តម្រូវការកម្លាំងពលកម្មក្នុងវិស័យផលិតកម្មគ្រឿងអេឡិចត្រូនិចកំពុងកើន តើយុវជនត្រូវរៀនជំនាញអ្វី​ដើម្បី​ក្លាយជាអ្នកជំនាញ​ក្នុងវិស័យនេះ?

ប្រសិនបើយុវជន មានបំណង ចង់ធ្វើការក្នុងវិស័យឧស្សាហកម្មគ្រឿងអេឡិចត្រូនិច ឬក្លាយជាអ្នកជំនាញផ្នែកគ្រឿងអេឡិចត្រូនិច ក្រោយចប់ទី១២ ពួកគាត់អាចរៀនបន្តផ្នែកអេឡិចត្រូនិច មេកានិច អូតូម៉ូទីវ និងផ្នែកវិទ្យាសាស្ត្រ ទាក់ទងនឹងមុខវិជ្ជាគណិតវិទ្យា។ នេះបើតាមលោក សី ធុន អ្នកជំនាញបច្ចេកទេសគ្រឿងអេឡិចត្រូនិច នៃក្រុមហ៊ុន MinebeaMitsumi ។

លើកឡើងក្នងកិច្ចសម្ភាសន៍នៅពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៤ លោក សី ធុន បានបញ្ជាក់ថា បច្ចុប្បន្ន តម្រូវការពលកម្ម ក្នុងវិស័យផលិតកម្មគ្រឿងអេឡិចត្រូនិច កំពុងមានតម្រូវការខ្ពស់ខ្លាំង ជាក់ស្ដែងក្រុមហ៊ុន MinebeaMitsumi ដែលលោកកំពុងធ្វើការ កំពុងមានតម្រូវការ អ្នកជំនាញផ្នែកគ្រឿងបង្គុំ, គ្រឿងអេឡិចត្រូនិច និងមេកានិចជាច្រើនកន្លែង។ លោកបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុន MinebeaMitsumi មានទីតាំងចំនួន ២ក្នុងប្រទេសកម្ពុជា ដែលទីតាំងទី១ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស នៃខណ្ឌកំបូល និងទីតាំងទី២ ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ បន្តថា សម្រាប់យុវជន និងសិស្សានុសិស្ស ដែលមានបំណងធ្វើការក្នុងវិស័យគ្រឿងអេឡិចត្រូនិច ពួកគាត់ ត្រូវពង្រឹងចំណេះមូលដ្ឋានគ្រឹះទាក់ទងនឹងគ្រឿងអេឡិចត្រូនិចឱ្យបានល្អ។ ដោយឡែក ចំពោះសាលាបច្ចេកទេសសំខាន់ៗ​ ដែលយុវជនអាចជ្រើសរើសចូលរៀន ជំនាញឧស្សាហកម្មគ្រឿងអេឡិចត្រូនិច មានដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC), NPIC និង NTTI ។

លោក សី ធុន បានបង្ហាញទស្សនៈវិជ្ជមានចំពោះជំនាញបច្ចេកទេសគ្រឿងអេឡិចត្រូនិចថា ប្រសិនបើសិស្សានុសិស្សកម្ពុជា កាន់តែច្រើន ចូលរៀនជំនាញបច្ចេកទេស និងបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិចនេះ កម្ពុជានឹងក្លាយជាប្រទេសជឿនលឿនក្នុងវិស័យបច្ចេកវិទ្យាកាន់តែឆាប់រហ័ស។ ក្លាយជាប្រទេសជឿនលឿន ព្រោះយុវជន នឹងក្លាយជាកម្លាំងចលករ ដែលចូលរួមធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសផលិតកម្ម ខណៈទីផ្សារការងារបច្ចុប្បន្ន កំពុងផ្តោតនៅលើវិស័យបច្ចេកវិទ្យាច្រើន ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី