ភ្នំពេញ – ស្នាដៃប្រលោមលោកខ្លីចំណងជើង «មិននឹកស្មានសោះ» របស់កញ្ញា ទ្រី ស្រីលក្ខ និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរឆ្នាំទី៤ បានទទួលជ័យលាភីលេខ១ និងក្លាយជាម្ចាស់ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៤ ឆ្នាំ២០២១ ។ ស្នាដៃជ័យលាភីឆ្នើមនេះបានបង្ហាញតម្លៃអប់រំដល់មនុស្សនៅក្នុងសង្គមសព្វថ្ងៃ កុំឱ្យធ្វេសប្រហែសចំពោះសុខភាព ជាពិសេសប្រុងប្រយ័ត្នជានិច្ចអំឡុងពេលនៃការរាតត្បាតជំងឺផ្លូវដង្ហើមកូវីដ-១៩ ។
ម្ចាស់ជ័យលាភីពានរង្វាន់អក្សរសិល្ប៍វ័យ ២១ឆ្នាំរូបនេះ បានបង្ហាញបទពិសោធន៍ផ្ទាល់ខ្លួនថា ទម្រាំបញ្ចប់សំណេររឿងខ្លីដើម្បីចូលរួមប្រកួតប្រជែង កញ្ញាត្រូវជម្នះរឿងរ៉ាវលំបាកក្នុងសំណេរជាច្រើន ពិសេសគំនិតស្មុកស្មាញនៅក្នុងដំណាក់កាលតែងនិពន្ធ ។ តាមរយៈបទពិសោធន៍នេះ កញ្ញាយល់ថា បំណាច់ចង់អភិវឌ្ឍខ្លួនឱ្យប្រសើរលើកិច្ចការសំណេរ និងសម្រេចបំណងប្រាថ្នាផ្ទាល់ក្នុងនាមជាអ្នកនិពន្ធ ត្រូវហ៊ានប្រឈមមុខនឹងការលំបាកជាច្រើន ។
កញ្ញា ទ្រី ស្រីលក្ខ បានឱ្យដឹងថា គិតចាប់ពីពេលចាប់ផ្ដើមសរសេររឿងរហូតដល់បញ្ចប់រឿងកញ្ញាចំណាយរយៈពេលប្រហែលពីរខែជាង ហើយនៅពេលខ្លះការតែងនិពន្ធជួបគំនិតស្មុគស្មាញ សរសេរមិនចេញក៏សម្រេចចិត្តទុកចោល ប៉ុន្តែនៅពេលមានអារម្មណ៍ល្អឡើងវិញ ទើបកញ្ញាចាប់ផ្ដើមតែងរឿងបន្ត ។
“ខ្ញុំមិនធ្លាប់គិតថាស្នាដៃខ្ញុំទទួលបានជ័យលាភីលេខ១ អីទេ ប៉ុន្តែជឿជាក់ថាស្នាដៃរឿងខ្លីនេះនឹងទាក់ទាញទឹកចិត្តនិងគំនិតគណៈកម្មការ ព្រោះរឿងនេះខ្ញុំព្យាយាមសរសេរប្រលោមចិត្តអ្នកអាន បង្កប់គំនិតអប់រំដើម្បីឱ្យអ្នកអានរំភើប និងទទួលបានប្រយោជន៍សម្រាប់ជីវិតលើសពីការកម្សាន្ត”
កញ្ញា ទ្រី ស្រីលក្ខ
និស្សិតអក្សរសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ បានបន្តថា កញ្ញាមិនខ្វាយខ្វល់ច្រើនពីចំណាត់ថ្នាក់ប្រកួតប្រជែងឡើយ ប៉ុន្តែកសាងភាពក្លាហាន និងបង្កើនទំនុកចិត្តលើខ្លួនឯងជាអ្វីដែលត្រូវធ្វើឱ្យបានល្អបំផុត ។ យុវជនត្រូវក្លាហានធ្វើអ្វីដែលជាបំណងប្រាថ្នា និងហ៊ានទទួលស្គាល់ការពិតទោះជាទទួលបានលទ្ធផលបែបណាក៏ដោយ ព្រោះលទ្ធផលដែលទទួលបាននឹងបង្វឹកមនុស្សឱ្យកាន់តែខ្លាំងឡើង ហើយត្រូវចាកចេញពីភាពងាយស្រួល ហ៊ានប្រឈមនឹងបញ្ហាលំបាក ។ នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ទ្រី ស្រីលក្ខ ។
ងាកមកនិយាយពីបទពិសោធន៍ការងារតែងនិពន្ធវិញ បច្ចុប្បន្ន ទ្រី ស្រីលក្ខ ជាអ្នកសរសេរអត្ថបទ និងជាអ្នកនិពន្ធឯករាជ្យម្នាក់ ។ កញ្ញាបន្ថែមថា ប្រសិនយុវជនស្រឡាញ់ការងារតែងនិពន្ធ ត្រូវព្យាយាមសិក្សាស្រាវជ្រាវរកឱ្យឃើញចំណុចខ្លាំងរបស់ខ្លួនឯង ចាប់ផ្ដើមសរសេរសាច់រឿងមួយដែលខ្លួនពេញចិត្ត កែសម្រួលខ្លួនឯងជាបន្តបន្ទាប់ ព្រមទាំងស្វែងរកអ្នកនិពន្ធរៀមច្បងឱ្យជួយពិនិត្យស្នាដៃ និងយកស្នាដៃឱ្យមិត្តភក្ដិដែលចូលចិត្តអានជួយផ្ដល់មតិយោបល់ ។
នេះជាសម្រង់ខ្លឹមសារលើកទឹកចិត្តផ្ទាល់ខ្លួនរបស់កញ្ញា ទ្រី ស្រីលក្ខ ៖ “ភាពរីកចម្រើនប្រៀបដូចជាការធ្វើដំណើរលើផ្លូវមួយ បើយើងដើរទៅមុខ យើងនិងផ្លាស់ទីចេញពីកន្លែងដើម” ។
កញ្ញា ទ្រី ស្រីលក្ខ ធ្លាប់ជានិស្សិតផ្លាស់ប្ដូរបទពិសោធន៍សិក្សាទៅប្រទេសជប៉ុនឆ្នាំ២០១៨-២០១៩ តាមរយៈកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍សិក្សារបស់សាកលវិទ្យាល័យតូខ្យូ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ លើសពីនេះកញ្ញាក៏ជាម្ចាស់ស្នាដៃប្រលោមលោក ចំណងជើង “និស្សិតស្រី” ផងដែរ ។
គួររំលឹកថា កម្មវិធីប្រកួតពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៤ ប្រចាំឆ្នាំ២០២១ កញ្ញា ទ្រី ស្រីលក្ខ បានទទួលជ័យលាភីលេខ១ ផ្នែកប្រលោមលោកខ្លីសា្នដៃ «មិននឹកស្មានសោះ» លោក កែវ សេងរដ្ឋា ទទួលជ័យលាភីលេខ២ ផ្នែករឿងប្រលោមលោកខ្លី និងជ័យលាភីលេខ១ ផ្នែកតែងកំណាព្យរឿង និងជ័យលាភីលេខ៣ បានទៅអ្នកស្រី អ៊ុច ថាវី ជាមួយស្នាដៃរឿង «វង្វេង» ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/07/2024
ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...
វិទ្យាស្ថាន NTTI ជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2026
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាសចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...
សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនចំនួន ៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/03/2024
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៨០កន្លែង...
ឱកាសបន្តការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/02/2026
ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)
អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship
ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/03/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/01/2024
ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។





























