រដ្ឋមន្ត្រីសាធារណការ ៖ ​ត្រួតពិនិត្យ​លក្ខណៈបច្ចេកទេសរថយន្តត្រឹមត្រូវជួយធានាសុវត្ថិភាព​​ពេលធ្វើដំណើរ​

ភ្នំពេញ – ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្ម​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេសយានជំនិះ (ឆៀក) ជំនាន់ទី២ កាលពីថ្ងៃចន្ទ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និង​ដឹកជញ្ជូន បានអំពាវនាវ​ដល់ម្ចាស់យានជំនិះទាំងអស់ សូម​យកយានជំនិះរបស់ខ្លួន​ទៅត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យ​បានទៀងទាត់ និងទាន់ពេលវេលា ដើម្បីសុវត្ថិភាព​ក្នុង​ពេលធ្វើដំណើរ​នៅ​តាម​ដងផ្លូវ។ ទម្លាប់យករថយន្តទៅ​​ត្រួតពិនិត្យ​លក្ខណៈបច្ចេកទេសបានត្រឹមត្រូវ ធានាសុវត្ថិភាព​ក្នុង​ពេលធ្វើដំណើរ។

បើតាម​ឯកឧត្តម ស៊ុន ចាន់ថុល យានជំនិះ​ដែល​មិនស្រប​តាម​ស្តង់ដារ​លក្ខណៈបច្ចេកទេស អាចបង្ក​គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ខណៈ​ដែល​គេ​រកឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍​សព្វថ្ងៃកើត​ឡើង​ចេញពីកត្តាយានជំនិះ​ មាន​ប្រមាណ ៣,៥ ភាគរយ ព្រោះតែម្ចាស់មិនបាន​យកយានជំនិះ​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​ទៀងទាត់ ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និង​ដឹកជញ្ជូន ៖

“សូមអំពាវនាវទៅបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តត្រូវប្រញាប់ប្រញាល់យករថយន្តទាំងនោះ មកឆៀកឱ្យទាន់ពេលវេលា ចៀសវាងការផាកពិន័យបន្ថែមទៀត មួយថ្ងៃ ៥០០រៀល បង់ចូលថវិកាជាតិ។ កុំចោទរាជរដ្ឋាភិបាលចេះតែផាកពិន័យចង់បានលុយប្រជាពលរដ្ឋ បើយើងធ្វើមិនខុសគេមិនផាកពិន័យនោះទេ”

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសាធារណការ និង​ដឹកជញ្ជូន ក៏​បាន​ឱ្យដឹងដែរថា បច្ចុប្បន្ននេះ​មានយានជំនិះ​ប្រមាណ ៤៩០ពាន់គ្រឿង មិនទាន់ត្រូវ​បានយក​ទៅ​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (ឆៀក) នៅ​ឡើយទេ ។ យ៉ាងណាក៏ដោយ រថយន្ត​ដែលមិនទាន់យកទៅត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស (ឆៀក) ទាំងនោះ អាចនឹងរងការ​ផាកពិន័យ​ក្នុង​មួយ​ថ្ងៃ ៥០០រៀលសម្រាប់​រថយន្តធុនតូច ហើយមួយ​ថ្ងៃ ២០០០រៀល​សម្រាប់​រថយន្តធុនធំ ។

(រថយន្តប្រមាណជិតកន្លះលានគ្រឿង មិនទាន់បានទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស) បើយោង​តាម​ច្បាប់ចរា​ចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រ​កម្ពុជា យានយន្ត​ដែល​ធ្វើដំណើរ​តាមដងផ្លូវ​ដោយ​មិន​បានត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ (ឆៀក) អាចនឹងត្រូវ​សមត្ថកិច្ច​ចាប់ផាកពិន័យ​ចំនួន ១៨ម៉ឺនរៀល​ចំពោះ​រថយន្ត​ធុនស្រាល និង​ចំនួន ៣៧ម៉ឺន​៥ពាន់រៀល សម្រាប់រថយន្តធុនធំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។