កុមារអសមត្ថភាពសិក្សា, តើអាណាព្យាបាលគួរចូលរួមបែបណា ដើម្បីជួយកូនរបស់ខ្លួន?

អសមត្ថភាពក្នុងសិក្សា (Learning disorder) អាចធ្វើឱ្យកុមារមានវិបត្តិ ក្នុងការអាន សរសេរ ធ្វើលំហាត់គណិតវិទ្យា ឬការសិក្សាចំណេះដឹងមូលដ្ឋានគ្រឹះផ្សេងៗទៀត។ នេះជាបញ្ហាលំបាកសម្រាប់កុមារ ដែលទាមទារឱ្យឪពុកម្ដាយ និងអាណាព្យាបាល ត្រូវតែធ្វើឱ្យបានល្អបំផុត ដើម្បីជួយកុមារឱ្យមានជំនឿចិត្ត និងអាចស្វែងរកចំណុចខ្លាំងខ្លួនឯងបាន។ 

លោកស្រី ហាន​ វុទ្ធី ជាអ្នកប្រឹក្សាសុខភាពផ្លូវចិត្តកុមារនៅសាលារៀន (School Counselor) លើកឡើងថា កុមារមានបញ្ហាអសមត្ថភាពក្នុងការសិក្សា ជាទូទៅរៀនអ្វីៗយឺត ឬការសិក្សារបស់គេមានកម្រិតទាប បើប្រៀបធៀបនឹងកុមារ ដែលមានវ័យប្រហែលគ្នា ឬរៀនថ្នាក់ដូចគ្នា។ បើតាមការបញ្ជាក់របស់លោកស្រី វុទ្ធី យើងមិនអាចចាត់ទុកកុមារអសមត្ថភាពសិក្សា ជាកុមារមានជំងឺអសមត្ថភាពក្នុងការសិក្សានោះទេ។ ទាក់ទងនឹងបញ្ហា អសមត្ថភាពក្នុងការសិក្សា កុមារអាចមានបញ្ហាកម្រិតស្រាល មធ្យម ឬកម្រិតធ្ងន់ធ្ងរ (រៀនយឺតខ្លាំង) ប៉ុន្តែដើម្បីអាចដឹងច្បាស់ថា កុមារមានបញ្ហាក្នុងកម្រិតណាមួយ ត្រូវឆ្លងកាត់ការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញ។

កត្តា ដែលបណ្ដាលឱ្យកុមារ អសមត្ថភាពក្នុងការសិក្សា

លោកស្រី ហាន វុទ្ធី បានបញ្ជាក់ប្រាប់ AMS Education ថា មានកត្តាចម្បងចំនួន ៤ ដែលនាំឱ្យកុមារ មានបញ្ហា អសមត្ថភាពក្នុងការសិក្សា ក្នុងនោះរួមមាន ៖

ទី១ កត្តាតំណពូជ ៖ បញ្ហាកត្តាតំណពូជនេះ ទាក់ទងនឹងប្រវត្តិគ្រួសារ ដែលមានវិបតិ្តអសមត្ថភាពក្នុងការសិក្សា ដែលធ្វើឱ្យកុមារ មានបញ្ហាបញ្ញា ដូចជា មិនឆ្លាត ឬរៀនមិនចេះតែម្ដង។ អ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា ត្បិតកុមារមានបញ្ហានេះរៀនមិនពូកែ ប៉ុន្តែគាត់អាចពូកែធ្វើកិច្ចការ ឬរឿងដទៃទៀត។

លោកស្រី ហាន​ វុទ្ធី ជាអ្នកប្រឹក្សាយោបល់សុខភាពផ្លូវចិត្ត នៅសាលារៀន។

ទី២ ការចិញ្ចឹមធ្វេសប្រហែសផ្នែកផ្លូវចិត្ត ៖ ចំណុចនេះ ទាក់ទងនឹងការព្រងើយកន្តើយពីសំណាក់អាណាព្យាបាល និងសាលារៀន ឬក៏ការបំពានផ្នែកផ្លូវចិត្ត ដែលនាំឱ្យកុមារ មានវិបត្តិផ្លូវចិត្ត របួសផ្លូវចិត្ត តានតឹងចិត្តរ៉ាំរ៉ៃ (ស្ត្រេសរ៉ាំរ៉ៃ)។

ទី៣ ការប៉ះទង្គិចផ្លូវចិត្ត ៖ បញ្ហានេះ គឺជាការឆ្លើយតបនៅក្នុងផ្លូវចិត្តរបស់កុមារ ដែលបណ្ដាលមកពីទុក្ខព្រួយ ធ្ងន់ធ្ងរ រ៉ាំរ៉ៃប្រចាំថ្ងៃ ដែលកុមារ មិនអាចប្រឈមនឹងបន្ទុក ឬការឈឺចាប់ប្រចាំថ្ងៃនោះបាន។ លោកស្រីបន្តថា កុមារដោះស្រាយមិនបានដោយសារបញ្ហានោះលើសសមត្ថភាពខ្លួនឯង អាចជាបញ្ហាក្នុងគ្រួសារ ឬក៏កើតឡើងដោយឪពុកម្ដាយ ដែលកុមារអសមត្ថភាពដោះស្រាយ និងធ្វើឱ្យគេមានអារម្មណ៍ក្រៀមក្រំ រ៉ាំរ៉ៃ។ ម្យ៉ាងទៀត ការប៉ះទង្គិចផ្លូវចិត្ត ក៏អាចបណ្ដាលមកពី កុមារ មានប្រវត្តិរងរបួសក្បាល ប៉ះទង្គិចប្រព័ន្ធប្រសាទណាមួយផងដែរ។

ទី៤ អាហារូបត្ថម្ភ ៖ ចំណុចនេះ បណ្ដាលមកពី ពេលទារកក្នុងផ្ទៃកើតមក គាត់ខ្វះអាហារូបត្ថម្ភ ខ្វះសារធាតុចិញ្ចឹម ឬក៏សារធាតុចិញ្ចឹមនោះមានតិចតួចពេក ឬក៏លើសសារធាតុចិញ្ចឹម (ច្រើនពេក) ក៏ធ្វើឱ្យកុមារមានបញ្ហាសុខភាព។ 

អ្នកជំនាញខាងលើបានបញ្ជាក់ថា តាមរយៈកត្តា និងមូលហេតុ ដែលបានរៀបរាប់នេះ យើងមិនអាចកំណត់ថា កុមារម្នាក់ មានបញ្ហាក្នុងការសិក្សា បណ្ដាលមកពីមូលហេតុអ្វីនោះទេ។ យ៉ាងណាក៏ដោយ អាណាព្យាបាល អាចសម្គាល់តាមលក្ខខណ្ឌខាងលើ និងតាមដានពីសមត្ថភាពសិក្សារបស់កូន ហើយការយល់ដឹងពីឬសគល់នៃបញ្ហានេះ អាចជួយអាណាព្យាបាលឱ្យរកឃើញដំណោះស្រាយ ដើម្បីជួយកុមារ។

អាការកុមារ មានបញ្ហាអសមត្ថភាពក្នុងការសិក្សា

បើតាមលោកស្រី ហាន វុទ្ធី បានបង្ហាញថា កុមារដែលមានបញ្ហាអសមត្ថភាពក្នុងការសិក្សា មានអាការៈសំខាន់ៗ ៤ រួមមាន ៖

ទី១ មិនអាចគ្រប់គ្រងការរៀនដោយខ្លួនឯងបាន, មានន័យថា កុមារមិនអាចអាចអាន ឬពិបាកក្នុងការអាន ធ្វើលំហាត់គណិតវិទ្យា ឬសរសេរដោយខ្លួន​ឯង បើទោះបីជាកុមារទទួលបានការគាំទ្រ ពីសំណាក់លោកគ្រូអ្នកគ្រូ យ៉ាងណាក៏ដោយ។ 

ទី២ ពិបាកយល់ និងធ្វើត្រាប់តាមអ្នកដទៃ, ចំណុចនេះ មានន័យថា គ្រាន់តែធ្វើតាម អ្វីដែលកុមារបានឃើញ ក៏កុមារមិនអាចធ្វើបាន។ លើសពីនេះ ការយកចិត្តទុកដាក់របស់គាត់ខ្សោយ ងាយបែកអារម្មណ៍ និងផ្ចង់អារម្មណ៍មិនបានយូរដូចកុមារដទៃ ដែលនាំឱ្យកុមារឆាប់បែកអារម្មណ៍ និងងាយយល់អ្វីដែលបានរៀន។

ទី៣ កុមារពិបាកប្រាប់ពេលវេលា, បញ្ហានេះ គឺកុមារពិបាកចងចាំ ពេលវេលា កាលបរិច្ឆេទ ទីកន្លែង និងឈ្មោះទីកន្លែង។

ទី៤ ធ្វើសកម្មភាព មិនគិតពីលទ្ធផល, ដោយសារកុមារនោះ ជ្រួលច្រាល ឆាប់ភ័យ ស្លន់ស្លោរ ដែលនាំគេធ្វើអ្វីមួយឱ្យតែរួច។ លោកស្រី វុទ្ធី សង្កត់ធ្ងន់ថា មិនមែនមកពីចរិតគាត់ ឬក៏ក្មេងគាត់ អាក្រក់ មិនល្អនោះទេ ប៉ុន្តែអាការៈនៃជំងឺនេះ នាំឱ្យបែបហ្នឹងតែម្ដង។ 

ដំណោះស្រាយ

អ្នកជំនាញរូបនេះបញ្ជាក់ថា យើងមិនអាចនិយាយថា បញ្ហានេះ អាចដោះស្រាយ ឬព្យាបាលបាននោះទេ ប៉ុន្តែប្រសិនបើព្យាយាមជួយឱ្យអស់លទ្ធភាព ជួយត្រូវតាមបច្ចេកទេសវិជ្ជាជីវៈ កុមារនឹងប្រសើរ ឬក៏អាចល្អតែម្ដង។ ប៉ុន្តែវាអាស្រ័យទៅលើកម្រិតបញ្ហារបស់កុមារដែរ ថា តើកុមារ មានបញ្ហា កម្រិតស្រាល មធ្យម ធ្ងន់ធ្ងរ ឬមានពិការភាពក្នុងការសិក្សា។ លោកស្រីបន្តថា ប្រសិនបើអាណាព្យាបាល ដឹងថា កូនមានបញ្ហានេះ ត្រូវព្យាយាមសិក្សា ឬរកបច្ចេកទេសព្យាបាលឱ្យបានត្រឹមត្រូវ។

លោកស្រី វុទ្ធី បានផ្ដល់នូវដំណោះស្រាយ ៣ ចំណុចសំខាន់ៗ ដែលអាណាព្យាបាល ឬអ្នកមើលថែ អាចចូលរួមគាំទ្រ កុមារ ឬកូនរបស់ខ្លួនបាន ៖

ទី១ ឪពុកម្ដាយ ឬអ្នកថែទាំអាចសង្កេតមើលថា តើកូនមានការលូតលាស់បញ្ញាស្មារតីត្រូវនឹងអាយុ ឬទេ?, ប្រសិនបើប្រៀបធៀបជាមួយកុមារ ឬក្មេងដទៃ។ សម្រាប់កុមារ នៅពេលដែលគេធ្វើអ្វីមួយបានល្អ អាណាព្យាបាលត្រូវតែសរសើរ សរសើរដដែលៗ ហើយរំលឹកគេ ដើម្បីឱ្យគេរីករាយ និងផ្ដោតលើអ្វី​ ដែលគេធ្វើបានល្អ។ លោកស្រីបន្តថា ឬក៏កុមារធ្វើបានតែអត់ល្អ ឪពុកម្ដាយ ត្រូវទទួលស្គាល់ ហើយរីករាយជាមួយនឹងកូន ហើយលើកទឹកចិត្តគាត់ និយាយដដែលៗថា កូនអាចធ្វើបាន។ ដោយឡែក ក្នុងករណីកុមារ មិនអាចធ្វើបានទាល់តែសោះ ម្ដាយឪពុកអាចនិយាយទៅកាន់កូនថា មិនអីទេ ថ្ងៃណាមួយកូនអាចធ្វើបាន ហើយយើងប្រាប់គាត់ដដែលៗ បង្រៀនគាត់ដដែលៗ។ នៅពេលដែលអាណាព្យាបាល ប្រាប់កូនដដែលៗ រហូតដល់ហត់ ឬស្ត្រេសខ្លួនឯង អាចសម្រាកសិន ឱ្យអារម្មណ៍ស្ងប់ អារម្មណ៍ល្អ សឹមបន្តធ្វើទៀត។

ទី២ រក្សាទំនាក់ទំនងជាមួយសាលារៀនឱ្យជាប់, ការរក្សាទំនាក់ទំនងល្អនៅសាលារៀន និងពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូ ជាកិច្ចការសំខាន់។ ប្រសិនបើប៉ាម៉ាក់ដឹងថា កូនអសមត្ថភាពក្នុងការសិក្សាចំណុចណាមួយ ត្រូវចចារជជែកវែកញែក លើកហេតុផល ជូនទៅលោកគ្រូ អ្នកគ្រូ ដើម្បី​ឱ្យកូនទទួលបានការយោគយល់ពីលោកគ្រូ អ្នកគ្រូ និងអាចជួយពង្រឹងចំណុចខ្វះខាតដល់កូន។

ទី៣ ទំនាក់ទំនងសង្គម, អាណាព្យាបាលត្រូវប្រាកដថា ក្នុងគ្រួសារគ្មានការស្ដីបន្ទោស គ្មានការបង្អាប់ គ្មានការប្រៀបធៀប ព្រោះកុមារមានបញ្ញា ស្មារតី និងផ្លូវចិត្តខុសៗគ្នា។ ដូច្នេះ ត្រូវប្រាកដថា កុមារមានក្ដីសុខក្នុងគ្រួសារ ហើយត្រូវលើកទឹកចិត្តកុមារជាចាំបាច់។ ដោយឡែក នៅសាលារៀន អាណាព្យាបាល ត្រូវប្រាកដថា កុមារមិនមានការគម្រាមកំហែង គាបសង្កត់ បំពាន ដែលធ្វើឱ្យកុមារ មានការភិតភ័យ ភ័យខ្លាច។ ចំពោះចំណុច សង្គមរស់នៅ, អាណាព្យាបាល ត្រូវនាំកូនដើរលេង ចូលរួមកម្មវិធីជាក្រុម ឬសហគមន៍ ដែលអនុញ្ញាតឱ្យកូនអាចលេងក្នុងសហគមន៍៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...