តើអាណាព្យាបាល អាចជួយកុមារ និងកូនៗគ្រប់គ្រងភាពតានតឹងដោយរបៀបណា?

នៅពេលកុមារឈានដល់អាយុចូលសាលា ពួកគេអាចនឹងប្រឈមមុខនឹងសម្ពាធជាច្រើន ដែលសម្ពាធទាំងនោះអាចបណ្ដាលមកពី ឪពុកម្ដាយ គ្រូបង្រៀន មិត្តភក្តិ សង្គម និងការគិតរបស់កុមារខ្លួនឯង។ សម្ពាធទាំងនេះ មានច្រើនទម្រង់ ដែលតម្រូវឱ្យកុមារត្រូវឆ្លើយ និងសម្របខ្លួនឱ្យបានល្អ ដើម្បីអាចអភិវឌ្ឍភាពធន់ និងសមត្ថភាពមួយចំនួន ដើម្បីក្លាយជាមនុស្សពេញវ័យដែលឯករាជ្យ និងអាចដោះស្រាយបញ្ហាប្រឈមនាពេលអនាគត។

សញ្ញាបង្ហាញថា កុមារមានភាពតានតឹង

សមាគមន៍អ្នកផ្លូវចិត្តអាមេរិកបានបង្ហាញថា មានសញ្ញាចំនួន ៦ សំខាន់ ដែលបង្ហាញថា កុមារមានភាពតានតឹង។

១. ឆាប់ខឹង ៖ កុមារអាចនឹងពិបាកក្នុងការពណ៌នាអារម្មណ៍របស់ពួកគេ ហេតុនេះហើយ មានពេលខ្លះភាពតានតឹងអាចកើតឡើង និងធ្វើឱ្យកុមារមានអារម្មណ៍មិនល្អ។ កុមារ និងក្មេងជំទង់ ដែលមានអារម្មណ៍តានតឹង អាចនឹងមានអាការឆាប់ខឹង និងងាយបង្កជម្លោះជាមួយអ្នកដទៃ។

២. ការផ្លាស់ប្ដុរអាកប្បកិរិយា ៖ ក្មេងម្នាក់ដែលធ្លាប់តែជាក្មេងស្ដាប់បង្គាប់ ស្រាប់តែមានអាកប្បកិរិយាប្រែប្រួល។ សកម្មភាពទាំងនោះអាចជា មិនចង់ចេញពីផ្ទះ ឬក៏បាត់បង់ចំណូលចិត្ត ដែលគេធ្លាប់ចូលចិត្តកាលពីមុនជាដើម។ ការផ្លាស់ប្ដូរភ្លាមៗអាចជាសញ្ញាបង្ហាញថា ភាពតានតឹងរបស់កុមារគឺមានកម្រិតខ្ពស់។

៣. មានបញ្ហាក្នុងការគេង ៖ កុមារ និងក្មេងជំទង់ អាចនឹងត្អូញត្អែរថា ពួកគេអស់កម្លាំងគ្រប់ពេល គេងច្រើនខុសធម្មតា ឬពិបាកគេងពេលយប់ជាដើម។  

៤. ធ្វេសប្រហែសចំពោះទំនួលខុសត្រូវ ៖ ប្រសិនបើកុមារចាប់ផ្ដើមមានអាកប្បកិរិយា មិនទទួលខុសត្រូវចំពោះកិច្ចការផ្ទះ ភ្លេចកាតព្វកិច្ចខ្លួនឯង ឬចាប់ផ្ដើមពន្យារពេលខុសធម្មតា, សកម្មភាពទាំងនេះ អាចជាសញ្ញាកំពុងបញ្ជាក់ថា កុមារកំពុងមានភាពតានតឹង។

៥. ផ្លាស់ប្ដូរទម្លាប់ញ៉ាំ ៖ ការញ៉ាំច្រើនពេក ឬតិចពេក​អាចជាប្រតិកម្មរបស់កុមារចំពោះភាពតានតឹង។

៦. ឈឺញឹកញាប់ ៖ ភាពតានតឹងច្រើនតែបង្ហាញរោគសញ្ញាតាមរយៈរាងកាយ។ កុមារដែលមានអារម្មណ៍តានតឹង​ តែងតែរាយការណ៍ថា ពួកគេឈឺក្បាល ឬឈឺពោះ ហើយអាចនឹងត្រូវឆ្លងកាត់ការព្យាបាលជំងឺញឹកញាប់។

វិធីសាស្ត្រគ្រប់គ្រងភាពតានតឹងសម្រាប់កុមារ និងក្មេងជំទង់

ការស្រាវជ្រាវបានបង្ហាញថា មានវិធីសាស្ត្រចំនួន ៥ ដែលអាចជួយកុមារគ្រប់គ្រងភាពតានតឹង ដែលក្នុងនោះរួមមាន ៖

១. គេង ៖ ការគេងសំខាន់ណាស់សម្រាប់សុខុមាលភាពផ្លូវចិត្ត និងផ្លូវកាយ។ អ្នកជំនាញបានណែនាំឱ្យកុមារ ដែលមានអាយុចន្លោះពី៦ ទៅ១២ឆ្នាំ ត្រូវគេងឱ្យមាន ៩ ទៅ១២ម៉ោងក្នុងមួយថ្ងៃ។ ខណៈក្មេងជំទង់ ត្រូវគេងឱ្យបាន ៨ ទៅ១០ម៉ោង ទើបគ្រប់គ្រាន់សម្រាប់ពួកគេ។ សម្រាប់កុមារ ការគេងត្រូវតែជាទម្លាប់អាទិភាព ព្រោះទម្លាប់នេះអាចជួយកុមារទប់ទល់នឹងភាពតានតឹងបាន។ ដើម្បីជួយកុមារឱ្យគេងលក់ស្រួល អាណាព្យាបាល សូមកំណត់ពេលវេលាសម្រាប់ការប្រើប្រាស់អេក្រង់នៅពេលយប់ និងតម្រូវឱ្យកុមារចូលគេងឱ្យបានទៀងម៉ោង។

២. ធ្វើលំហាត់ប្រាណ ៖ សកម្មភាពរាងកាយ គឺជាវិធីសាស្ត្របន្ធូរភាពតានតឹងដ៏មានប្រសិទ្ធភាព សម្រាប់មនុស្សគ្រប់វ័យ។ នាយកដ្ឋានសុខភាព និងសេវាសម្រាប់ប្រជាជន របស់អាមេរិក ណែនាំយ៉ាងហោចណាស់ ៦០នាទីក្នុងមួយថ្ងៃ សម្រាប់កុមារ និងក្មេងជំទង់អាយុចន្លោះពី ៦ ទៅ១៧ឆ្នាំ។

៣. លើកទឹកចិត្តឱ្យកុមារនិយាយ ៖ ការអនុញ្ញាតឱ្យកុមារនិយាយពីស្ថានភាពតានតឹងជាមួយមនុស្សពេញវ័យ អាចជួយឱ្យកុមារ មានការយល់ដឹងបន្ថែមអំពីភាពតានតឹង និងងាយស្រួលស្វែងរកដំណោះស្រាយ។

៤. អនុញ្ញាតឱ្យពួកគេមានពេលវេលាផ្ទាល់ខ្លួន ៖ ដូចគ្នាទៅនឹងមនុស្សធំដែរ កុមារ និងក្មេងជំទង់ ត្រូវការពេលវេលា ដើម្បីធ្វើអ្វីមួយ ក្នុងការបង្កើនអារម្មណ៍រីករាយរបស់ខ្លួន។ ពេលវេលានោះ អាចជាការលេងល្បែងកម្សាន្ត ស្ដាប់តន្រ្តី ឬសិល្បៈ ការនៅម្នាក់ឯង និងរត់លេងជាដើម។

៥. នាំពួកគេទៅខាងក្រៅ ៖ ការចំណាយពេលនៅជាមួយធម្មជាតិ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយ ដើម្បីបំបាត់ភាពតានតឹង និងធ្វើឱ្យសុខុមាលភាពទូទៅរបស់កុមារប្រសើរឡើង។ ក្រុមអ្នកស្រាវជ្រាវរកឃើញថា មនុស្សដែលរស់នៅក្នុងតំបន់មានភាពបៃតងច្រើន អាចកាត់បន្ថយអាការធ្លាក់ទឹកចិត្ត ថប់បារម្ភ និងភាពតានតឹង។

របៀបដែលម្ដាយឪពុកអាចជួយកុមារទប់ទល់ភាពតានតឹង

ម្ដាយឪពុក និងអ្នកថែទាំផ្សេងទៀត មានតួនាទីយ៉ាងសំខាន់ ក្នុងការជួយកុមារទប់ទល់នឹងភាពតានតឹង តាមរយៈការបណ្ដុះទម្លាប់រស់នៅល្អ និងជួយពួកគេ ស្វែងយល់ពីវិធីសាស្ត្រទប់ទល់នឹងអារម្មណ៍តានតឹង។

១. បង្ហាញគម្រូទម្លាប់រស់នៅល្អ ៖ អាណាព្យាបាលអាចនិយាយ និងពន្យល់កុមារ អំពីរបៀប និងវិធីសាស្ត្រ ដែលពួកគេអាចគិត និងដោះស្រាយបញ្ហានៅពេលដែលពួកគេកំពុងស្ថិតក្នុងស្ថានការណ៍តានតឹង។

២. អនុញ្ញាតឱ្យកុមារដោះស្រាយបញ្ហាដោយខ្លួនឯង ៖ វាជារឿងធម្មជាតិ ដែលឪពុកម្ដាយទូទៅចង់ជួយកូនៗដោះស្រាយបញ្ហា។ ប៉ុន្តែនៅពេលដែលឪពុកម្ដាយចូលរួមដោះស្រាយបញ្ហាតូចៗរបស់កុមារ សម្រាប់ពួកគេ នោះពួកគេនឹងមិនមានឱកាសបានរៀនពីវិធីសាស្ត្រដោះស្រាយបញ្ហានោះទេ។ អនុញ្ញាតឱ្យកូនរបស់អ្នកព្យាយាមដោះស្រាយបញ្ហាតូចៗដោយខ្លួន​ឯង ដើម្បីជួយឱ្យពួកគេមានទំនុកចិត្តទប់ទល់នឹងភាពតានតឹង។

៣. បង្រៀនកុមារអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ៖ ក្មេងៗសម័យនេះចំណាយពេលច្រើន នៅជាមួយប្រព័ន្ធអ៊ីនធឺណិត ដែលជាកន្លែងពួកគេអាចឃើញមាតិកាប្លែកៗជាច្រើន រួមទាំងការគម្រាមកំហែងតាមអ៊ីនធឺណិត ឬការដាក់សម្ពាធពីសំណាក់មិត្តភក្តិជាដើម។ ដូច្នេះ អាណាព្យាបាលមានតួនាទីសំខាន់ណាស់ ក្នុងការបង្រៀនកុមារអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យកុមារមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពឈ្លាសវៃ។

៤. ជួយកុមារទប់ទល់នឹងការគិតអវិជ្ជមាន ៖ កុមារ និងក្មេងជំទង់ ងាយនឹងធ្លាក់ទៅក្នុងអន្ទាក់នៃការគិតអវិជ្ជមាន។ ហេតុនេះ សម្រាប់ឪពុកម្ដាយនៅពេលកុមារ ឧស្សាហ៍មិនគំនិតអវិជ្ជមាន ឬនិយាយរឿងអវិជ្ជមាន អ្នកមិនអាចយល់ស្របគ្រប់ពេលនោះទេ។ អាណាព្យាបាលមានតួនាទី បង្ហាត់បង្ហាញ ពន្យល់ និងលើកទឹកចិត្តឱ្យកុមារមានទម្លាប់គិតវិជ្ជមាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។