រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ បណ្ណាល័យ “បន្ទប់តម្រង់ទិសវិជ្ជាជីវៈ” រួមចំណែកបណ្តុះធនធានមនុស្សតាមរយៈអំណាន

ខេត្តកំពង់ចាម ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ដើម្បីធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ គឺការបណ្តុះធនធានមនុស្សឱ្យបានច្រើន ។ ទន្ទឹមគ្នានេះ ការអានសៀវភៅបានច្រើន គឺជួយបង្កើនការចងចាំ មិនងាយភ្លេច ធ្វើឱ្យ​ខួរក្បាលថ្មីរហូត ។ ឯកឧត្តមលើកឡើងបែបនេះក្នុងឱកាស សម្ពោ​ធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅបណ្ណាល័យ បន្ទប់តម្រង់ទិសវិជ្ជាជីវៈ នៃវិទ្យាល័យជីហៃ ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យកន្លងទៅ ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍បញ្ជាក់បន្ថែមថា សមិទ្ធិផលថ្មីទាក់ទងវិស័យអប់រំនេះ គឺបានរួមចំណែកដល់ដំណើរការអភិវឌ្ឍន៍​ប្រទេសជាតិ ដូច្នេះហើយអ្វីដែលសំខាន់ គឺការបន្តចូលរួមកសាងសមិទ្ធិផល រក្សាមរកតទុកជូនអ្នកជំនាន់ក្រោយៗ ជាពិសេសការកសាងសន្តិភាពបានស្ថិតស្ថេរ​។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន

“សិស្សានុសិស្ស ត្រូវយកបណ្ណាល័យថ្មីនេះជាកន្លែងបណ្តុះគំនិត និងការយល់ដឹងថ្មីៗ ជាជំនួយសម្រាប់ការរៀនសូត្រអោយបានពូកែ រៀនឱ្យចេះ កុំរៀនដើម្បីយកតែលេខ១ ត្រូវរៀនដើម្បីអាចធ្វើការបានច្បាស់លាស់”

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ចាក់បន្ថែមថា ការផ្ទេរចំណេះដឹងទៅវិញទៅមក និងបំប៉នចំណេះដឹងជាភារកិច្ចចាំបាច់បំផុតដែលត្រូវធ្វើពីជំនាន់មួយ ទៅជំនាន់មួយ ព្រោះចំណេះដឹងរបស់ប្រជាជនសំខាន់បំផុតសម្រាប់បណ្តាប្រទេសទាំងអស់លើពិភពលោក ។ ឯកឧត្តម បន្តថា ស្របគ្នានេះ ត្រូវរួមគ្នាថែរក្សាបណ្ណាល័យនេះអោយបានល្អ ដើម្បីជួយជំរុញការអានសៀវភៅកាន់តែច្រើន រួមជាមួយការសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅ នោះនឹងបង្ហាញពីការចេះដឹងរបស់ប្រជាជន។

ក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា បណ្ណាល័យថ្មីនេះ ជាឱកាសនិងជាកន្លែងឱ្យសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ បានសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹងថ្មីៗបន្ថែមទៀត ហើយអ្វីដែលសំខាន់សម្រាប់ការសិក្សា នោះគឺត្រូវគោរពវិន័យសាលា និងមានវិន័យខ្លួនឯង ទំលាប់រៀនសូត្រ ទំលាប់ការអាន ដើម្បីធ្វើអោយមានគំនិតថ្មីៗរហូត ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បន្ថែមថា បណ្ណាល័យបន្ទប់តម្រង់ទិសវិជ្ជាជីវៈនេះ ជាគំនិតផ្តួចផ្តើម និងឧបត្ថម្ភជាថវិកាពីសំណាក់លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង និងអង្គការស៊ីប៉ា ដែលជាអតីតសិស្សនៃវិទ្យាល័យជីហែ មានបំណងចង់ឱ្យកូនខ្មែរមានចំណេះដឹង ដោយបង្កើតបណ្ណាល័យឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សិក្សាស្រាវជ្រាវរកឯកសារផ្សេងៗបាន ។

សូមជម្រាបជូនថា អតីតបន្ទប់សិក្សាចំនួន៤ ដែលមានសភាពទ្រុឌទ្រោម បានជួសជុសកែលម្អឱ្យក្លាយទៅជាបណ្ណាល័យ និងសាលប្រជុំ ចំណាយថវិកាអស់ជាង ២០ម៉ឺនដុល្លារ ដែលការជួយឧបត្តម្ភដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។ ដោយមានបំណងផ្តល់ដល់សិស្សានុសិស្សនូវបច្ចេកវិទ្យាទំនើបដើម្បីជួយឱ្យពួកគេទទួលបានជោគជ័យក្នុងវិជ្ជាជីវៈ ស្ថាបនិកគម្រោងបានស្នើសុំទៅអង្គការស៊ីប៉ា និងក្រុមហ៊ុនខ្សែកាប Passerelle Numérique ឱ្យចូលរួមជួយកែលម្អទីតាំង និងបំពាក់គ្រឿងបរិក្ខារចាំបាច់សម្រាប់ការអាន និងការស្រាវជ្រាវរបស់សិស្សានុសិស្ស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...