វិធីបង្រៀនកូនរបស់អ្នក​ឱ្យ​ចូលចិត្ត​ការអាន

ការអាននាំមកនូវភាពសប្បាយរីករាយ ហើយអាចឱ្យ​យើងយល់ដឹងពីចំណេះដឹងថ្មីៗជាច្រើន។ ការចំណាយពេលអានជាមួយកូនរបស់លោកអ្នកអាចជួយពង្រឹងទំនាក់ទំនងរវាងអាណាព្យាបាលនឹងកូន ព្រមទាំងបង្កើតអនុស្សាវរីយដ៏អស្ចារ្យជាមួយកូនតូចរបស់អ្នក។ ការអានក៏គាំទ្រឱ្យ​កុមារក្នុងការស្វែងរកពាក្យ គំនិត និងចំណាប់អារម្មណ៍ថ្មីផងដែរ។

អង្គការ​យូណេស្វេហ្វ ដែលធ្វើការងារពាក់ព័ន្ធជាមួយ​ការ​អភិវឌ្ឍកុមារ បានបង្ហាញវិធីចំនួន៥ ដែលអាចជួយឪពុកម្តាយទាំងឡាយ ក្នុងការ​បង្រៀន​កូន​ឱ្យ​ចូលចិត្តការអាន៖

ចាប់ផ្តើម​ភ្លាម

ការអានសៀវភៅ​ឱ្យ​ទារក​ទបើនឹងកើតស្តាប់ ជួយ​ផ្តល់​ឱ្យ​ពួកគេ​នូវ​ការ​ចាប់ផ្តើម​ដ៏ល្អ​បំផុត​ក្នុងជីវិត។ ទារក​រៀន​ភាសាពីមនុស្សធំ ដែលនិយាយពាក្យ​ដដែលៗ និង​អានឱ្យគេស្តាប់។ នៅពេល​អ្នកអាន​ឱ្យ​កូនតូច​របស់អ្នក​ស្តាប់ សូមរៀបរាប់​អំពីតួអង្គ និង​វត្ថុ​នៅ​ក្នុងសៀវភៅ ឬធ្វើត្រាប់​សំឡេង​សត្វ។ ការ​បញ្ចេញ​សំឡេង​របស់អ្នក ជួយ​ផ្តល់​អត្ថន័យ​ដល់ពាក្យ​នីមួយៗ និង​រូបភាព​ដែលពួកគេ​កំពុងឃើញ។

ការអានសៀវភៅឱ្យ​ទារកស្តាប់ គឺជាការចាប់ផ្តើមដ៏ល្អបំផុត

ធ្វើជាគំរូ

វាជារឿងសំខាន់​ក្នុងការ​ធ្វើ​ឱ្យ​កុមារ​មើលឃើញថា ការ​អាន​គឺមានភាពសប្បាយ​រីករាយ មិន​មែន​ជាកិច្ចការ​ពិបាក​នោះទេ។ វិធីដែលប្រសើរមួយដើម្បីបង្រៀន​កូនៗ​របស់អ្នក​ឱ្យ​ចូលចិត្ត​ការអាន គឺធ្វើជាគំរូ​ដល់ពួកគេ! ប្រសិន​បើ​កូនៗ​របស់អ្នកឃើញ​អ្នកអានញឹកញាប់ ពួកគេ​អាច​នឹងធ្វើតាម។ វិធីនេះ ក៏​នឹងជួយពួកគេ​ឱ្យ​ចេញឆ្ងាយពី​ការ​ប្រើប្រាស់​ឧបករណ៍អេឡិចត្រូនិចផងដែរ។

ប្តូរវេនគ្នាអាន

នៅពេល​កូនរបស់អ្នក​កាន់តែធំ សូមប្តូរវេនគ្នាអាន​ឱ្យ​លឺៗ​ដាក់​គ្នាទៅវិញទៅមក។ ប្រសិន​ជាកូនរបស់អ្នកទើបចាប់ផ្តើម​អានដំបូង អ្នក​អាចឱ្យ​ពួកគេ​ចង្អុលអក្សរ និងពាក្យ​ដែល​ពួកគេស្គាល់។ នៅពេល​អ្នក​កំពុងអាន​ជាមួយគ្នា អ្នក​អាចសួរពួកគេពីអ្វីដែល​គេ​កំពុងអាន។ ឧទាហរណ៍ “តើកូនគិតថា នឹងមានអ្វី​កើត​ឡើងបន្ទាប់​មក​ទៀត? ” ហេតុអ្វីបានជាកូនគិតថា ដំរីធ្វើយ៉ាងដូច្នេះ?”។

ស្តាប់កូនរបស់អ្នក

នៅពេល​ដែល​កូន​របស់អ្នកធំឡើង សូម​យក​ចិត្តទុកដាក់​ចំពោះចំណង់ចំណូលចិត្ត​របស់ពួកគេ។ ប្រសិនបើ​ពួកគេ​ចូលចិត្ត​ប្រធានបទណាមួយ ដូចជាសត្វដាយណូស័រ សូមស្វែងរកសៀវភៅអំពី​ប្រធានបទនោះ​ឱ្យ​ពួកគេ​អាន។ ការធ្វើបែបនេះ ជួយពន្យល់​ប្រាប់ពួកគេថា ការអានជួយ​ឱ្យ​យើង​យល់ដឹង​បន្ថែមអំពីអ្វីៗ​ដែលយើងយកចិត្តទុកដាក់ ហើយ​កូន​របស់អ្នកអាច​នឹង​អានប្រសិនបើ​ប្រធានបទនោះ និយាយអំពីសត្វ​ដាយណូស័រដែលពួកគេចូលចិត្ត។

បង្កើតជាទម្លាប់

ដើម្បី​ធ្វើ​ឱ្យ​ការ​អាន​ក្លាយ​ជាផ្នែក​ដ៏​រីករាយក្នុងជីវិតកូនរបស់អ្នក អ្នក​ត្រូវ​ចាប់ផ្តើម​បញ្ចូល​សៀវភៅ​ទៅ​ក្នុងទម្លាប់​ប្រចាំថ្ងៃរបស់ពួកគេ។ អ្នក​អាច​បង្កើតពេលវេលា​អាន​សៀវភៅ​មុន​ពេលចូលគេង ឬ​ពេល​កំពុងធ្វើដំណើរ។ ខណៈពេល​ដែលអ្នកអាន​ជាមួយ​គ្នា អ្នក​ត្រូវធ្វើយ៉ាងណាកុំ​ឱ្យ​ទូរស័ព្ទ និងទូរទស្សន៍​រំខាន។ ពេលអាន​គួរ​ជាពេលវេលាសម្រាប់​អ្នក​ និង​កូនតែប៉ុណ្ណោះ។

ដូច្នេះសូមឪពុកម្តាយទាំងអស់បង្កើតទម្លាប់សិក្សាពេញមួយជីវិតសម្រាប់កូនរបស់អ្នក ដោយធ្វើឱ្យ​ការអានក្លាយជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។