ភ្នំពេញ៖ បើតាមរបាយការណ៍របស់អង្គការសកម្មភាពសម្រាប់ការសិក្សានៅកម្ពុជា (KAPE) បានបង្ហាញថា នៅប្រទេសកម្ពុជាមានស្រ្តីតែ១៤ភាគរយប៉ុណ្ណោះកំពុងសិក្សាជំនាញ « វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា» ឬហៅកាត់ថា ស្ទែម ព្រោះតែពួកគាត់គិតថា វាជាជំនាញសម្រាប់បុរសតែប៉ុណ្ណោះ ។
សម្រាប់ កញ្ញា តោ គឹមស៊ី សាស្រ្តាចារ្យគណិតវិទ្យា នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ យល់ឃើញថា ការសិក្សាជំនាញស្ទែម ឬធ្វើការផ្នែកស្ទែមមិនមែនជាជំនាញសម្រាប់តែបុរសនោះឡើយ ពោលគឺស្រ្តីក៏អាចធ្វើបានដូចគ្នា ។
បើតាមកញ្ញា គឹមស៊ី ការងារស្ទែមជួយរកប្រាក់ចំណូលបានច្រើនដល់ស្រី្ត ប្រសិនបើឪពុកម្ដាយជំរុញកូនស្រីឱ្យរៀនផ្នែកស្ទែម ដែលរួមមាន រៀនវិស្វកម្ម គណិតវិទ្យា វិទ្យាសាស្រ្ត បច្ចេកវិទ្យា ។

“ជំនាញស្ទែមកូនស្រីក៏អាចរៀនបាន ហើយខ្ញុំជឿជាក់ថាកូនស្រីមានសមត្ថភាពដូចកូនប្រុស ដូន្នេះឪពុកម្ដាយមិនគួរហាមឃាត់កូនស្រីនោះឡើយ”
កញ្ញា តោ គឹមស៊ី សាស្រ្តាចារ្យគណិតវិទ្យានៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
កញ្ញា តោ គឹមស៊ី បន្ថែមថា ដើម្បីឱ្យស្រ្តីរៀនផ្នែកស្ទែមច្រើន បើនៅបរទេស រដ្ឋាភិបាលគេមានកម្មវិធីផ្ដល់អាហារូបករណ៍ផ្នែកស្ទែម ជាពិសេសផ្នែកគណិតវិទ្យា និងផ្នែកភាសាកុំព្យូទ័រសម្រាប់ស្រី្ត ដែលការផ្តល់នេះ ធ្វើឲ្យស្រ្តីដែលស្រលាញ់លើជំនាញស្ទែម មានឱកាសបានបន្តការសិក្សា ហើយពេលនោះចំនួនស្រី្តសិក្សាលើផ្នែកស្ទែមនឹងកាន់តែមានចំនួនច្រើន។
សម្រាប់ គឹមស៊ី ផ្ទាល់ ភាពជោគជ័យដែលកញ្ញាបានទទួលមកដល់ថ្ងៃនេះ គឺក្រោយពីកញ្ញាបានជួបផ្ទាល់នូវគំរូស្រ្តីជោគជ័យ និងតាមរយៈការអានសៀវភៅគំរូភាពស្រ្តីជាច្រើន ដែលវាបានជំរុញទឹកចិត្តកញ្ញាឱ្យសិក្សារៀនសូត្របន្តនូវផ្នែកគណិតវិទ្យារហូតជោគជ័យ ។
យ៉ាងណាក៏ដោយ កញ្ញា គឹមស៊ី ក៏បានផ្តល់ដំបូន្មានដល់សិស្សនិស្សិតដែលកំពុងសិក្សាទាំងអស់ គឺត្រូវរៀនឱ្យយល់ រៀនឱ្យចេះ រួចអនុវត្តទ្រឹស្ដីពីអ្វីៗទាំងប៉ុន្មានដែលបានរៀន និងអនុវត្តចំណេះដឹងជាប្រចាំ ហើយត្រូវមានក្ដីសង្ឃឹម ក្ដីស្រមៃ ក្នុងការសិក្សារៀនសូត្រ ដោយរក្សាការសិក្សាពេញមួយជីវិត៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2025
ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/03/2026
សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅសាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2023
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាសដល់និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍...
ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/03/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...
បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2025
បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...
អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2025
សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...


























