ភ្នំពេញ – មិត្តភាពជាទំនាក់ទំនងរវាងមនុស្សម្នាក់និងម្នាក់ទៀតដែលចូលចិត្តនិយាយជាមួយគ្នា ដើរលេងជាមួយគ្នា ប្រឡងប្រជែងជាមួយគ្នា រួមសុខទុក្ខជាមួយគ្នា ហើយភាពជឿជាក់ចំពោះគ្នាទៅវិញទៅមក ។ ទន្ទឹមនឹងនេះ ចំណងមិត្តភាពអាចស្ថិតស្ថេរយូរអង្វែងលុះត្រាតែភាគីទាំងសងខាងមានអាកប្បកិរិយាល្អនិយាយល្អ ចិត្តគំនិតស្របគ្នា និងស្គាល់តម្លៃគ្នាទៅវិញទៅមក ។ ប្រាំចំណុចខាងក្រោមនេះ នឹងបង្ហាញពីចំណងមិត្តភាពដែលអាចស្ថិតស្ថេរបានយូរអង្វែង ។

១. មិត្តមានការគោរព៖ រក្សាចំណងមិត្តភាពបានយូរអង្វែងស្ថិតលើការគោរពចំពោះគ្នាទៅវិញទៅមក ផ្តល់កិត្តិយសទទួលស្គាល់លក្ខណៈដោយឡែកនៃភាពជាបុគ្គលម្នាក់ៗ ។ លើសពីនេះ មិត្តល្អតែងផ្ដល់តម្លៃ បង្ហាញក្ដីមេត្តាចំពោះគ្នាទៅវិញមក និងស្មោះត្រង់ចំពោះគ្នាជានិច្ច ។ ម៉្យាងវិញទៀត បើទោះជាមានជម្លោះកើតមិត្តល្អតែងផ្ដល់ការគោរពចំពោះគ្នា និងចេះអត់ទោសឱ្យគ្នា ។
២. មិត្តចេះទទួលខុសត្រូវ ៖ មិត្តល្អចេះបែងចែកការបំពេញកាតព្វកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងចេះបែងចែកគុណនិងទោស ។ លើសពីនេះ នៅក្នុងករណីបង្កើតឱ្យមានកំហុសដោយអចេតនា ពួកគេតែសុំការអភ័យទោសពីមិត្តភក្ដិ និងជៀសវាងកំហុសទាំងនេះ ។ ម៉្យាងទៀត ការរក្សាមិត្តភាពបានយូរអង្វែងអាស្រ័យលើការចេះអត់ឱន និងចេះផ្ដល់យោបល់កែតម្រូវរាល់កំហុសខុសឆ្គងរបស់គ្នាទៅវិញទៅមក ។

៣. មិត្តចេះយោគយល់ ៖ ការទទួលស្គាល់តម្រូវការដោយឡែករបស់មិត្ត ដូចជាមិត្តមានគំនិតយោបល់ខុសពីយើងឬការជ្រើសរើសវត្ថុប្រើប្រាស់ផ្ទុយពីយើងជាដើម ។ លើសពីនេះ ការចេះសម្របអារម្មណ៍ចំពោះគ្នាទៅវិញទៅមក ជួយឱ្យទំនាក់ទំនងមានភាពល្អប្រសើរ កាត់បន្ថយជម្លោះនិងការខ្វែងគំនិតគ្នា ។ ទន្ទឹននឹងនេះ មិត្តដែលល្អ នៅពេលឈ្លោះគ្នា ពួកគេនឹងមិនលាក់កំហឹងទុកក្នុងចិត្ត ពួកគេតែងជជែកគ្នាដោយស្មោះត្រង់ ហើយនៅពេលមានបញ្ហាកើតឡើង ពួកគេនាំគ្នាដោះស្រាយ ។
៤. មិត្តចេះចែករំលែក ៖ មិត្តភាពដែលល្អ ដោយសារការលះបង់កម្លាំងកាយចិត្តដើម្បីមិត្តភាព មិនគិតប្រយោជន៍ផ្ទាល់ខ្លួន តែគិតអំពីផលប្រយោជន៍ទាំងសងខាង ។ លើសពីនេះ ពួកគេចេះជួយយកអាសារគ្នាទៅវិញទៅមក នៅពេលមិត្តខ្វះខាតផ្នែកសេដ្ឋកិច្ច ឬសម្ភារៈ និងគំនិតល្អៗចំពោះគ្នា ។ ម៉្យាងវិញទៀត មិត្តពិតគេអាចជួបនៅពេលជីវិតជួបទុក្ខលំបាកដែលតែងមានមិត្តល្អនៅក្បែរចាំជួយជានិច្ច ។
៥. មិត្តចេះយកចិត្តទុកដាក់ ៖ ការព្រួយបារម្ភ ផ្តោតអារម្មណ៍លើតម្រូវការរបស់មិត្ត ចេះឈឺឆ្អាលចំពោះគ្នាទៅវិញទៅមកនឹងជួយឱ្យសម្ព័ន្ធភាពកាន់តែរឹងមាំ ។ លើសពីនេះ មនុស្សគ្រប់រូបតែងចង់មានមិត្តល្អមកនៅក្បែរខ្លួន ប្រឹក្សាយោបល់ និងសួរនាំគ្នាអំពីដំណើរជីវិតរៀងៗខ្លួន ។ ម៉្យាងវិញទៀត ពួកគេចេះខ្វល់ខ្វាយពីសុខទុក្ខមិត្តភក្ដិ ព្រមទាំងចាត់ទុកមិត្តភក្ដិដូចជាបងប្អូន និងជាគ្រួសារតែមួយផងដែរ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2023
ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...
ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/06/2023
វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាសពីការផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើនកន្លែង...
អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...
អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2026
មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...
វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/06/2024
អង្គការដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាសជ្រើសរើសសិស្សានុសិស្សក្រីក្រ ដើម្បីចូលរៀនថ្នាក់ត្រៀម និងថ្នាក់ជំនាញចំនួន ៣៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ខាងមុខ។


























