ពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ បន្តជំរុញទម្លាប់អាន ជាពិសេសក្នុងចំណោមយុវជន

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ នៅសមាគមអ្នកនិពន្ធខ្មែរ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ពិព័រណ៍សៀវភៅកម្ពុជា បន្តជំរុញទម្លាប់អាន ជាពិសេសក្នុងចំណោមយុវជន កាន់តែផុសផុលគួរឱ្យកត់សម្គាល់។

ឯកឧត្តម គឹម ពីនន់ មានប្រសាសន៍ថា ការរៀបចំពិព័រណ៍សៀវភៅ ដែលបានកើនឡើងពីស្តង់តិចតួចរហូតដល់ជាង ៣០០ ស្តង់នាពេលបច្ចុប្បន្ន គឺជាសញ្ញាឆ្លុះបញ្ចាំងពីការចង់ចេះ ចង់ដឹង និងការគាំទ្រសៀវភៅពីសំណាក់ប្រជាជនខ្មែរ ជាពិសេសស្រទាប់យុវវ័យ។ ទន្ទឹមនឹងនេះ សៀវភៅដែលដាក់តាំងមានច្រើនប្រភេទ ទាំងអក្សរសិល្ប៍ វិទ្យាសាស្ត្រ និងមានអ្នកនិពន្ធខ្មែរបានកើនឡើងផងដែរ។

ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

បើទោះជាមានការចាប់អារម្មណ៍ច្រើនលើវិស័យអានសៀវភៅក៏ដោយ ឯកឧត្តម គឹម ពីនន់ បានលើកឡើងថា ប្រជាជនកម្ពុជានៅមិនទាន់មាន “វប្បធម៌នៃការអាន” បានល្អនៅឡើយទេ បើប្រៀបធៀបនឹងប្រទេសមួយចំនួន។ ឯកឧត្តមបន្តថា ការអានភាគច្រើនកើតឡើងនៅក្នុងសាលារៀន តាមការតម្រូវរបស់គ្រូបង្រៀន ឬសាស្ត្រាចារ្យ គឺមិនទាន់កើតចេញពីស្មារតីចង់អានដោយស្ម័គ្រចិត្តនោះទេ។

ឯកឧត្តម គឹម ពីនន់ សង្ឃឹមថា ការរៀបចំឱ្យមានពិព័រណ៍សៀវភៅកម្ពុជានេះ បន្តិចម្តងៗនឹងបណ្តុះគំនិតវប្បធម៌នៃការអានដោយស្ម័គ្រចិត្ត។

ជាមួយគ្នានេះ ឯកឧត្តម ហុក សុទ្ធិ ប្រធានសមាគមបណ្ណារក្សកម្ពុជា និងជានាយកអង្គការស៊ីប៉ា មានប្រសាសន៍​ថា ដោយសារកម្ពុជាធ្លាប់ជួបរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាង៣ឆ្នាំ ដែលបានសម្លាប់បញ្ញវន្ត ដូចជាគ្រូបង្រៀន អ្នកនិពន្ធ ប្រមាណ៨០ភាគរយ និងបានដុតបំផ្លាញសៀវភៅស្ទើរទាំងស្រុង ទើបធ្វើឱ្យបាត់បង់ការផ្ទេរទម្លាប់អានតាមគ្រួសារពីជំនាន់មួយទៅជំនាន់មួយ។ ឯកឧត្តមបន្តថា កាលណាកូនមិនឃើញឪពុកម្តាយអានសៀវភៅ កូនក៏មិនអាចអាន និងមិនយល់ពីអត្ថប្រយោជន៍នៃការអានដែរ។

ឯកឧត្តម ហុក សុទ្ធិ ប្រធានសមាគមបណ្ណារក្សកម្ពុជា និងជានាយកអង្គការស៊ីប៉ា

ឯកឧត្តម ហុក សុទ្ធិ បន្ថែមថា ការអានសៀវភៅ គឺជាវិធីទទួលបានចំណេះដឹងរឹងមាំជាងគេ។ ឯកឧត្តម ហុក សុទ្ធិ ក៏សង្កេតឃើញថា បច្ចុប្បន្នក្មេងៗនៅជនបទមិនអៀនក្នុងការអាននោះទេ ប៉ុន្តែយុវជននៅទីក្រុងវិញហាក់ញៀននឹងទូរស័ព្ទ តែក៏មានការអានតាមឌីជីថលដែរ ប៉ុន្តែមិនមាំទាំដូចការអានតាមរយៈសៀវភៅ។ យើងសង្ឃឹមថា អាចកែឱ្យមានទម្លាប់អានសៀវភៅបានប្រសើរជាងនេះ។

លោកស្រី ម៉ៅ កូឡាប ប្រធានកម្មវិធីអភិវឌ្ឍន៍យុវជន និងបណ្ណាល័យ អង្គការស៊ីប៉ា យល់ឃើញថា ការអានសៀវភៅនៅកម្ពុជាបានកើនឡើងដោយសារតែមានអ្នកនិពន្ធដែលមានគុណភាព។ ប្រសិនបើអ្នកនិពន្ធមិនមានគុណភាព ក៏គ្មានវត្តមានអ្នកអានច្រើនដែរ។ លោកស្រី ម៉ៅ កូឡាប បន្តថា ការជំរុញឱ្យវិស័យសៀវភៅនៅកម្ពុជាទៅដល់កម្រិតអន្តរជាតិ គឺមិនទាន់ទៅដល់នៅឡើយ ដោយសារការតែងនិពន្ធភាគច្រើនជាភាសាខ្មែរ។

សម្រាប់ ឯកឧត្តម សុខ ឫទ្ធី ប្រធានសមាគមអ្នកបោះពុម្ពផ្សាយសៀវភៅកម្ពុជា លើកឡើងស្រដៀងគ្នាថា ឧបសគ្គភាសា នៅតែកំណត់ការផ្សព្វផ្សាយសៀវភៅកម្ពុជាទៅកាន់កម្រិតអន្តរជាតិ។ ឯកឧត្តម សុខ ឫទ្ធី ក៏បានជំរុញឱ្យមានស្នាដៃបកប្រែ និងធ្វើយ៉ាងណាឱ្យវិស័យតែងនិពន្ធនៅកម្ពុជាអាចឈានដល់កម្រិតអន្តរជាតិ។ ឯកឧត្តម សុខ ឫទ្ធី រំពឹងថា ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ ឆ្នាំ២០២៥ នេះ នឹងមានអ្នកចូលរួមទស្សនា និងទិញសៀវភៅមិនក្រោម ១០ម៉ឺននាក់ឡើយ។

សន្និសីទសារព័ត៌មានស្ដីពី ពិព័រណ៍សៀវភៅកម្ពុជា លើកទី១២

គួរជំរាបជូនថា ឆ្នាំនេះ គឺជាឆ្នាំទី១២ហើយដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន បានរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១២ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្ត​ធ្វើ​ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (បរិវេណ Elysée) ក្រោមប្រធានបទ «សៀវភៅជាជំនួយបញ្ញា ជាអាហារគំនិត»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។