បរទេស ៖ យោងទៅតាមអ្នកស្រាវជ្រាវពីមហាវិទ្យាល័យមួយចំនួននៅជុំវិញពិភពលោកបានបង្ហាញថា ឪពុកម្តាយ គឺជាភ្នាក់ងារ ឬ កាតាលីករនៃការផ្លាស់ប្តូរដ៏សំខាន់បំផុត ក្នុងការជះឥទ្ធិពលលើឥរិយាបថរបៀបរស់នៅទៅដល់កុមារ ។ ដូច្នេះ ការដែលមានរបបអាហារត្រឹមត្រូវ និងផ្តល់សុខភាពល្អ ក៏ត្រូវតែមានចូលរួមពីឪពុកម្តាយផងដែរទើបវាអាចមានប្រសិទ្ធភាពចំពោះការរស់នៅរបស់កូនៗ។
វិធីសាស្រ្តក្នុងការរៀបរបបអាហារដែលមានសុខភាពល្អ ត្រូវបានបង្ហាញថាមានសារៈសំខាន់ណាស់ ជាពិសេសការទទួលទានបន្លែ និងផ្លែឈើ ដោយការស្រាវជ្រាវបង្ហាញថា គំរូមាតាបិតា ចំណូលចិត្ត និងការទទួលទានត្រូវបានផ្សារភ្ជាប់ជាវិជ្ជមានជាមួយចំណង់ចំណូលចិត្តអាហាររបស់កុមារ ដោយវាអាចធ្វើឱ្យពួកគេចេះ និងចូលចិត្តការទទួលទានផ្លែឈើ និងបន្លែផងដែរ។

ដើម្បីស្វែងយល់បន្ថែមអំពីប្រធានបទនេះ អ្នកស្រាវជ្រាវបានធ្វើការសិក្សាទៅលើ ពេលវេលាសម្រាប់ទម្លាប់មានសុខភពល្អ ក្នុងរយៈពេល ១២ សប្តាហ៍ នៅរដ្ឋ New South Wales ប្រទេសអូស្រ្តាលី ដោយបានជ្រើសរើសឪពុកម្តាយជាង ៤៥០ នាក់ដែលមានកូនអាយុពី ២ ទៅ ៦ ឆ្នាំ និងបានតាមដានពីខែឧសភា ឆ្នាំ ២០១៩ ដល់ខែមីនា ឆ្នាំ២០២០ ហើយត្រូវបានតាមដានបន្តទៀតរហូតដល់ខែមីនា ឆ្នាំ ២០២១។ ការសាកល្បងធ្វើពិសោធន៍ នៃរបៀបរស់នៅដែលមានសុខភាពល្អ ជាពីរវិធីគឺទាក់ទងតាមទូរស័ព្ទ និង អ៊ីនធឺណិត។ ឪពុកម្តាយដែលបានទទួលការទាក់ទងតាមទូរស័ព្ទបានបង្កើនការទទួលទានបន្លែរបស់ពួកគេយ៉ាងខ្លាំង ប៉ុន្តែមិនសូវផ្តោតទៅលើផ្លែឈើទេ បើធៀបទៅនឹងឪពុកម្តាយដែលសិក្សាតាមអ៊ីនធឺណិត។

ជាលទ្ធផល អ្នកស្រាវជ្រាវបានសន្និដ្ឋានថា វិធីទាំងពីរនេះអាចជួយបង្កើនការទទួលទានផ្លែឈើ និងបន្លែរបស់មាតាបិតា ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារការសាកល្បងនេះនៅមានទំហំតិចតួច អ្នកស្រាវជ្រាវណែនាំឱ្យស្វែងរកវិធីសាស្រ្តបន្ថែមទៀតសម្រាប់ការបង្កើនប្រសិទ្ធភាពការចូលរួមរបស់មាតាបិតាជាមួយនឹងបច្ចេកវិទ្យា៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ផ្តល់ការសិក្សាជំនាញពេញនិយមចំនួន១១ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/09/2024
ជាឱកាសសម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញពិតប្រាកដមួយសម្រាប់ជីវិត ពេលនេះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ប្រកាសជ្រើសរើសសិក្ខាកាមឱ្យចូលរៀនដោយឥតគិតថ្លៃ ទៅលើជំនាញចំនួន១១។

ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សានៅប្រទេសចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2026
អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2023
ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2023
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2026
មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































