បច្ចេកវិទ្យា៖ កាលពីពេលថ្មីៗកន្លងទៅនេះក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីលើលោក Google បានបង្ហាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI មួយដោយបំពាក់មុខងារដែលអាចឱ្យអ្នកប្រើប្រាស់ត្រួតពិនិត្យទៅលើស្ថានភាពនិងលក្ខខណ្ឌនៃស្បែក សក់ និងក្រចករបស់ពួកគេដោយគ្រាន់តែថតរូបបញ្ចូលទៅក្នុងប្រព័ន្ធប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។
បច្ចេកវិទ្យាថ្មីនេះស្ថិតនៅក្នុងដំណើរការសាកល្បងនៅឡើយ ហើយមុខងារនេះត្រូវបានគេ Google ហៅឈ្មោះថា Dermatology Assist Tool ឬមានន័យថា ឧបករណ៍សម្រាប់ជំនួយរោគសើស្បែកនឹងបង្ហាញវត្តមានជាផ្លូវការនៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំរបស់ខ្លួន។ ក្រុមហ៊ុនបានអះអាងថា មុខងារថ្មីនេះនឹងអាចប្រើប្រាស់នៅបំណាច់ឆ្នាំ២០២១។
អ្វីដែលកាន់តែអស្ចារ្យនោះ កម្មវិធីនិងមុខងារមួយនេះ ជា App ដែលទើបទទួលបានស្លាកសញ្ញាសុវត្ថិភាពសុខុមាលភាពីអ៊ឺរ៉ុបផងដែរ (CE mark) នឹងបម្រើក្នុងការងារវិស័យសុខាភិបាល។ អ្នកជំនាញខាងផ្នែកមហារីកស្បែកម្នាក់បានលើកឡើងថា បច្ចេកវិទ្យា AI មួយនេះនឹងអាចជួយដល់ក្រុមគ្រូពេទ្យទាំងឡាយក្នុងការផ្តល់សេវាកម្មព្យាបាលអ្នកជំងឺមហារីកកាន់តែល្អប្រសើរឡើង។
ទោះបីជាយ៉ាងណាក្តី Google បានបញ្ជាក់ដែរថា បច្ចេកវិទ្យា AI អាចកំណត់សម្គាល់លក្ខខណ្ឌស្បែកដល់ទៅ២៨៨ប្រភេទ ប៉ុន្តែវានៅមិនទាន់អាចប្រើប្រាស់ជាមួយនឹងការវិនិច្ឆ័យនិងការព្យាបាលណាមួយតាមបែបវិទ្យាសាស្ត្រនៅឡើយទេ។
សូមបញ្ជាក់ថា មកដល់ពេលនេះ Google បានប្រើប្រាស់ពេលវេលាបីឆ្នាំមកហើយក្នុងការអភិវឌ្ឍបច្ចេកវិទ្យានិងមុខងារមួយនេះ ហើយវាត្រូវបានដាក់ឱ្យតេស្តសាកល្បងជាមួយនឹងរូបភាពនៃស្បែកដែលមានរោគសញ្ញាប្រមាណជា ៦៥.០០០ រួចមកហើយ ព្រមទាំងរូបភាពស្បែករាប់លានសន្លឹកផ្សេងទៀតដែលស្ថិតនៅក្នុងករណីសង្ស័យ។
Google បានបញ្ជាក់ដែរថា កម្មវិធីនេះនឹងសាកល្បងសួរសំណួរតាមអនឡាញមួយចំនួនទៅកាន់អ្នកប្រើប្រាស់ មុនពេលផ្តល់លទ្ធផលនៃការពិនិត្យត្រឡប់មកវិញ។ កន្លងមកការស្វែងរកនិងសាកសួរព័ត៌មានជាច្រើនពីសំណាក់អ្នកចង់ប្រើប្រាស់ដែលមានបញ្ហាស្បែក សក់ និងក្រចក៕

ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2025
សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...
អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2024
ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែងនៅសាកលវិទ្យាល័យលីមកុកវីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2023
ជាឱកាសសម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...
ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/12/2024
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...
ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2025
កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...





























