ភ្នំពេញ៖ សិស្សានុសិស្សកម្ពុជាបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី៩ បណ្តាលមកពីកត្តាបួនសំខាន់ៗ រួមមានកត្តាសិស្សខ្លួនឯង កត្តាគ្រួសារ កត្តាសាលារៀន ព្រមទាំងកត្តាសហគមន៍និងអាជ្ញាធរ។ នេះបើតាមឯកសារស្តីពីការបោះបង់ការសិក្សារបស់សិស្សនៅមធ្យមសិក្សាបឋមភូមិ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០១៦។
១. កត្តាសិស្សខ្លួនឯង៖ សិស្សលែងមានទឹកចិត្តក្នុងការរៀនសូត្រ និងលែងឱ្យតម្លៃលើសាលារៀន និងភាពជោគជ័យនៃការរៀនសូត្ររបស់ខ្លួន។ ការជះឥទ្ធិពលទៅវិញទៅមករវាងកង្វះចំណាប់អារម្មណ៍ និងបញ្ហាជួបប្រទះក្នុងការសិក្សា។ កង្វះចំណាប់អារម្មណ៍ និងកង្វះឆន្ទៈ ធ្វើឱ្យបញ្ហាពាក់ព័ន្ធនឹងការសិក្សាកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបញ្ហានេះបានជះឥទ្ធិពលអវិជ្ជាមានទៅលើចំណាប់អារម្មណ៍ និងឆន្ទៈក្នុងការសិក្សារបស់សិស្ស។
២. កត្តាគ្រួសារ៖ ជីវភាពគ្រួសារក្រីក្រក៏ជាបញ្ហាប្រឈមមួយធ្ងន់ធ្ងរដែរ ដែលបណ្ដាលឱ្យសិស្សបោះបង់ការសិក្សា។ កុមារកើតមកនិងរស់នៅជាមួយគ្រួសារតាំងពីតូច ហើយគ្រួសារបានក្លាយជាការសម្រេចចិត្តលើអនាគតរបស់ពួកគេ រួមទាំងការសិក្សាផងដែរ។ គ្រួសារក្រីក្រមួយចំនួនតែងតែផ្លាស់ប្ដូរទីលំនៅនិងនាំ កូនរបស់គេទៅជាមួយ ដើម្បីជួយធ្វើការតាមដែលអាចធ្វើទៅបាន ដូចជាការធ្វើស្រែចម្ការ ឬការរកលុយដើម្បីចិញ្ចឹមជីវិត។ ហេតុនេះបានរារាំងកូនចៅមិនឱ្យចេញពីផ្ទះទៅសាលារៀន។
៣. កត្តាសាលារៀន៖ សាលារៀនជាកត្តាដែលគួរឱ្យកត់សម្គាល់និងពិចារណាលើបញ្ហាដែលបណ្ដាលឱ្យសិស្សបោះបង់ការសិក្សាផងដែរ។ គំរូទ្រឹស្ដីពន្យល់ពីការបោះបង់ការសិក្សា បានបង្ហាញថា កុមារនិងបរិស្ថាននៃថ្នាក់រៀនរបស់ពួកគេ ព្រមទាំងទំនាក់ទំនងរបស់ពួកគេនៅសាលារៀនជាកត្តាសំខាន់បំផុតក្នុងការព្យាករណ៍ពីភាពជោគជ័យ និងការបោះបង់ការសិក្សា។ តាមការស្រាវជ្រាវរបស់ Khan, Azhar and Shah នៅឆ្នាំ២០១១ បានបង្ហាញថា បញ្ហានៅក្នុងសាលារៀនដែលជះឥទ្ធិពលអវិជ្ជមានដល់សិស្សមានជាដូចជា សមត្ថភាពគ្រូ កម្រិតនៃកម្មវិធីសិក្សាលំបាកខ្លាំង និងវិធីសាស្ត្របង្រៀនមិនមានភាពទាក់ទាញជាដើម។
៤. កត្តាសហគមន៍និងអាជ្ញាធរ៖ សហគមន៍ក៏ជាកត្តាមួយដែលទាក់ទងដល់ការសម្រេចចិត្តបោះបង់ការសិក្សារបស់សិស្សផងដែរ។ សិស្សអាចបន្តការសិក្សានៅសាលារៀនបានយូរអង្វែងអាស្រ័យលើការលើកទឹកចិត្តពីខ្លួនគេផ្ទាល់ និងមនុស្សនៅជុំវិញ។ តាមការស្រាវជ្រាវរបស់ Natriello ក្នុងឆ្នាំ២០១២ បានបញ្ជាក់ថា ទីណាដែលមានការគាំទ្រទាបពីសំណាក់សហគមន៍ទីនោះមានការបោះបង់ការសិក្សាច្រើន។
គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយការបោះបង់ការសិក្សាដែលនៅមានកម្រិតខ្ពស់នៅឡើយនោះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងទប់ស្កាត់ការបោះបង់ការសិក្សា ដោយបានដាក់ចេញជាវិធានការនានានៅតាមសហគមន៍ ជាពិសេសនៅតាមសាលារៀនដែលប្រឈមនឹងការបោះបង់ការសិក្សាខ្ពស់។ អត្រាបោះបង់ការសិក្សារបស់សិស្សនៅមធ្យមសិក្សាបឋមភូមិ មិនមែនមានតែនៅកម្ពុជានោះទេ នៅបណ្តាប្រទេសផ្សេងៗក៏មានដែរ ខណៈរូបភាពនៃការបោះបង់ការសិក្សាកើតឡើងប្រហាក់ប្រហែលគ្នា៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2025
បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...
ក្រសួងអប់រំផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/04/2024
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ សាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត...
អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2026
ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...
អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2025
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...
សាកលវិទ្យាល័យស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍១០កន្លែងសម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2023
ក្រោមកម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យស៊ុនយ៉ាតសេននៅទីក្រុងក្វាងចូវ ប្រទេសចិន...
CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2023
វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សិក្សារយៈពេល ២ឆ្នាំដោយឥតគិតថ្លៃ។
អាហារូបករណ៍ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2025
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...





























