ក្រសួងសុខាភិបាល និងក្រសួងការងារ ធ្វើយុទ្ធនាការផ្សព្វផ្សាយ​ទប់ស្កាត់ជំងឺមិនឆ្លង ដល់បងប្អូនកម្មករនិយោជិត

ក្រសួងសុខាភិបាល និង​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃពុធ (៥ កុម្ភៈ) បានរួមគ្នា​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បីទប់ស្កាត់​ជំងឺមិនឆ្លង ទៅ​ដល់បងប្អូន​កម្មករនិយោជិត នៅ​តាម​សហគ្រាស គ្រឹះស្ថាន ដើម្បីបង្កើន​ការយល់ដឹងពីជំងឺមិនឆ្លង​ដល់បងប្អូន​កម្មករ និយោជិត និងសាធារណជន អំពីកត្តាហានិភ័យ នៃជំងឺមិនឆ្លង ក៏​ដូចជា​ជំរុញ​ការផ្លាស់ប្តូរឥរិយាបទរបស់បុគ្គលផ្ទាល់ គ្រួសារ សហគមន៍ ប្រកបដោយសុខភាព និង​សុខុមាលភាព។

បើតាមក្រសួងសុខាភិបាលកម្ពុជា ជំងឺមិនឆ្លង រួមមានជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពោធឈាម ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ, ជំងឺទាំងនេះ ជាជំងឺដែលមានលក្ខណៈរ៉ាំរ៉ៃយូរអង្វែង កើតឡើងដោយស្ងាត់ស្ងៀម សន្សឹមៗ មានភាពស្មុគស្មាញ និងបង្ករផលប៉ះពាល់ដល់ទាំងសុខភាពបុគ្គល សេដ្ឋកិច្ចគ្រួសារ និងសង្គមទាំងមូល។ ជំងឺមិនឆ្លង ជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ ដ៏ធំនៅកម្ពុជា និងសកលលោកផងដែរ។ ជំងឺមិនឆ្លងទាំងនេះ បង្កឡើងដោយកត្តាប្រឈមនាំមុខចំនួន ៤ ដូចជា ៖ ១. របបអាហារមិនមានសុខភាព ខ្វះអនាម័យ (អាហារប្រៃ ផ្អែម ខ្លាញ់), ២. ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង, ៣. ការប្រើប្រាស់ផលិតផលថ្នាំជក់ និង ៤. កង្វះសកម្មភាពរាងកាយ (កង្វះការធ្វើលំហាត់ប្រាណ) ដែលបណ្តាលឱ្យមានការកើនឡើងនូវកត្តាហានិភ័យ ក្នុងការកើតមានជំងឺមិនឆ្លងកើនឡើង។

ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល

ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា ជំងឺមិនឆ្លង​ដូចជា ជំងឺទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម ជំងឺទាំងពីរនេះ អាចបង្ករទៅជាផលវិបាកសុខភាព ជាច្រើនទៀតដូចជា ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ខ្សោយតម្រងនោម ក៏​ដូចជាពិការភ្នែកជាដើម។ ដូច្នេះ​ឯកឧត្តមស្នើដល់បងប្អូនកម្មករ និយោជិត ត្រូវ​អនុវត្តឱ្យបានខ្ជាប់ខ្ជួនរបបអាហារសុខភាព «តិចអំបិល តិចខ្លាញ់ តិចស្ករ» ដោយកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម ភេសជ្ជៈដែលមានជាតិស្ករ ដោយឯកឧត្តមបញ្ជាក់ថា មនុស្សពេញវ័យ មានសុខភាពល្អម្នាក់ គឺត្រូវការថាមពលពីស្ករត្រឹមតែ ៤០ក្រាម (ត្រឹមតែ ១២ ស្លាព្រាបកាហ្វេ) ក្នុងមួយថ្ងៃប៉ុណ្ណោះ, ជាមួយគ្នាបងប្អូន​ក៏​ត្រូវកាត់បន្ថយការទទួលទានអំបិល ឱ្យបានពាក់កណ្តាលនៃទម្លាប់ហូបប្រៃកន្លងមក ដោយថា មនុស្សពេញវ័យម្នាក់ក៏​ត្រូវការអំបិល តិចជាង ៥ក្រាម (១ស្លាបព្រាកាហ្វេ) ប៉ុណ្ណោះ ហើយក៏​សូមចៀសវាងការពិសាបារី និងការប្រើប្រាស់គ្រឿងស្រវឹង ដែលធ្វើឱ្យប៉ះពាល់ ដល់ការលូតលាស់ខួរក្បាល បណ្តាលឱ្យញៀន និងប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ដូចជាជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ប្រើប្រាស់អំពើហឹង្សាបុគ្គល គ្រួសារ និងសង្គម គ្រោះថ្នាក់ចរចរាណ៍ និងប្រឈមនឹងជំងឺផ្សេងៗទៀត។

ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានគូសបញ្ជាក់ដែរថា យុទ្ធនាការនេះ គឺមានគោលបំណងចូលរួមចំណែកក្នុងបេសកកម្មរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺមិនឆ្លង និងធានាឱ្យបាននូវសុខុមាលភាពរបស់កម្មករនិយោជិត។ ជាមួយគ្នានេះ យុទ្ធនាការនេះក៏នឹងរួមចំណែកក្នុងការអនុវត្តសកម្មភាព ដែលមានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ឆ្នាំ២០២២-២០៣០ និងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ ក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅកន្លែងធ្វើការ ផងដែរ។

ទន្ទឹមនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តកិច្ចសហការជាមួយក្រសួងសុខាភិបាល ក្នុងការចុះផ្សព្វផ្សាយ ណែនាំ និងក្រើនរំលឹកដល់បងប្អូនជានិច្ច។ ជាក់ស្តែង ក្រសួងបានជំរុញកម្មវិធីអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារដល់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន រួមទាំងការបង្ការជំងឺឆ្លង និងមិនឆ្លង, ការបោះពុម្ពសារអប់រំរបស់ក្រសួងសុខាភិបាល ដូចជា សារ ៖ «តិចខ្លាញ់ តិចអំបិល តិចស្ករ សារគ្រឿងស្រវឹង សារថ្នាំជក់ និងសារសកម្មភាពរាងកាយ», ការចេញសេចក្តីជូនដំណឹង និងសេចក្តីណែនាំនានាពាក់ព័ន្ធនឹងការលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិត ជាដើម។

ជាមួយគ្នា ឯកឧត្តម ហេង សួរ ក៏​បានធ្វើការ​អំពាវនាវ​ដល់បងប្អូន​កម្មករនិយោជិត ត្រូវចូលរួមផ្លាស់ប្តូរទម្លាប់ និងត្រូវប្រកាន់យកការណែនាំទាំងអស់ឱ្យបានខ្ជាប់ខ្ជួន និងទៀងទាត់ពីព្រោះមានតែបងប្អូនទេ ដែលជាអ្នកអនុវត្តផ្ទាល់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *