កត្តា៤ មានឥទ្ធិពលវិជ្ជមានដល់ការអភិវឌ្ឍកុមារ

ការអភិវឌ្ឍរបស់កុមារនៅដំណាក់កាលដំបូងនៃវដ្តជីវិត រួមមាន ការអភិវឌ្ឍរាងកាយ បញ្ញា ភាសា និងទឹកចិត្តស្រឡាញ់ ដែលមានសារសំខាន់បំផុតក្នុងជីវិតរបស់ពួកគេ។ ទន្ទឹមគ្នានេះ ឪពុកម្ដាយ ឬអាណាព្យាបាល អ្នកអប់រំ និងអ្នកពាក់ព័ន្ធត្រូវមានការយល់ដឹងពីដំណាក់កាលនៃការលូតលាស់ និងអភិវឌ្ឍរបស់កុមារនេះ ដើម្បីឆ្លើយតបទាន់ពេលវេលា។

បើតាមសៀវភៅការអភិវឌ្ឍកុមារ ផ្សារភ្ជាប់នឹងការអប់រំបឋមសិក្សា បានបង្ហាញ កត្តាមួយចំនួនមានឥទ្ធិពលវិជ្ជមានដល់ការអភិវឌ្ឍកុមារ រួមមាន៖

ទី១. កត្តាជីវសាស្ត្រ ៖ មនុស្សជាភាវៈរស់ ហេតុនេះមនុស្សត្រូវទទួលឥទ្ធិពលពីកំណើត និងតំណពូជដែលជាពន្លករូបធាតុពីធម្មជាតិ ជាពិសេសវិសេសភាព កាយវិភាគ និងសរីរៈរបស់ខួរក្បាល ព្រមទាំងប្រព័ន្ធប្រសាទ។ និយាយពីតំណពូជ គឺជាការបញ្ជូនហ្សែនរបស់ឪពុកម្តាយទៅឱ្យកូន។ ការសិក្សាពីមនុស្សបានបង្ហាញថា កូនរបស់ឪពុកម្តាយណាមួយនឹងទទួលបានលក្ខណៈជីវសាស្ត្រពីឪពុកម្តាយនោះ ដូចជា ពណ៌ភ្នែក ប្រភេទឈាម កម្ពស់ ភាពរឹងមាំនៃឆ្អឹង និងទម្រង់ខ្លួនប្រាណ ។ល។ ឧទាហរណ៍៖ កូននេះមានរូបរាងដូចម្តាយរបស់គេបេះបិទ ឬមានចិត្តគំនិតដូចបងរបស់គេ ឬពូកែគណិតវិទ្យាដូចឪពុករបស់គេ។

គ្រួសារមានតួនាទីពិសេសក្នុងការរួមចំណែកដល់ការអភិវឌ្ឍកុមារ

ទី២. កត្តាគ្រួសារ ៖ គ្រួសារមានតួនាទីពិសេសក្នុងការរួមចំណែកដល់ការអភិវឌ្ឍកុមារ។ ការយកចិត្តទុកដាក់នេះ ត្រូវគិតគូរចាប់តាំងពីពេលបង្កកំណើត ព្រោះកុមារទទួលបានការអប់រំតាំងពីគេចាប់បង្កកំណើតនៅក្នុងផ្ទៃម្ដាយ។ លើសពីនេះ ម្ដាយត្រូវយកចិត្តទុកដាក់ថែទាំសុខភាពខ្លួនឯង និងទារកក្នុងផ្ទៃដោយត្រូវទៅពិនិត្យសុខភាពជាប្រចាំ ទទួលសារធាតុចិញ្ចឹមចាំបាច់តាមវិធានសុខាភិបាល។

ជាមួយគ្នា ក្រៅពីមានតួនាទីចិញ្ចឹមបីបាច់កូនដោយផ្ដល់អាហារូបត្ថម្ភ ការថែទាំសុខភាព ការចាក់វ៉ាក់សាំងការពារជំងឺនានា ការយកចិត្តទុកដាក់ដល់ការអប់រំកុមារ គ្រួសារក៏មានកាតព្វកិច្ចបញ្ជូនកូនទៅសាលារៀន ផ្គត់ផ្គង់សម្ភារៈសិក្សាដល់កូន ផ្ដល់ការគាំទ្រលើកទឹកចិត្តជាប្រចាំ។ លើសពីនេះ ក៏ត្រូវរៀបចំផែនការរៀនសូត្ររបស់កូនឱ្យបានសមស្រប រៀបចំកន្លែងសិក្សា និងផ្តល់សម្ភារៈសិក្សា តាមដានដំណើរការសិក្សារៀនសូត្រ ជួយបង្រៀនកូនទៅតាមកិច្ចការសាលារៀន និងមានការទំនាក់ទំនងល្អជាមួយគ្រូ។

ទី៣. កត្តាសាលារៀន ៖ សាលារៀនមានតួនាទីយ៉ាងសំខាន់បំផុតក្នុងលំនាំអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់មនុស្សព្រោះវាជាមធ្យោបាយក្នុងការអភិវឌ្ឍកុមារឱ្យមានការរីកចម្រើនពេញលេញ។ ទន្ទឹមគ្នានេះ សាលារៀន ជាកន្លែងបណ្ដុះបណ្ដាលបុគ្គលិកលក្ខណៈ ផ្នែកសីលធម៌ គុណធម៌ ហើយធ្វើការតាមដានរាល់សកម្មភាពទាំងឡាយរបស់សិស្សដែលអាចសម្ដែងចេញជាអំពើ ឬសកម្មភាព។ ឧទាហរណ៍៖ គ្រូត្រូវបង្រៀនពីសុជីវធម៌រស់នៅក្នុងសង្គមដល់សិស្ស ដូចជា ការចេះគួរសម ការប្រើពាក្យសម្ដីទន់ភ្លន់ ការចេះគោរពចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ។

៤. កត្តាមជ្ឈដ្ឋាន ៖ មជ្ឈដ្ឋានសំដៅដល់កត្តាមជ្ឈដ្ឋានធម្មជាតិ និងកត្តាមជ្ឈដ្ឋានសង្គម ដែលកត្តាមជ្ឈដ្ឋានធម្មជាតិជាការជះឥទ្ធិពលមកលើមនុស្សដោយសារបែបផែននៃស្ថានភាពរស់នៅ។ រីឯកត្ដាមជ្ឈដ្ឋានសង្គម មនុស្សមានតួនាទីជាអ្នកគ្រប់គ្រងលើរាល់កិច្ចការដែលខ្លួនបានធ្វើ និងមានសមត្ថភាពអាចកែប្រែមជ្ឈដ្ឋានជុំវិញ និងសហគមន៍បាន ព្រោះកត្តាមជ្ឈដ្ឋាននេះ មិនមែនជាកត្តាកំណត់ទេ វាគ្រាន់តែជាកត្តាសំខាន់មួយសម្រាប់ការអភិវឌ្ឍបុគ្គលិកលក្ខណៈប៉ុណ្ណោះ។

ដូច្នេះ ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស អាចធ្វើឱ្យមជ្ឈដ្ឋានធម្មជាតិ និងមជ្ឈដ្ឋានសង្គមផ្លាស់ប្ដូរបាន។ គេអាចធ្វើឱ្យកត្តាតំណពូជនេះប្រែប្រួល និងធ្វើឱ្យលំនាំនៃបុគ្គលិកលក្ខណៈប្រែប្រួលទៅតាមមជ្ឈដ្ឋានសង្គមបានដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *