសន្តោសប្រណី។ ជាទូទៅបុគ្គលដែលរំលោភបំពានអ្នកដទៃ ក៏ដោយសារតែពួកគាត់មិនមាននូវសេចក្ដីសន្តោសក្នុងខ្លួនដែលបណ្តាលមកពីកង្វះការយល់ដឹងជាមូលដ្ឋានគ្រឹះ។ នេះជាប្រសាសន៍របស់អ្នកស្រី Mona Simon ម្ចាស់គម្រោង សេចក្ដីថ្លៃថ្នូរកម្ពុជា (Dignity Cambodia Project) ក្នុងការ​ចូលរួមចំណែក​យុទ្ធនាការណ៍១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។

អ្នកស្រី Mona Simon បន្ថែមថា ភាពខ្វះខាតការយល់ដឹង គឺជាឬសគល់ដ៏សំខាន់ នៃអំពើរំលោភបំពានមានការកើនឡើងតាមរយៈវិធីផ្សេងៗគ្នាដោយមិនបានដឹងពីផលប៉ះពាល់ នៃអំពើដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាភាពខ្វះខាត នៃការតភ្ជាប់ទំនាក់ទំនង រវាងការឈឺចាប់ និងភាពជាមនុស្សរបស់អ្នកដែលទទួលរងនូវការបំពាន។ មួយវិញទៀត អ្នកបង្កហិង្សាអាចមិនបានដឹងអំពីក្រឹត្យក្រមបែបបទសង្គម ដោយបង្កើតបានជាវដ្ដ បណ្តាលឱ្យកើតឡើងម្តងហើយ ម្តងទៀតរាល់អំពើហិង្សាដដែលៗ។ សេចក្ដីថ្លៃថ្នូរ ជាអ្វីដែលយើងមិនអាចដកហូតពីនរណាម្នាក់បានទេ ព្រោះវាមានវត្តមានចំពោះមនុស្សគ្រប់រូប ជនរងគ្រោះពុំបានបាត់បង់សេចក្ដីថ្លៃថ្នូរ ដោយសារតែទង្វើរបស់នរណាម្នាក់ទៅប្រព្រឹត្តមិនល្អចំពោះពួកគាត់នោះទេ អ្នករំលោភបំពានគេទៅវិញទេ ដែលធ្វើឱ្យខ្លួនឯងបាត់បង់នូវសេចក្ដីថ្លៃថ្នូរ ដោយសារតែអ្នកប្រព្រឹត្តខ្លួនឯងជាអ្នកជ្រើសរើសនូវការប្រើប្រាស់អំពើហិង្សា ឬក៏បំពានទៅលើអ្នកដទៃ។

ម្ចាស់គម្រោងសេចក្ដីថ្លៃថ្នូរកម្ពុជារូបនេះជឿជាក់ថា ជនដែលប្រព្រឹត្តមិនល្អ អាចផ្លាស់ប្តូរទៅរកភាពប្រសើរវិញតាមរយៈការព្យាបាល ការអប់រំ និងវិធីផ្សេងៗទៀត ក្នុងនោះសិល្បៈក៏បានរួមចំណែកបញ្ជ្រាបការយល់ដឹងអំពីការលុបបំបាត់រាល់គ្រប់ទម្រង់នៃអំពើហិង្សា។ ព្រោះសិល្បៈគឺជាទម្រង់ផ្លូវកាត់មួយ ដែលមានល្បឿនឆាប់រហ័ស ក្នុងការសម្រេចបាននូវភាពផ្លាស់ប្តូរជាវិជ្ជមាន រួមទាំងការជំរុញទឹកចិត្ត អ្នកបង្កើតសិល្បៈទាំងឡាយ និងអ្នកទទួលយកនូវសិល្បៈទាំងអស់ប្រកបដោយភាពស៊ីជម្រៅ។

“ខ្ញុំផ្តល់កិត្តិយសនូវសេចក្ដីថ្លៃថ្នូររបស់ខ្ញុំ នៅពេលដែខ្ញុំប្រព្រឹត្តទៅលើអ្នកដទៃ និងខ្លួនខ្ញុំដោយក្ដីករុណា។ ប្រសិនបើមានបុគ្គលណាម្នាក់ប្រព្រឹត្តខុសឆ្គង ឬរំលោភបំពានមកលើខ្ញុំ ខ្ញុំនឹងមិនសួរខ្លួនឯងថាខុសអីនោះទេ! ខ្ញុំនឹងសួរថាហេតុអ្វីបានជាខ្ញុំ មិនទទួលបានអ្វីដែលល្អប្រសើរជាងនេះ? ប៉ុន្តែខ្ញុំនឹងសួរទៅជនដែលបំពាននោះថា តើអ្នកមានបញ្ហាអ្វី? បានជាបាត់បង់នូវសេចក្ដីថ្លៃថ្នូរបែបនេះ?”

Mona Simon ម្ចាស់គម្រោង សេចក្ដីថ្លៃថ្នូរកម្ពុជា Dignity Cambodia Project

ជាមួយគ្នានោះ អ្នកស្រី ជឹម ចាន់នាង អគ្គលេខាធិការអនុសញ្ញាស៊ី-ដ បានបន្ថែមថា យុទ្ធនាការណ៍១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រីឆ្នាំ២០២៥ មិនមែនបញ្ចប់ ឬមួយក៏ចាំបាច់យើងត្រូវតែធ្វើកំឡុងពេល១៦ថ្ងៃនោះទេ គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នាជារៀងរាល់ថ្ងៃ ដើម្បីរឭក និងបញ្ចៀសខ្លួនពីការរួមចំណែកការប្រើអំពើហិង្សាផ្អែកលើយេនឌ័រ។ កម្មវិធីសេចក្ដីថ្លៃថ្នូរកម្ពុជា ពីមួយឆ្នាំ ទៅមួយឆ្នាំ ធ្វើឱ្យអ្នកស្រី ចាន់នាង មើលឃើញថា យុវជនខ្មែរ កាន់តែមានសមត្ថភាពរីកចម្រើន និងការគោរពគ្នា។

បើតាមលោក ចេង លីទៀង អ្នកសម្របសម្រួលបណ្តាញបុរសកម្ពុជា បាននិយាយថា ទម្រង់នៃអំពើហិង្សាមានប្រាំចំណុចធំៗគឺ អំពើហិង្សាលើរូបរាងកាយ ដែលទាក់ទងនឹងការប្រើប្រាស់កម្លាំងបាយ ទៅលើស្រ្តី ដូចជាវាយដំទាត់ធាក់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ទៅដល់មរណភាព នៃរូបរាងកាយរបស់ស្រ្តី។ មួយវិញទៀត អំពើហិង្សាទៅលើផ្លូវចិត្ត ដែលសំដៅទៅលើការប៉ះទង្គិចសតិអារម្មណ៍របស់ពួកគាត់ដែលធ្វើឱ្យពួកគាត់មិនអាចគិតធម្មតា មានអារម្មណ៍ថាគាត់មានភាពមិនប្រក្រតីជាដើម។ បន្ទាប់ពីនោះ គឺហិង្សាផ្លូវភេទទាក់ទងនឹងការរំលោភបំពានសេពសន្ថវៈ ឬក៏ការបៀតបៀនកេរ្តិ៍ខ្មាស់ ក៏ដូចជាការប៉ះពាល់លើរូបរាងកាយដោយមិនមានការយល់ព្រម ឬធ្វើឱ្យភាគីម្ខាងទៀតមិនពេញចិត្តជាដើម ។

ដោយឡែកហិង្សាផ្នែកសេដ្ឋកិច្ច បានន័យថា ដាក់សម្ពាធភាគីម្ខាងទៀត កុំឱ្យមានសេរីភាពប្រើប្រាស់ហិរញ្ញវត្ថុនៅក្នុងក្រុមគ្រួសារ ដែលធ្វើឱ្យស្រ្តីបាត់បង់ឱកាសក្នុងការអភិវឌ្ឍ ឬក៏ចូលរួមការងារអភិវឌ្ឍន៍សង្គមផ្សេងៗ។ មួយទៀតគឺអំពើហិង្សាផ្អែកលើយេនឌ័រ មានន័យថា រាប់បញ្ចូលបួនចំណុចខាងលើ ដោយសារតែមានការរើសអើងលើភាគីម្ខាងទៀត ដូចជាស្រ្តី ក្មេងស្រី ឬក៏អ្នកដែលមានអត្តសញ្ញាណស្រឡាញ់ភេទដូចគ្នា ឬក៏អត្តសញ្ញាណចម្រុះផ្សេងទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *