អ្នកនាំពាក្យ ៖ ការអនុវត្តកម្មវិធីបង្រៀន និងរៀនពេញមួយថ្ងៃ គឺដើម្បីលើកកម្ពស់គុណភាពអប់រំ

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ដោយ​ប្រាប់ដល់គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​សាធារណៈ ឱ្យ​មានដំណើរការបង្រៀន និងរៀនពេញមួយថ្ងៃ។ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា សេចក្តីណែនាំ​ដែល​ជំរុញឱ្យ​គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈដំណើរការបង្រៀន និងរៀនពេញមួយថ្ងៃនេះ គឺដើម្បីលើកកម្ពស់គុណភាពអប់រំ ឆ្លើយតបទៅនឹង​តម្រូវការ​ពិតប្រាកដ​របស់សហគមន៍ មាតាបិតា ឬអ្នកអាណាព្យាបាល នាពេលបច្ចុប្បន្ន។

ក្នុង​សេចក្ដីណែនាំ ក្រសួងអប់រំជំរុញឱ្យគ្រឹះស្ថានសិក្សាកំណត់កាលវិភាគបង្រៀនយ៉ាងតិច ៤០ម៉ោងសិក្សាក្នុងមួយសប្ដាហ៍ ដោយក្នុងមួយម៉ោងសិក្សាមានរយៈពេល ៥០នាទី។ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅ ត្រូវកំណត់ម៉ោងសិក្សាដោយពេលព្រឹកចូលម៉ោង ៧:00 ចេញម៉ោង ១១:០០ និងរសៀលចូលម៉ោង ១៣:០០ ឬម៉ោង ១៤:០០ ចេញម៉ោង ១៦:០០ ឬម៉ោង ១៧:00។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

សម្រាប់ការគ្រប់គ្រងបច្ចេកទេសបង្រៀន និងរៀន រួមមាន ភាសាខ្មែរ គណិតវិទ្យា ភាសាបរទេស និងមុវិជ្ជាមួយចំនួនទៀត ដែលអាចបត់បែនការអនុវត្ត ឬតាមស្ថានភាពជាក់ស្ដែងរបស់សាលារៀន ព្រមទាំងជួយសិស្សរៀនយឺតផងដែរ។ ហើយប្រសិនបើ​មានលទ្ធភាព អាច​បញ្ចូល​ការ​អនុវត្តកម្មវិធី​សិក្សា​ទំនើប ដោយបន្ថែម​មុខ​វិជ្ជា​ភាសាអង់គ្លេស ចិន កុំព្យូទ័រ ការ​អប់រំស្ទែម រ៉ូបូទិក ក៏​ដូចជា​ការ​អប់រំ​សិល្បៈ កីឡា ជា​ដើម។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាស៍ថា ដំណើរការបង្រៀន និងរៀនពេញមួយថ្ងៃនេះ គឺជាអ្វីដែលក្រសួងអប់រំ បានត្រៀមលក្ខណៈជាច្រើនឆ្នាំណាស់មកហើយ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់គុណភាពអប់រំ។ ជាក់ស្ដែង នៅក្នុងឆ្នាំសិក្សា២០១៦ និង២០១៨កន្លងមក ក្រសួងអប់រំ បានសិក្សា និងដាក់ចេញក្របខណ្ឌកម្មវិធីសិក្សាថ្មី ក៏ដូចជាកម្មវិធីសិក្សាលម្អិតតាមមុខវិជ្ជានីមួយៗ ដែលកម្មវិធីសិក្សានោះបានចង្អុលបង្ហាញពីការអនុវត្តកម្មវិធីសិក្សាពេញមួយថ្ងៃ។

លោកជំទាវ ឃួន វិច្ឆិកា បញ្ជក់ថា ភាពជោគជ័យដែលក្រសួងអប់រំអនុវត្តកម្មវិធីរៀនពេញមួយថ្ងៃ បានធ្វើឱ្យក្រសួងសម្រេចចិត្តពង្រីកវិសាលភាពនេះ ដោយបច្ចុប្បន្នមានសាលារៀនជំនាន់ថ្មីចំនួន១៤ កំពុងដំណើរការនៅទូទាំងប្រទេស ហើយក្រសួងអប់រំ គ្រោងពង្រីកវិសាលភាពសាលារៀនជំនាន់ថ្មីចំនួន ៨បន្ថែមទៀតនៅឆ្នាំក្រោយ។

អ្នកនាំពាក្យក្រសួងអប់រំបន្ថែមថា ស្របជាមួយគ្នា ក្រសួងក៏​បានដាក់ឱ្យ​សាលារៀនគំរូអនុវត្តផងដែរ ដោយ​សាលារៀនដែលទទួលបានជាសាលាស្តង់ដាសាលារៀនគំរូប្រមាណ ២០០សាលា បានទទួលសេចក្ដីណែនាំនេះតាំងពីដើមឆ្នាំសិក្សា​២០២៤-២០២៥ នៅក្នុងការអនុវត្តការបង្រៀនបន្ថែមយ៉ាងតិច ២ម៉ោងក្នុងមួយថ្ងៃ។

យ៉ាងណា បើតាម​លោកជំទាវ ឃួន វិច្ឆិកា តាមរយៈសេចក្ដីណែនាំកន្លងមក ក្រសួងអប់រំ ក៏សង្កេតឃើញថា សាលារៀនជាច្រើនបានចាប់ផ្ដើមពង្រីកវិសាលភាពរបស់ខ្លួន ទៅតាមធនធានដែលមានស្រាប់តាមការអនុវត្តកម្មវិធីសិក្សាបន្ថែមម៉ោងនេះ។ ក្រោយពេលរៀបចំកម្មវិធីសិក្សានេះរួចរាល់ ក្រសួងក៏បានរៀបចំឱ្យមានសាលារៀនជំនាន់ថ្មី ដែលកម្មវិធីសាលារៀនជំនាន់ថ្មីនេះ គឺជាសាលារៀនដែលអនុវត្តការរៀនពេញមួយថ្ងៃ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...