៤ចំណុចគាំទ្រដល់សុខភាពកូនក្នុងពេលទទួលរងឥទ្ធិពលជំងឺផ្លូវដង្ហើមកូវិដ​ ១៩

ភ្នំពេញ – ឥទ្ធិពលនៃជំងឺផ្លូវដង្ហើមកូវីដ-១៩ រំខានដល់ការរស់នៅ និងប៉ះពាល់ដល់ការលូតលាស់ប្រាជ្ញា ស្មារតី និងរាងកាយកុមារ ។ ស្ថានភាពនេះ ម្តាយឪពុកអាចផ្តល់ជំនួយទៅកាន់កូន ដើម្បីឆ្លើយតបនៅនឹងការលូតលាស់របស់ពួកគេឱ្យស្របទៅតាមវិធីចិញ្ចឹមកូនបែបសម័យថ្មីនៃបរិបទកូវីដ-១៩ ។ នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី បង្ហាញតាមរយៈវីដេអូអប់រំខ្លី ដែលឪពុកម្តាយចាំបាច់ត្រូវតែដឹងនឹងអនុវត្តក្នុងការរស់នៅ ។

១.រៀនបច្ចេកវិទ្យា ៖ ឪពុកម្តាយចំាបាច់ត្រូវមានចំណេះដឹងទាំងអស់នេះដើម្បីសម្របខ្លួនជាមួយកូន និងយល់ពីរបៀបប្រើប្រាស់ជាមូលដ្ឋានគ្រឹះខ្លះៗ ដូចជាកន្លែងបិតបើក ការគ្រប់គ្រង់ម៉ោងនៅលើគ្រឿងអេឡិចត្រូនិកដែលកូនប្រើប្រាស់ទាំងឡាយ ។

២.អត់ធ្មត់ ៖ ម្តាយឪពុកត្រូវមានវិធីសាស្រ្តពន្យល់ទៅកាន់កូនពីស្ថានភាពជំងឺរាតត្បាតនេះ និងប្រាប់ពីផលប៉ះពាល់នានា ព្រមទាំងវិធានកាការពារ ដែលមនុស្សគ្រប់គ្នាត្រូវរៀនរស់នៅធម្មតាតាមបែបគន្លងថ្មី ។

៣.អនាម័យ ៖ ក្នុងបរិបទនេះអនាម័យជារឿងសំខាន់ណាស់មិនអាចធ្វេសប្រហែសដូចពេលមុនៗបានឡើយ ។ ម្តាយឪពុកត្រូវយកចិត្តទុកដាក់តាមរយៈសកម្មភាព ដូចជា បង្រៀនពីវិធីលាងដៃឱ្យបានត្រឹមត្រូវ ចេះជ្រើសរើសប្រភេទម៉ាសដែលមានគុណភាពល្អ និងស្គាល់ពីប្រភេទអាកុលដែលគួរប្រើប្រាស់ ។ ការជ្រើសរើសសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវទៅតាមបរិយាកាស និងដឹងពីផលប៉ះពាល់តាមរយៈសកម្មភាពសាមញ្ញៗមួយចំនួន ឧទាហរណ៍ការស្វាគមន៍ដោយប៉ះដៃគ្នាជារឿងចាំបាច់ដែលកុមារត្រូវដឹង ។

៤.អាហារប្រចាំថ្ងៃ ៖ ញុំាអាហារឱ្យបានគ្រប់គ្រាន់ និងពោពេញដោយជីវជាតិ ស្របទៅតាមតម្រូវការរាងកាយ ។ ជ្រើសរើសអាហារពោពេញដោយសារធាតុវីតាមីន ។ កុំឱ្យហូបច្រើនជ្រុល ។ បន្ថែមពីនោះរាងកាយក៏ត្រូវការសារធាតុសាច់ ហើយយល់ល្អបរិភោគសាច់ត្រីយ៉ាងហោចណាស់បីទៅបួនថ្ងៃក្នុងមួយសប្តាហ៍ ។ ចំណែកឯប្រភេទសាច់សត្វសូមជ្រើសយកសាច់សត្វដែលស៊ីស្មៅជាចំណីអាហារ ឧទាហរណ៍សាច់គោ ជាប្រភេទមិនសូវមានមេរោគនោះទេ ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា លើសពីនោះទៅទៀតបន្លែ និងផ្លែឈើក៏សំខាន់ណាស់ដែរ ដែលជួយឱ្យប្រព័ន្ធការពាររបស់មនុស្សរឹងមាំ ។ ប្រសិនបើមិនបានញុំាប្រភេទបន្លែផ្លែឈើទេ វានឹងធ្វើឱ្យមនុស្សកើតជំងឺមហារីក ផ្ដាសាយ និងឆាប់ទទួលរង់ជំងឺផ្សេងៗជាច្រើនទៀត ។ ដូច្នេះហើយការរិះរកវិធីសាស្រ្តពន្យល់កូនឱ្យញុំាអាហារល្អៗទាំងនេះជួយពួកគេច្រើនណាស់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...