ផលប៉ះពាល់ នៃការប្រើប្រាស់ផលិតផលប្លាស្ទិក

បច្ចុប្បន្នប្លាស្ទិកបានក្លាយជាសម្ភារៈសំខាន់មួយ ដែលមនុស្សប្រើប្រាស់យ៉ាងទូលំទូលាយក្នុងជីវិតប្រចាំថ្ងៃ។ ផលិត​ផល​ប្លាស្ទិក​ដែលប្រើបានតែមួយដង មានជាអាទិ៍ ថង់ ស្លាបព្រា សម ដបទឹក ប្រអប់ដាក់អាហារ ជាប្រភេទប្លាស្ទិកបានដែលផ្តល់ភាពងាយស្រួល និងមានតម្លៃថោកសម្រាប់អ្នកប្រើប្រាស់។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ប្លាស្ទិកច្រើនបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សុខភាពមនុស្ស និងសត្វរស់នៅក្នុងធម្មជាតិ។ ដូច្នេះ ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលប្លាស្ទិកគឺមានសារៈសំខាន់ណាស់ សម្រាប់ការការពារអភិរក្សបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។

បើតាមអត្ថបទរបស់ក្រសួងបរិស្ថាន ការប្រើប្រាស់ផលិតផលប្លាស្ទិកដែលប្រើបានតែមួយដងមិនបានត្រឹមត្រូវ អាចបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងសង្គម ព្រោះប្លាស្ទិកភាគច្រើនត្រូវបានផលិតពីសារធាតុគីមី ដែលពិបាកបំបែកធាតុវិញនៅក្នុងធម្មជាតិ និងប្លាស្ទិកមួយចំនួនអាចចំណាយពេលរាប់រយឆ្នាំដើម្បីបំបែកធាតុ ឬ រលាយវិញក្នុងធម្មជាតិ។ ដូចនេះ ការបោះចោលសំណល់ប្លាស្ទិកដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ អាចនាំឱ្យមានការបំពុលដី ទឹក និងខ្យល់។

សំណល់ប្លាស្ទិកកំពុងតែធ្វើ​ឱ្យប៉ះពាល់ដល់បរិស្ថាន

ថង់ប្លាស្ទិក និងដបប្លាស្ទិកជាច្រើន ត្រូវបានគេចោលអនាធិបតេយ្យទៅក្នុងទន្លេ សមុទ្រ ឬកន្លែងសាធារណៈ ដែលបង្កឱ្យបរិស្ថានកខ្វក់ និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីក្នុងទឹក។

ប្លាស្ទិកអាចបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងអេកូឡូស៊ី ជាពិសេសសត្វនៅក្នុងទឹកដូចជា ត្រី ពស់ អណ្តើក និងបក្សីសមុទ្រ ដោយសារវាច្រឡំស៊ីសំណល់ប្លាស្ទិកជាអាហារ។ នៅពេលសត្វទាំងនោះស៊ីប្លាស្ទិក វាអាចបណ្តាលឱ្យសត្វឈឺ ឬ ស្លាប់ ព្រោះប្លាស្ទិកមិនអាចរំលាយក្នុងប្រព័ន្ធរំលាយអាហាររបស់សត្វបានទេ។ លើសពីនេះ សត្វខ្លះអាចជាប់ក្នុងថង់ប្លាស្ទិក ឬ ខ្សែប្លាស្ទិក ដែលធ្វើឱ្យពិបាកក្នុងការចលនា និងអាចនាំទៅដល់ការស្លាប់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្លាស្ទិកក៏អាចប៉ះពាល់ដល់សុខភាពមនុស្សផងដែរ ដោយសារ ប្លាស្ទិកផលិតមានលាយសារធាតុគីមីដែលអាចប៉ះពាល់ដល់រាងកាយមនុស្ស ប្រសិនបើប្រើប្រាស់មិនត្រឹមត្រូវ។

ឧទាហរណ៍ ការដាក់ម្ហូបអាហារក្តៅក្នុងប្រអប់ប្លាស្ទិក វាអាចបញ្ចេញនូវសារធាតុពុលចូលទៅក្នុងម្ហូបអាហារ និងចំពោះការដុតសំណល់ប្លាស្ទិក អាចបញ្ចេញនូវសារធាតុពុលចូលទៅក្នុងខ្យល់ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពដូចជា បញ្ហាជំងឺផ្លូវដង្ហើម ជំងឺរលាកស្បែក និងជំងឺផ្សេងៗ។ បន្ថែមពីនេះ សំណល់ប្លាស្ទិកតូចៗ ឬ មីក្រូប្លាស្ទិក អាចចូលទៅក្នុងខ្សែសង្វាក់អាហារ និងអាចប៉ះពាល់ដល់សុខភាពមនុស្សនៅពេលបរិភោគត្រី ឬ សត្វរស់នៅក្នុងទឹក ជាអាហារ។

ក្រៅពីផលប៉ះពាល់ដល់បរិស្ថាន និងសុខភាព សំណល់ប្លាស្ទិកក៏អាចបង្កឱ្យមានប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចផងដែរ។ វាអាចប៉ះពាល់ដល់ការទាក់ទាញភ្ញៀវទេសចរ នៅពេលដែលសំណល់ប្លាស្ទិកបោះចោលរាយប៉ាយ នៅតាមដងផ្លូវ តំបន់ទេសចរណ៍ និងក្នុងទីក្រុង។ ជាមួយគ្នាដែរ ចំពោះការប្រមូល និងសម្អាតសំណល់ប្លាស្ទិកដែលរាយប៉ាយ ត្រូវចំណាយពេលនិងថវិកាច្រើន។ ដូចនេះប្រសិនបើគ្មានការគ្រប់គ្រងសំណល់ប្លាស្ទិកឱ្យបានល្អទេ វាអាចបង្កបញ្ហាកាន់តែធ្ងន់ធ្ងរឡើងនាពេលអនាគត។

ដើម្បីកាត់បន្ថយប៉ះពាល់ យើងអាចប្រើប្រាស់ថង់ក្រណាត់ ជំនួសថង់ប្លាស្ទិក

ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែមួយដង យើងគួរចាប់ផ្តើម ពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះក្នុងជីវិតប្រចាំថ្ងៃ។ យើងអាចប្រើប្រាស់ថង់ក្រណាត់ ជំនួសថង់ប្លាស្ទិក ប្រើដបទឹកដែលអាចប្រើឡើងវិញ ព្រមទាំងសម្ភារៈផ្សេងទៀតដែលជំនួសប្លាស្ទិក និងចូលរួមក្នុងការញែកសំណល់ឱ្យបានត្រឹមត្រូវ និងការកែច្នៃសំណល់។ លើសពីនេះ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ គួរធ្វើការផ្សព្វផ្សាយនិងអប់រំអំពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលប្លាស្ទិក និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមថែរក្សានិងការពារបរិស្ថាន។

សរុបមក ការប្រើប្រាស់ផលិតផលប្លាស្ទិកដែលប្រើបានតែមួយដង គឺមានទាំងអត្ថប្រយោជន៍ និងគុណវិបត្តិ ប៉ុន្តែផលប៉ះពាល់អវិជ្ជមានរបស់វាអាចបង្កបញ្ហាធ្ងន់ធ្ងរដល់បរិស្ថាន សត្វ និងសុខភាពមនុស្ស ប្រសិនបើការគ្រប់គ្រងសំណល់ប្លាស្ទិកនេះមិនបានល្អ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកដែលប្រើបានតែមួយដង និងលើកកម្ពស់ការប្រើប្រាស់ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព និងសុខភាពសាធារណៈសម្រាប់មនុស្សជំនាន់ក្រោយ៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]