ភ្នំពេញ៖ កុមារកម្ពុជាមួយចំនួនកំពុងចំណាយពេលសិក្សានៅលើប្រព័ន្ធអនឡាញ និងប្រើប្រាស់អ៊ីនធឺណេតជាមធ្យោបាយទាក់ទងជាមួយមនុស្សជុំវិញខ្លួនពួកគេ។ ដំណាក់កាលរីករាលដាលជំងឺកូវីដ១៩ ពិភពអនឡាញផ្តល់ភាពងាយស្រួលសម្រាប់ការសិក្សារបស់កុមារ ឱកាសលេងកម្សាន្ត ទាក់ទងជាមួយមិត្តភក្តិ ប៉ុន្តែវាក៏មានហានិភ័យនិងគ្រោះថ្នាក់សម្រាប់កុមារដែរ ដូចជារូបភាពឆបោក រូបភាពលួងលោមតាមប្រព័ន្ធអនឡាញ ព្រមទាំងការកេងប្រវ័ញ្ចផ្លូវភេទកុមារ។ នេះបើតាមឯកសារបង្ហាញពីយុទ្ធនាការទប់ស្កាត់ការល្បួងតាមប្រព័ន្ធអនឡាញរបស់អង្គការយូនីសេហ្វ ប្រចាំកម្ពុជា។
ឯកសារបានបញ្ជាក់ថា ការបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ ជាសកម្មភាពរំលោភបំពានផ្លូវភេទដែលជនរងគ្រោះត្រូវបានមនុស្សមិនស្គាល់ ឬធ្លាប់បានស្គាល់ពីមុនទាក់ទងមកពួកគេក្នុងគោលបំណងចង់រំលោភបំពានផ្លូវភេទ។ អ្នកទាំងនោះអាចផ្ញើរូបភាព ផ្ញើវីដេអូទាក់ទងនឹងផ្លូវភេទដល់កុមារ ឬសុំឱ្យកុមារផ្ញើរូបភាពនិងវីដេអូ ហើយល្បិចលួងលោមតាមវិធីសាស្ត្រផ្សេងៗ។ នៅពេលដែលកុមារទទួលបានទំនុកចិត្តពីអ្នកលួងលោម សកម្មភាពរំលោភបំពានកើតឡើងបន្តិចម្ដងៗ តាមរយៈការបោកប្រាស់ និងការទាមទារ។ ទំនាក់ទំនងនេះក៏រមែងតែងធ្វើឡើងក្នុងលក្ខណៈសម្ងាត់ និងអាចប្រែក្លាយទៅជាគ្រោះថ្នាក់ផ្នែកផ្លូវកាយ។

លើសពីនេះ ដើម្បីបង្កើនសុវត្ថិភាពផ្ទាល់ខ្លួនសម្រាប់កុមារតាមប្រព័ន្ធអនឡាញ ទាមទារម្តាយឪពុកពិនិត្យមើលការកំណត់ភាពជាឯកជនភាព (Privacy setting) នៅក្នុងគណនីបណ្ដាញទំនាក់ទំនងសង្គម និងដឹងពីរបៀបកំណត់គណនីទៅជាឯកជនភាព។ ក្នុងនោះអាណាព្យាបាលកុមារត្រូវប្រយ័ត្នអំពីការប្រតិបត្តិ ឬទំនាក់ទំនងទៅកាន់មិត្តភក្ដិតាមប្រព័ន្ធអនឡាញរបស់កូន។ ម្តាយឪពុកត្រូវបញ្ចប់សន្ទនារបស់កុមារ និងឃាំងចោល (Block) ដើម្បីកុំឱ្យជននោះទាក់ទងមកទៀតក្នុងករណីឃើញរូបភាពបំពានលើកុមារកើតឡើង។
ប្រសិនបើម្តាយឪពុកជាជនរងគ្រោះនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ត្រូវប្លុកជនប្រព្តឹត្តិបទល្មើសនោះចោល ហើយលើកទឹកចិត្តឱ្យកុមារនិយាយការពិតដើម្បីស្វែងរកដំណោះស្រាយ និងរាយការណ៍អំពីកង្វល់នានាទៅកាន់អង្គការជួយកុមារ APLE កម្ពុជា តាមរយៈទូរសព្ទលេខ ០៩២ ៣១១ ៥១១ ដើម្បីទទួលបានការគាំទ្រ។

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...
ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...
សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2024
សម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ឆ្នាំង មានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសយុវជនឱ្យចូលសិក្សាដោយឥតគិតថ្លៃលើជំនាញជាច្រើនសរុបចំនួន ៦៦០កន្លែង។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/05/2023
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...
អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2024
ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...
ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើនកន្លែងសិក្សាកម្រិត...
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...





























