ភ្នំពេញ៖ ក្រុមហ៊ុនវ៉េស្ទឡាញន៍ អេឌ្យូខេសិនគ្រុប បានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រងការសិក្សា និង Mobile School App ក្នុងគោលបំណងលើកម្ពស់ការអប់រំសតវត្សទី២១ សម្រាប់សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍។ ពិធីនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ិច បូឡែន អគ្គនាយកបណ្ដាញគ្រឹះស្ថានអប់រំ និងបណ្ដុះបណ្ដាលវ៉េស្ទឡាញន៍ អេឌ្យូខេសិនគ្រុប ព្រមទាំងថ្នាក់ដឹកនាំសាលា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។
លោក តែ ឡាយ ប្រធាននាយកអប់រំនៃវ៉េស្ទឡាញន៍ អេឌ្យូខេសិនគ្រុប មានប្រសាសន៍ថា វ៉េស្ទឡាញន៍ដាក់ដំណើរប្រព័ន្ធបច្ចេកវិទ្យាអប់រំទាំងបីនៅពេលនេះនឹងជួយសម្រួលដល់ដំណើរការគ្រប់គ្រងសាលា ដំណើរការបង្រៀននិងរៀន ទំនាក់ទំនងគ្នាបានល្អ និងកត់ត្រាទិន្នន័យមានប្រសិទ្ធភាពខ្ពស់ឆ្លើយតបនឹងការអប់រំសតវត្សទី២១។

ប្រធាននាយកអប់រំនៃវ៉េស្ទឡាញន៍ អេឌ្យូខេសិនគ្រុប បានបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងសាលារៀន (SMS) ផ្តល់ភាពងាយស្រួលក្នុងដំណើរការចុះឈ្មោះចូលរៀនរបស់សិស្ស ការសាកសួរព័ត៌មានមុនសម្រេចចិត្តតេស្តចូលរៀន។ ប្រព័ន្ធវៃឆ្លាតនេះនឹងជួយសម្រួលដល់ប្រតិបត្តិផ្ញើសារសុំច្បាប់ ផ្តល់ព័ត៌មានទៅគ្រប់ភាគីពាក់ព័ន្ធ អាចដាក់កិច្ចការផ្ទះដល់សិស្ស បង់ថ្លៃសិក្សា មានប្រព័ន្ធតាមដានសុវត្ថិភាពសិស្ស ហើយអាណាព្យាបាលក៏អាចផ្ញើព័ត៌មានផ្សេងៗទៅសាលារៀនវិញ។
ចំណែកប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) បានរៀបចំជាបណ្ណាល័យធនធានសម្ភារៈសម្រាប់បង្រៀននិងរៀនជួយសម្រួលដល់កិច្ចការលោកគ្រូអ្នកគ្រូទាញយកសម្ភារៈសិក្សាទាំងនេះទៅបង្រៀនសិស្ស។ កម្មវិធីនេះមានវីដេអូមេរៀនជាច្រើន មានកម្មវិធីសម្រាប់តេស្តសមត្ថភាពសិស្ស អាចបង្កើតថ្នាក់រៀនអនឡាញជាមួយគ្រូនិងសិស្ស ងាយស្រួលផ្ដល់និងទទួលកិច្ចការសាលា និងផ្តល់ឯកសារសម្រាប់គាំទ្រដល់ការសិក្សា។
ដោយឡែកកម្មវិធី Mobile School App ផ្តល់អត្ថប្រយោជន៍សម្រាប់សាលារៀន បង្កើតគំនិតច្នៃប្រឌិតថ្មីៗ បង្កើនទំនាក់ទំនង ជួយសិស្សានុសិស្សក្នុងការសិក្សា និងផ្ដល់ឱ្យពួកគេនូវព័ត៌មាន និងបច្ចុប្បន្នភាព។ កម្មវិធី Mobile School App ជួយផ្ដល់ព័ត៌មានបច្ចុប្បន្នភាពជំរុញដល់ការសិក្សារបស់សិស្សានុសិស្ស និងជំរុញឱ្យមានការចូលរួមពីមាតាបិតា និងផ្ដល់ ធនធានល្អៗសម្រាប់អភិវឌ្ឍភាពជាមាតាបិតា។
ទន្ទឹមគ្នានេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្ដាញគ្រឹះស្ថានអប់រំ និងបណ្ដុះបណ្ដាលនៃវ៉េស្ទឡាញន៍ អេឌ្យូខេសិនគ្រុប បានមានប្រសាន៍ថា តាមរយៈកម្មវិធីដែលវ៉េស្ទឡាញន៍កំពុងដាក់ឱ្យដំណើរការពេលនេះ សាលាមានទស្សនៈវិស័យវែងឆ្ងាយក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំដើម្បីឆ្លើយតបទៅនឹងការអប់រំសតវត្សទី២១ ក្រោមការតម្រង់ទិសពីក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឱកាសដាក់ឱ្យដំណើរកម្មវិធីឌីជីថលសម្រាប់ការអប់រំខាងលើ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យអប់រំដែលវ៉េស្ទឡាញន៍កំពុងអនុវត្ត ជាការទុនវិនិយោគដើម្បីពង្រឹងគុណភាពអប់រំ និងផ្ដល់ឱកាសអប់រំកាន់តែច្រើនដល់សិក្សានុសិស្សកម្ពុជា។ លើសពីនេះតាមរយៈបច្ចេកវិទ្យានឹងជួយឱ្យមាតាបិតាសម្រេចចិត្តជ្រើសរើសសេវាអប់រំមួយល្អសមស្របទៅតាមចំណង់ចំណូលចិត្ត ដំណើរការទីផ្សារអប់រំ និងទីផ្សារការងារនៅកម្ពុជា។
គួរបញ្ជាក់ថា ក្រុមហ៊ុនវ៉េស្ទឡាញន៍ អេឌ្យូខេសិនគ្រុប បានបង្កើតឡើងតាំងពីឆ្នាំ២០០៨ ចាប់ផ្ដើមពីសាលារៀនមានសិស្សចំនួន ៦០០នាក់ គ្រូបង្រៀននិងបុគ្គលិកអប់រំ ៧០នាក់ មកដល់ពេលនេះមានសិស្សជាង ១ម៉ឺននាក់ មានគ្រូនិងបុគ្គលិកអប់រំ ១២០០នាក់នៅក្នុងបុត្រសម្ព័ន្ធអប់រំនិងបណ្ដុះបណ្ដាលទាំង១៥ និង២១ទីតាំងនៅក្នុងឆ្នាំ២០២១៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
ជាឱកាសសម្រាប់សិស្សនិស្សិត ជាពិសេសគ្រូបង្រៀនភាសាចិន ពេលនេះតាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ...
សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់កូនៗរបស់វីរកងទ័ពពលី និងពិការ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរកងទ័ព សាកលវិទ្យាល័យបូណាម៉ារី (BMU) បានប្រកាសថា សាកលវិទ្យាល័យនឹងផ្តល់អាហារូបករណ៍ ១០០%
ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2025
កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យដាក់ពាក្យ ដើម្បីផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/08/2025
កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។
អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/02/2023
សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...
អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2024
មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...
ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...


























