វិធីសាស្ត្រចិញ្ចឹមកូន ដើម្បីជួយឱ្យពួកគេអាចសម្រេចភាពជោគជ័យក្នុងជីវិតនៅថ្ងៃអនាគត

ឪពុកម្ដាយជាទូទៅ តែងបារម្ភអំពីអនាគតរបស់កូនៗនៅពេលដែលពួកគេពេញវ័យ។ តើពួកគេនឹងធំឡើង មានសុភមង្គល មានការងារល្អ និងរស់នៅបានសុខស្រួលដែរឬទេ? នេះគឺជាសំណួរ ដែលអ្នកមានគុណគ្រប់រូប តែងតែចោទសួរ នឹងរកវិធី ជួយកូនឱ្យទទួលបានជីវិតមួយដែលល្អប្រសើរ។ យោងតាមអ្នកចិត្តសាស្ត្រ និងអ្នកជំនាញការផ្នែកចិញ្ចឹមកូនជាច្រើន បានបង្ហាញថា មានវិធីសាស្ត្រចំនួន ៥ ដែលអ្នកអាចជួយឱ្យកូនៗរបស់អ្នក ទទួលបានភាពជោគជ័យក្នុងជីវិតនៅថ្ងៃអនាគត។

១. ផ្ដោតលើការកសាងទំនុកចិត្តខ្លួនឯង ៖ ការស្រាវជ្រាវបង្ហាញថា ភាពមានទំនុកចិត្តលើខ្លួនឯង គឺជាកម្លាំងជំរុញដ៏សំខាន់ ដែលអាចបង្កើតភាពជោគជ័យនាពេលអនាគតសម្រាប់កុមារ ព្រោះវាជួយឱ្យកុមារមានជំនឿយ៉ាងមុតមាំថា ជំនាញ និងការខិតខំប្រឹងប្រែងរបស់ពួកគេ នឹងនាំពួកគេទៅរកភាពជោគជ័យ។ វិធីដែលឪពុកម្ដាយ អាចកសាងទំនុកចិត្តឱ្យកូនបានល្អបំផុត គឺអនុញ្ញាតឱ្យកូនធ្វើរឿងអ្វីមួយដោយខ្លួនឯង ដើម្បីពួកគេស្គាល់ទាំងអារម្មណ៍នៃភាពជោគជ័យ និងបរាជ័យ ហើយដឹងពីរបៀបប្រឈមមុខនឹងអារម្មណ៍ទាំងនោះ។

២. បង្រៀនកូនអំពីរបៀបគ្រប់គ្រងខ្លួនឯង ៖ ការគ្រប់គ្រងខ្លួនឯង អាចជួយកំណត់ពីភាពជោគជ័យនាពេលអនាគត។ នៅពេលដែលកុមារ អាចគ្រប់គ្រងខ្លួនឯងបាន ហើយមិនខ្វល់អំពីការរំខានពីខាងក្រៅ មានន័យថា ពួកគេនឹងធំឡើង ជាមួយនឹងភាពវៃឆ្លាត និងចេះលើកទឹកចិត្តខ្លួនឯង។ នេះបើយោងតាមការសិក្សាអស់រយៈពេលជាច្រើនទសវត្សរ៍ដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Otago នៃប្រទេសនូវែលសេឡង់។

នៅពេលកុមារដែលទើបតែចេះដើរតេះតះ អាចចាប់ផ្ដើមពីបញ្ញាត្តិនៃពេលវេលា ម្ដាយឪពុកអាចពន្យល់ពួកគេអំពីសារៈសំខាន់នៃការគ្រប់គ្រងពេលវេលា ដើម្បីផ្ដោតលើសកម្មភាពអភិវឌ្ឍសំខាន់ៗ។ ទន្ទឹមនឹងនេះ កុមារក៏អាចរៀនអំពីរបៀបគ្រប់គ្រងខ្លួនឯង តាមរយៈការលេងហ្គេម ដូចជា freeze tag និង Red light Green light ជាដើម។

៣. ផ្តល់ឱ្យពួកគេនូវស្វ័យភាព ៖ កាលណាដែលអ្នកកាន់តែជឿជាក់លើសមត្ថភាពកូនរបស់អ្នក ពួកគេនឹងមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯងខ្លាំងដូចគ្នា។ ភាពជឿជាក់លើខ្លួនឯង និងសមត្ថភាពក្នុងការលើកទឹកចិត្តខ្លួនឯង គឺពិតជាមានសារៈសំខាន់ ដែលជួយឱ្យកុមារ ជោគជ័យក្នុងការរស់នៅ នៅពេលដែលពួកគេពេញវ័យ។ សកម្មភាព ដែលឪពុកម្ដាយអាចផ្ដល់ឯករាជ្យភាពសម្រាប់កុមារ មានដូចជា ការរៀបចំខ្លួនទៅសាលា ការជ្រើសរើសសកម្មភាព ដើម្បីធ្វើក្រោយចេញពីរៀន និងផ្ដល់ឱកាសឱ្យពួកគេ ធ្វើអ្វីដែលគេចូលចិត្តជាដើម។

៤. មិនផ្ដោតលើភាពល្អឥតខ្ចោះ ៖ បើកឱកាសឱ្យកូនរបស់អ្នកភ្លក្សរសជាតិ នៃភាពបរាជ័យ ប៉ុន្តែអ្នកត្រូវឆ្លើយតបទៅនឹងកំហុសទាំងនោះដោយការយល់ចិត្ត និងលើកទឹកចិត្ត។ លើសពីនេះ អ្នកក៏អាចពន្យល់ពួកគេឱ្យមានទំនុកចិត្តលើខ្លួនឯង និងរៀនសូត្រពីកំហុស និងចាត់ទុកភាពបរាជ័យ ជាឱកាសសិក្សា។ ការស្រាវជ្រាវបានបង្ហាញថា ការទាមទារភាពល្អឥតខ្ចោះមិនធ្វើឱ្យកូនរបស់អ្នក មានភាពជោគជ័យនាពេលអនាគតនោះទេ ហើយទម្លាប់នេះ មានចំណែកជះឥទ្ធិពលដល់បញ្ហាផ្លូវចិត្ត ដូចជា ភាពថប់បារម្ភ និងការមិនឱ្យតម្លៃខ្លួនឯង។

ជំនួសឱ្យការផ្ដោតលើភាពល្អឥតខ្ចោះ អ្នកអាចបង្រៀនកូន ឱ្យពិភាក្សាដោយបើកចំហអំពីកំហុស ដែលគេបានធ្វើ បន្ទាប់មកបង្ហាញពីរបៀបដែលអ្នកបានដោះស្រាយបញ្ហា និងអ្វីដែលអ្នកបានរៀនពីបញ្ហា ដែលអ្នកបានជួប។

៥. ឧស្សាហ៍និយាយអំពីចំណេះដឹងហិរញ្ញវត្ថុ ៖ ចំណេះដឹងហិរញ្ញវត្ថុពិតជាមានសារៈសំខាន់ សម្រាប់មនុស្សគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ។ ដូច្នេះ មិនលឿនពេកទេ ដែលអ្នកពិភាក្សា ឬជជែកអំពីបញ្ហានេះ ជាមួយកូនរបស់អ្នក ជាពិសេស គឺរបៀបរកលុយ ការចំណាយ ដែលត្រឹមត្រូវ ការសន្សំ និងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគត។ ការបង្រៀន និងបង្ហាញកូនរបស់អ្នក អំពីតម្លៃនៃចំណេះដឹងហិរញ្ញវត្ថុ នឹងជួយឱ្យពួកគេអាចរស់នៅក្នុងជីវិតមួយ ដែលគេចង់បាននាពេលអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...